Khmer Dictionary: អភិ
Chuon Nath's Khmer-Khmer Dictionary
-
អភិធជមហារដ្ឋគុរុ
( ន.នាមសព្ទ )
[អៈភិធៈជៈ មៈហារ័ត-ឋៈគុរុ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិទ្ធជ + មហា + រដ្ឋ + គរុ; អភិធ្វជ + មហា + រាឞ្រ្ត + គុរុ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់ ។ ឋានន្តរជាសមណស័ក្តិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្តិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា ។ ក្នុងបុរាណសម័យ, កាលដែលប្រទេសភូមាមានព្រះមហាក្សត្រិយ៍គ្រប់គ្រងរាជសម្បត្តិនៅឡើយ, ព្រះរាជាទ្រង់តាំងព្រះមហាថេរជាអ្នកប្រាជ្ញធំអង្គណាមួយជា ព្រះអភិធជមហារាជគុរុ ជាមហារាជគ្រូក្នុងព្រះរាជាណាចក្រភូមា; លុះចំណេរកាលមកដល់បច្ចុប្បន្នសម័យនេះ ប្រទេសភូមាមានឯករាជ្យជាសាធារណរដ្ឋ ហៅថា សហភាពភូមា ទៅវិញ, រដ្ឋាភិបាលក៏បំប្លែងសមណស័ក្តិនេះជា អភិធជមហារដ្ឋគុរុ តាមសម័យនិយម, បានតាំងមហាថេរថ្នាក់ អគ្គមហាបណ្ឌិត ច្រើនរូបក្នុងសហភាពភូមាឲ្យឡើងកាន់សមណស័ក្តិនេះ ។ ដល់ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស. ២៥០០ រដ្ឋាភិបាលសាធារណរដ្ឋភូមា បានសុំតាំងមហាថេរបរទេស ៤ រូបគឺ មហាថេរ ប្រទេសស្រីលង្កា, ប្រទេសកម្ពុជា, ប្រទេសថៃឡងដ៍, ប្រទេសលាវ ឲ្យមានសមណស័ក្តិជា អភិធជមហារដ្ឋគុរុ ផងដែរ ដោយមិត្តភាព ទាំងខាងពុទ្ធចក្រទាំងខាងអាណាចក្រ ។ល។
-
អភិធម្ម
( ន.នាមសព្ទ )
[អៈភិធាំ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ធម៌) ធម៌មានសេចក្ដីល្អិតក្រៃលែង ... ; ធម៌និយាយអំពីចិត្ត, ចេតសិក, រូប, និញ្វន (ព. ពុ.) ។ ឈ្មោះបិដកមួយ ក្នុងបិដកទាំងបី (ហៅឲ្យពេញថា អភិធម្មបិដក) ។
-
អភិធាន
( ន.នាមសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះ ។ មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរឬដែលប្រមូលមករៀបរៀងដោយពួកៗ (ហៅ អភិធានសព្ទ ក៏បាន) ។ វេវ. វចនានុក្រម, បទានុក្រម, លិបិក្រម, អក្ខរានុក្រម, សព្វវចនានុក្រម, សព្វវចនាធិប្បាយ ។
-
អភិធានសព្ទ
[អៈភិធានៈ ស័ប ]
មើលក្នុងពាក្យ អភិធាន និង សព្ទ ឬ ស័ព្ទ ។
-
អភិនិវេស
( ន.នាមសព្ទ )
[អៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--និវេឞ) ការតាំងចិត្ត, សេចក្ដីព្យាយាម; ការខំប្រឹងសិក្សា : ធ្វើអភិនិវេស ។
-
អភិនិស្រ្កមណ៍
( ន.នាមសព្ទ )
[អៈភិ-និស-ស្រ្កំ ]
or អភិនេស្រ្កមណ៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អភិនិឞ្រ្កមណ; អភិនិក្ខមន) ការលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌; ការចេញបួស: ធ្វើអភិនិស្រ្កមណ៍ ។
-
អភិនីហារ
( ន.នាមសព្ទ )
[អៈភិនីហា ]
( បា.បាលី ( បាលីភាសា ) )
ការតាំងចិត្តប្រាថ្នា; សេចក្ដីប្រាថ្នា; បំណង; ការកសាងសន្សំបុណ្យកុសល; ការអប់រំបន្ទុំបារមី : មនុស្សមានអភិនីហារក្រាស់ មនុស្សមានបុណ្យខ្លាំងឬមានបុញ្ញាភិនីហារ ។
- អភិនីហារសម្បន្ន (--រៈសំ ប័ន) អ្នកដែលមានអភិនីហារគ្រប់គ្រាន់ (បើស្ត្រីជា អភិនីហារសម្បន្នា អ. ថ. --រៈស័ម-បុ័ន-ន៉ា) ។
-
អភិនីហារសម្បន្ន
or អភិនីហារសម្បន្នា
(មើលក្នុងពាក្យ អភិនីហារ) ។
-
អភិនេស្ក្រមណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិនិស្រ្កមណ៍) ។
-
អភិនេស្ក្រម៍
( ន.នាមសព្ទ )
[អៈភិនេស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អភិនិឞ្រ្កមក; អភិនិក្ខមក) អ្នកដែលលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌ ឬអ្នកចេញបួស, បព្វជិត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្តាំមេជី (សាស្រ្តាច្បាប់រាជនេតិ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិនិស្រ្កមណ៍>អភិនិស្រ្កមណ៍ ផង) ។