Khmer Dictionary: អភិ
Chuon Nath's Khmer-Khmer Dictionary
-
អភិរម្យ
[អៈភិរំ ]
ដូចគ្នានឹង អភិរម ១ កិ. ដែរ ។
-
អភិរាជ
( ន.នាមសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អធិរាជ (ម. ប្រ.) ។
-
អភិរាម
( គុ.គុនសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ល្អ, ប្រពៃ, ថ្លៃថ្លា ។
-
អភិរាស្រ្តមន្រ្តី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិរដ្ឋមន្រ្តី) ។
-
អភិរូហ៍
( ន.នាមសព្ទ )
[អៈភិរូ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អភិ “ក្រៃលែង” + រុហ > រូហ “ដុះ, ដុះដាល; លូត, លូតលាស់; ចម្រើន”) ការលូតលាស់ចម្រើន, សេចក្ដីចម្រុងចម្រើន : នាបីហៅគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្ដាយ... (សាស្រ្តាច្បាប់ក្រម)។
-
អភិរំ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិរម ២ ន.) ។
-
អភិលក្ខិតកាល
( ន.នាមសព្ទ )
[អៈភិល័ក-ខិតៈ-- ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អភិ-លក្ខិត “ដែលកំណត់ទុក” + កាល ឬ សមយ; អភិ-លក្សិត--) កាលឬសម័យដែលកំណត់ទុក (ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើម ដែលត្រូវធ្វើរៀងរាល់ឆ្នាំ) : ថ្ងៃ ១៥ កើតខែមាឃនិងខែពិសាខរៀងរាល់ឆ្នាំ ជាអភិលក្ខិតសម័យនៃការប្រជុំគ្នាធ្វើមាឃបូជា, ធ្វើវិសាខបូជា នៃពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ ។
-
អភិវឌ្ឍ
( កិ.កិរិយាសព្ទ )
[អៈភិវ័ត ]
( បា.បាលី ( បាលីភាសា ) )
ចម្រើនក្រៃលែង, លូតលាស់ចម្រើន ។
- អភិវឌ្ឍន ឬ - អភិវឌ្ឍន៍ ន. សេចក្ដីចម្រើនក្រៃលែង ។
- អភិវឌ្ឍនភាព ភាពនៃសេចក្ដីចម្រើន ។
- អភិវឌ្ឍនាការ អាការនៃអភិវឌ្ឍន៍ ។ល។
-
អភិវន្ទ
( កិ.កិរិយាសព្ទ )
[អៈភិវ័ន]
or អភិវាទ (អៈភិវាទ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ថ្វាយបង្គំ, គំនប់, សំពះ, ក្រាបសំពះ ដោយគោរព (ច្រើនប្រើក្នុងកាព្យ) : សូមក្រាបអភិវាទ ឆ្ពោះព្រះលោកនាថ បរមសាស្តា ជាគ្រូនៃមនុស្ស និងពួកទេញ្ត ទ្រង់ត្រាស់ទេស្នា ប្រទានឱវាទ ។ សូមក្រាបអភិវន្ទ ឆ្ពោះធម៌សោភ័ន តំណាងលោកនាថ សូមធ្វើអភិវន្ទន៍ ឆ្ពោះសង្ឃសីលស្អាត ស្ដាប់ព្រះឱវាទ ប្រព្រឹត្តត្រឹមត្រូវ ។
-
អភិវន្ទន៍
( ន.នាមសព្ទ )
[អៈភិវ័ន]
or អភិវាទន៍ (អៈភិវាត)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--វន្ទន ឬ --វាទន) កិរិយាថ្វាយបង្គំ, ការគំនាប់, ការសំពះ ឬការក្រាបសំពះ ដោយគោរព (ច្រើនប្រើក្នុងកាព្យ) ។
- អភិវន្ទនាការ ឬ - អភិវាទនាការ អាការនៃអភិវន្ទន៍ឬអភិវាទន៍ ។ល។