Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបាទិន្នក
( គុ.គុនសព្ទ )
[អ៊ុប៉ាទិន-នៈកៈ]
or ឧបាទិន្នកៈ
( បា.បាលី ( បាលីភាសា ) )
(ឧបាទិន្នក) ដែលមានវិញ្ញាណចូលអាស្រ័យនៅ ។ ន. សង្ខារឬអ្វីៗដែលមានវិញ្ញាណ : សត្វលោកទាំងអស់ជាឧបាទិន្នកៈ (ហៅឧបាទិន្នកជាតិ, --រូប ឬ--សង្ខារ ក៏បាន) ។ ព. ផ្ទ. អនុបាទិន្នក ។
-
ឧបាទិសេសនិញ្វន
( ន.នាមសព្ទ )
[អ៊ុប៉ាទិសេសៈ--]
or ឧបាទិសេសបរិនិញ្វន
( បា.បាលី ( បាលីភាសា ) )
ការរលត់កិលេសនៅសល់ខន្ធ គឺការបានសម្រេចអរហត្តផល (ហៅ សឧបាទិសេសនិញ្វន ឬ កិលេសនិញ្វន ក៏បាន, ជាគូគ្នានឹង អនុបាទិសេសនិញ្វន ឬ ខន្ធនិញ្វន ។ ព. ពុ.) ។
-
ឧបាធ្យាយ
( ន.នាមសព្ទ )
[អ៊ុបា-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឧបជ្ឈាយ៍ (ព. ពុ.) ។ គ្រូបង្រៀនធម៌ ឬគ្រូបង្រៀនច្បាប់ ។ ខ្មែរលុប ឧ នៅត្រឹមតែ បាធ្យាយ ក៏មាន : បាធ្យាយរបស់ខ្ញុំ ឧបជ្ឈាយ៍របស់ខ្ញុំ ។
- គ្រូបាធ្យាយ គ្រូឧបជ្ឈាយ៍ ឬគ្រូនិងឧបជ្ឈាយ៍ (បទសន្ធិ, < សំ. គុរុ + ឧបាធ្យាយ > គុរូបាធ្យាយ; គុរូ ខ្មែរប្រើជា គ្រូ > គ្រូបាធ្យាយ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី អាចឲ្យរុងរឿង អស់បញ្ចិន្រ្ទីយ៍ ស្មើព្រះជននី ជនកសោតហោង ។ (សាស្រ្តាច្បាប់ក្រម) ។
-
ឧបាយ
( ន.នាមសព្ទ )
[អ៊ុ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ល្បិច, ល្បិចល្បង, កិច្ចកល; ផ្លូវគំនិត; កលមាយា : មានឧបាយល្អ, ប្រើឧបាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយកម្ចាយប្រាប់ការណ៍ពិត ប៉ុន្តែគំនិតស្រួចស្រាល់ជាង បើមានប្រាជ្ញាក្លាវៃវាង ច្រើនតែមិនឃ្វាងចាកប្រយោជន៍ ។
- ឧបាយកល ឬ - កលឧបាយ ល្បិចល្បងយ៉ាងល្អិត; ឧបាយបញ្ឆោត ។
- ឧបាយកល ឧបលក្ខិត ឧបាយកលក្រឡិចក្រលៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបលក្ខិត ទៀតផង) ។
- ឧបាយកោសល្ល (អ៊ុប៉ា យ៉ៈកោសល់) សេចក្ដីឈ្លាសវៃក្នុងការប្រើឧបាយ : ឈ្នះសឹកដោយឧបាយកោសល្លរបស់សេនាប្រមុខ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយកោសល្ល រមែងតែផ្តល់ នូវជ័យជម្នះ គួរពួកយោធា មានស្រីតេជះ សម្ភីកុំលះ ឧបាយកោសល្ល ។
- ឧបាយបញ្ឆោត ការបញ្ឆោតដោយឧបាយ ។
- ឧបាយព្យូហ៍សឹក ព្យូហ៍សឹកដោយឧបាយ ។ល។
-
ឧបាយាស
( ន.នាមសព្ទ )
[អ៊ុប៉ាយ៉ាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីចង្អៀតចិត្ត, សេចក្ដីតឹងចិត្តខ្លាំង, សេចក្ដីតានតឹងចិត្ត : មានឧបាយាស (ហៅ ឧបាយាសធម៌ ឬ ឧបាយាសភាព ក៏បាន, អ. ថ. --យ៉ាសៈ--) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបាយាសកើតពីជរា-មរណៈដែលជាធម៌រួបរឹត សម្ពុទ្ធសាស្តាទ្រង់ពិនិត្យ ឃើញពិតឥតល្អៀងឃ្លៀងឃ្លាតឡើយ ។
-
ឧបាសក
( ន.នាមសព្ទ )
[អ៊ុបាសក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកអង្គុយជិតឲ្យប្រើប្រាស់, អ្នកបម្រើ, អ្នកប្រជិតប្រជីបម្រើបម្រាស់, សិស្សសាសនា ។ ព. ពុ. អ្នកដល់ព្រះរត្នត្រ័យជាទី ពឹងឬជាទីរឭក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ (ខ្មែរហៅកាត់ខ្លីថា បាសក សំដៅសេចក្ដីថា “គ្រហស្ថ”; បើស្ត្រីជា ឧបាសិកា, ហៅកាត់ខ្លីថា សិកា “គ្រហស្ថស្រី”) ព. ពុ. បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ . អ. ថ. អ៊ុប៉ាសៈកៈ, ដូចជា
- ឧបាសកគុណ គុណធម៌សម្រាប់ឧបាសកឬរបស់ឧបាសក ។
- ឧបាសកប្បដិ
- បត្តិ ឬ
- --ប្រតិបត្តិ ប្រតិបត្តិរបស់ឧបាសក ។
- ឧបាសកភាព ភាពជាឧបាសក ។
- ឧបាសកសម្បត្តិ ឬ
- --សម្បទា ការបរិបូណ៌ដោយឧបាសកគុណ ។
- ឧបាសកសីល សីលសម្រាប់ឧបាសក គឺនិច្ចសីល, ឧបោសថសីលឬអតិរេកសីល (សីល ៥, សីល ៨ ឬ សីល ១០) (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាសកផ្ទុយគ្នាពីទាយក ដែលគ្រាន់តែជក់ចិត្តឲ្យទាន ប៉ុន្តែគេអាចហៅរួមបាន បាសកទាយកទាយិកា ។ ព្រោះសុទ្ធតែពួកសប្បុរស មានចិត្តស្រស់បស់ឆ្ពោះសាស្នា កាន់សីលឲ្យទានរួបរួមគ្នា សាមគ្គីសមគ្គាបង្កើតសុខ ។
-
ឧបាសក --
or ឧបាសិកា
(ម. ក្នុង ព. ឧបាសក) ។
-
ឧបាហន
( ន.នាមសព្ទ )
[អ៊ុប៉ាហៈន៉ៈ, --ហន់]
or ឧបាហនា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបាហន៑) ស្បែកជើងឬស្បែកជើងមួយសម្រាប់ (ព. ខ្ព. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបាហនាដែលគេធ្វើដោយស្បែក ប្លែកគ្នាពីពាក្យបាទុកា ដែលមានពុទ្ធប្បញ្ញត្តិថា ភិក្ខុសាមណេរមិនត្រូវប្រើ ។ បាទុកាប្រែថាទ្រនាប់ជើង រដ្ឋយើងសព្វថ្ងៃមិនសូវប្រើ ព្រោះឮខ្លេកខ្លូកពុំជាបើ ស្រាប់តែលែងប្រើឯងៗទៅ ។
-
ឧបេក្ខា
( ន.នាមសព្ទ )
[អ៊ុប៉េក-ខា ឬក៏ អ៊ុបែក-ខា ]
or ឧបេក្សា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា : តាំងចិត្តជាឧបេក្ខា ។ ខ្មែរប្រើជា គុ. ក៏មាន : ចិត្តឧបេក្ខា ចិត្តជាកណ្តាល, ចិត្តព្រងើយកន្តើយ ។
- ឧបេក្ខាសម្បយុត្ត ឬ
- --សហគត (អ៊ុប៉េក-ខាស័ម-ប៉ៈ-យុត ឬ--សៈហៈគត់) ចិត្តជាឧបេក្ខា ។
- ឧបេក្ខា ឬ - ឧបេក្សា នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ-ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្តាលៗស្មើៗ ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក... (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឲ្យដិតដល់ ។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្តល់សន្តិសុខឲ្យជានិច្ច ។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មវិហារ ក្នុងមេពាក្យ ព្រហ្ម ទៀតផង) ។
-
ឧបេន្ទវជិរច្ឆន្ទ
( ន.នាមសព្ទ )
[អ៊ុប៉េន-ទៈវៈ ជិរ័ច-ឆ័រ ]
or ឧបេន្ទវជីរ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបិន្ទវជិរ ឬ ឧបេន្ទវជិរ; ឧបេន្រ្ទវជ្រ) ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ ។ ជាឈ្មោះឆន្ទឬគាថា មួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១ អក្សរ, ត្រង់អក្សរ ទី ១, ២, ៣ ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ, អក្សរ ទី ៧, ៨, ៩ គឺជា ជ-គណៈ ដែរ (អក្សរទី១ ៣, ៧, ៩ ជាលហុ ទី ២, ៨ ជាគរុ); ត្រង់អក្សរទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរទី ១០ និងទី ១១ ជា គរុ; ទាំងបួនបាទមានកំណត់ដូចគ្នា (ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថា ឧបាទិកា សា វ ជ តា ជ គា កោ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្ទវជិរច្ឆន្ទ ផង ។
<< Prev 1 ... 15 16 17 18 19 20 Next >>