Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខីណាស្រព ( ន.នាមសព្ទ ) [--ស្រប់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ក្សីណាស្រវ; ខីណាសវ) ព្រះ​អរិយ​បុគ្គល​ដែល​អស់​អាសវៈ​ហើយ (ព្រះ​អរហន្ដ) ។
  2. ខីរជាតិ ( ន.នាមសព្ទ ) [ខីរៈជាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ក្សីរ--) ជាតិ​នៃ​ទឹក​ដោះ, ទឹក​ដោះ​ស្រស់​ដែល​ទើប​នឹង​រឹត នៅ​ថ្មី​ៗ ។
  3. ខឹក​ៗ ( ឧ.ឧទានសព្ទ )
    សូរ​សំណើច​តិច​ៗ រឿយ​ៗ : សើច​ខឹក​ៗ ។
  4. ខឹង ( កិ.កិរិយាសព្ទ )
    កម្រើក​ចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់​ចិត្ត​ មក​ប៉ះ​ពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុ​ទ្វារ​ជាដើម នាំ​ឲ្យ​ក្ដួលក្ដៅ​ចិត្ត​ឡើង ។
  5. ខឹង ( ន.នាមសព្ទ )
    រង្វាល់​តូច​ចុះ​ពី​កន្តាំង​តូច​មក : អង្ករ​មួយ​ខឹង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ញឹង ផង ។
  6. ខឹមខាត់ ( ន.នាមសព្ទ )
    ខ្សែ​ក្រវាត់​ចង្កេះ​ធ្វើ​ដោយ​ប្រាក់ ឬ មាស​មាន​ក្បាល​រចនា​ដាំ​ត្បូង​ផ្សេង​ៗ : ខ្សែ​ក្រវាត់​ខឹមខាត់ ។
  7. ខុងៗ ( ឧ.ឧទានសព្ទ )
    សូរ​ក្អក​ខ្លាំង​ៗ : ក្អក​ខុង​ៗ ។
  8. ខុទ្ទកភាព ( ន.នាមសព្ទ ) [ខុត-ទៈកៈ--]
    ភាព​ដែល​តូច, ដំណើរ​ដែល​តូចតាច, តំណូច ។
  9. ខុទ្ទកាល័យ ( ន.នាមសព្ទ ) [ខុត-ទៈកាល៉ៃ]   ( បា.បាលី​ ( បាលីភាសា ) )
    (ខុទ្ទក + អាលយ) កន្លែង ឬ លំនៅ​តូច; ការិយាល័យ​នៅ​ទីស្ដីការ​នៃ​រដ្ឋ​មន្ត្រី​នីមួយ​ៗ : នាយ​ខុទ្ទកាល័យ ។
  10. ខុន ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (គន អ. ថ. ខុន “មនុស្ស”) ឈ្មោះ​កូន​ចត្រង្គ​ដែល​សន្មត​ថា​ជា​ស្ដេច : ខុន​ចត្រង្គ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar