webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. កងកេង ( ន.នាមសព្ទ ) or កេងកង
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះ​មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើ​តាម​ធម្មតា​ច្រើន​នៅ​តែ​ក្នុង​ព្រៃ​ធំ មាន​ផ្លែ​ឈើ​ជា​អាហារ ។
  2. កងចៅ ( ន.នាមសព្ទ )
    ពួក​ស្ត្រី​ខ្ញុំ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង ធ្វើ​ការ​ពួក​បាវ (ស្ត្រី​ទាំង​នេះ​កាល​ពី​បុរាណ​គេ​ជ្រើស​រើស​យក​តែ​កូន​ចៅ​ពល ឬ​របឹប) ។
  3. កងទ័ព ( ន.នាមសព្ទ ) [កង-ទាប់]
    ក្រុម​មនុស្ស​ត្រៀម​ច្បាំង​នឹង​សត្រូវ, ឬ​សេនា​រេហ៍ពល​ដែល​មាន​កាតព្វកិច្ច​ការពារ​ជាតិ, មាតុភូមិ រក​សន្តិសុខ​ជូន​ប្រជាជន និង​ស្រុក​ទេស ។
  4. កងព័ន្ធ ( ន.នាមសព្ទ )
    ពិធី​បុណ្យ​ទ្វា​ទស​មាស​សំគាល់​ដោយ​ទង់ជ័យ​ចង​បោះ​នៅ​ទូក ទូក​នោះ​ចង​ពួរ​បោះ​យុថ្កា​នៅ​កណ្ដាល​ស្នាម​ប្រណាំង​ទូក-ង ដើម្បី​ឲ្យ​ទូក-ង​ដែល​ប្រណាំង​គ្នា ១ អុំ​ខាង​ក្នុង ១ អុំ​ខាង​ក្រៅ ។
  5. កងមាស ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ទន្លេ​មេគង្គ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម ។
  6. កងសោយ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​យ៉ាង : បទ​កងសោយ
  7. កង់ ( ន.នាមសព្ទ )
    (ព.សា.) យាន​កង់​ពីរ​ដែល​អាច​ប្រព្រឹត្ត​ទៅ​មុខ​បាន​ដោយសារ​ឈ្នាន់, ច្រវាក់​ថាស​ជាដើម​ដែល​ដាក់​ទាក់ទង​គ្នា​ជា​មួយ​នឹង​ដុំ​នៃ​កង់​ក្រោយ​និង​ដុំ​កណ្ដាល (ទោចក្រយាន) ។
  8. កង់ ( ន.នាមសព្ទ )
    ប្រដាប់​រទេះ​មាន​វង់​ព័ទ្ធ​ជុំវិញ​ចុង​កាំ : កង់​រទេះ ។ អ្វី​ៗ​ដែល​កាត់​ជា​កំណាត់​ជា​ដុំ​ខ្លី​ៗ : ត្រី​មួយ​កង់ ។ ឈ្មោះ​នំ​មួយ​ប្រភេទ​មាន​សណ្ឋាន​ដូច​កង់ : នំ​កង់
  9. កង្កុញ ( កិ.កិរិយាសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កុញ) ។
  10. កង្កួច ( កិ.កិរិយាសព្ទ )
    ស្រែក​រក​គ្នា (ដំរី) : ដំរី​កង្កួច

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>