Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រដុប
( គុ.គុនសព្ទ )
ដែលរកូតតែតូចខ្លីៗមានអាការហាក់ដូចគេដាក់បន្តុប : កន្ទួលរដុប ។
- រដុបរដៀន រដុបញឹកស្អេកខ្ពស់ខ្លះទាបខ្លះ ។
- រដុបរដែ រដុបហែៗ រៀងគ្នា ។
-
រដូក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមើលទៅឃើញស្តូកៗ : ផ្លែស្វាយជ្រុះរដូក, ផ្លែឳឡឹករដូក ។
- រដូករណិល ឬ
- រដូករណែល ដែលរាយរេលរដូក ។
-
រដៀន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលប្រតោងគងលើគ្នាឬដែលប្រពលើគ្នាតូចខ្លះធំខ្លះ : ផ្លែខ្នុររដៀន; ល្វាផ្លែរដៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដុប ផង) ។
-
រដេច
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដាច់>រដាច់ ) ។
-
រដេមរដម
( គុ.គុនសព្ទ )
ដែលរវីតរវែតឬទ្រែមទ្រម មិនមាំមួនព្រោះពិការឬព្រោះកើតរោគមានដំបៅជាដើម : មនុស្សរដេមរដម (និយាយថា រដែមរដម ក៏មាន, តាមទម្លាប់ប្រើ) ។
-
រដែ
( ប.បរិវារសព្ទ )
( ស.សៀម ( ភាសាសៀម ) )
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដឹក និង រដុប ) ។
-
រដែ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ឈ្មោះជាតិព្នងពួកមួយ) ជាតិមនុស្សអ្នកព្រៃពួកមួយកើតនៅក្នុងកម្ពុជរដ្ឋជាពួកនឹងជាតិកួយ : ពួករដែ, កួយរដែ ។
-
រដែត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអណ្ដែតឡើងទៅឯអាកាសខ្ពស់ត្រដែតរជយរៀងគ្នា : គោមហោះឡើងរដែត, សត្វស្លាបហើរលីងលាជរដែត ។
-
រដែមរដម
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដេមរដម>រដេមរដម ) ។
-
រដោះ
( កិ.កិរិយាសព្ទ )
ដោះផុតពីសេចក្ដីទុក្ខព្រួយ, រួចផុតពីការទាក់ទិន : រដោះកម្ម, រដោះទុក្ខ, រដោះបាប, រដោះពីបំណុល ។
<< Prev 1 ... 15 16 17 18 19 20 Next >>