Khmer Dictionary: ប្ល
Chuon Nath's Khmer-Khmer Dictionary
-
ប្លុងៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានពន្លឺតូចត្រឡុងមើលពីចម្ងាយទៅឃើញម្ដងៗ ឬឃើញច្បាស់ៗ ព្រឹល : ភ្លើងប្លុងៗ; មើលទៅឃើញប្លុងៗ ។
-
ប្លូក
( ឧ.ឧទានសព្ទ )
or ប្លូកៗ
សូរឮដោយធ្លាក់អ្វីដែលតូចធ្ងន់ទៅក្នុងទឹកឬលុយទឹកលើកជើងខ្ពស់ៗ : ធ្លាក់កាំបិតបត់ទៅក្នុងទឹកប្លូក, លុយទឹកប្លូកៗ ។
-
ប្លូច
( គុ.គុនសព្ទ )
or ផ្លូច
ដែលរឥលចាប់កាន់មិនជាប់ : រឥលប្លូច, ចេញប្លូច ។
-
ប្លួក
( ឧ.ឧទានសព្ទ )
or ផ្លួក
សូរឮដោយផុងឬដោយបុកនឹងអ្វីៗដែលជ្រាយ, ជ្រៅ : ផុងប្លួក, ដើរលុយភក់ប្លួកៗ ។
-
ប្លើកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានអាការ ឬលំនាំដំណើររហើតៗ ស្រាលៗ : ដើរប្លើកៗ; ដំណើរប្លើកៗ ។
-
ប្លៀកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការក្រឡេកមៀងមើល ឬសម្លឹងមើលយ៉ាងស្បើយ ឬជើយ តែមើលមិនលែង : មើលប្លៀកៗ; សម្លឹងប្លៀកៗ ។
-
ប្លៀវ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្លិវ អ. ថ. ព្លិវ ប្រើជា កិ. “រសាត់, អណ្ដែត ទៅតាមខ្យល់”) ដែលរហ័សណាស់ (ភ្លែត) : រហ័សប្លៀវ ។
-
ប្លេង
( កិ.កិរិយាសព្ទ )
សណ្ដូនពន្លិចក្នុងទឹក ដើម្បីឲ្យស្លាប់ ឬឲ្យបាត់សូន្យ : ចងឆ្កែនិងដុំថ្មដោយខ្សែប្លេងក្នុងទឹក ។
-
ប្លេងប្លោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអណ្តែតឃ្លេងឃ្លោងប៉េលប៉ាល : អណ្ដែតប្លេងប្លោង ។
-
ប្លេះប្លោះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឡេះឡោះដោយអាការប្រឡែងលេងឬក្រមាច់ក្រមើម : ឫកប្លេះប្លោះ, សម្ដីប្លេះប្លោះ, និយាយប្លេះប្លោះ ។