Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខួ ( កិ.កិរិយាសព្ទ )
    ធ្វើ​សម្ល​មួយ​យ៉ាង​ឈ្មោះ ខួ ។
  2. ខួ ( ន.នាមសព្ទ )
    ឈ្មោះ​សម្ល​មួយ​យ៉ាង ដែល​គេ​យក​ក្ដាម ឬ បង្កង​មក​បុក​ឲ្យ​ល្អិត​ហើយ​លាយ​នឹង​ទឹក ពូត​យក​រស​ជាតិ​មក​ចម្អិន : ខួ​ក្ដាម, ខួ​បង្កង ។
  3. ខួង ( កិ.កិរិយាសព្ទ )
    ទម្លុះ​ដោយ​ដែក​ខួង : ខួង​ឈើ ។
  4. ខួង ( ន.នាមសព្ទ )
    ដែក​ស្វាន​មាន​ស្ពឺ​មួល មាន​ដង​កាន់​មួល​សម្រាប់​បន្ស៉ី​ឲ្យ​មុត​ជ្រៅ ឬ ឲ្យ​ធ្លុះ : ដែក​ខួង ។
  5. ខួច ( ន.នាមសព្ទ )
    ដប​តូច​មូល មាត់​តូច ធ្វើ​ដោយ​ដី, ធ្វើ​ដោយ​ថ្ម សម្រាប់​ដាក់​ប្រេង​ : ខួច​ស្រាំ, ប្រេង​មួយ​ខួច ។
  6. ខួច ( ន.នាមសព្ទ )
    អវយវៈ​ដំរី​នៅ​កៀន​ត្រចៀក កន្លែង​ចេញ​ប្រេង នៅ​ពេល​ដែល​វា​ឡើង​ខ្លួន​ពេញ​ទំហឹង (ដំរី​ចុះ​ប្រេង) ។ កុម្ភការ​ភណ្ឌ​ខ្នាត​តូច​មាន​ក​ស្ដួច​ភាគ​ខាង​ក្រោម​ប៉ោង​ឆ្អឹង​គ្អីង​ធ្វើ​ដោយ​ថ្ម ឬ​ដោយ​ដី ។ ស្នាម​ខូង​នៅ​តំបន់​ថ្ពាល់ ឬ​ក្បែរ​មាត់ ឧ. ថ្ពាល់​ខួច ។
  7. ខួញ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​សើច, ញញឹម​ឲ្យ​វិសេស​ឡើង : សើច​ខួញ គឺ​សើច​បិទ​មាត់; ញញឹម​ខួញ ។ ស្រុក​ខ្លះ​ថា
    - ខួច គុ. ឬ​កិ. វិ. : ថ្ពាល់​ខួច; ញញឹម​ខួច ។
  8. ខួប ( ន.នាមសព្ទ )
    រវាង​ពេល​ថ្ងៃ​ខែ​ឆ្នាំ​ដែល​មក​ជួប​គ្នា​វិញ; មួយ​ខួប​ពេល ២៤ ម៉ោង គឺ​មួយ​ថ្ងៃ​មួយ​យប់; មួយ​ខួប​ថ្ងៃ ៧ គឺ​មួយ​អាទិត្យ; មួយ​ខួប​ខែ ១២ គឺ​មួយ​ឆ្នាំ; មួយ​ខួប​ឆ្នាំ ១២ គឺ​មួយ​ជុំ​រាសី​ឆ្នាំ ។
  9. ខួរ ( ន.នាមសព្ទ )
    អាការ​នៅ​ក្នុង​ក្បាល ឬ ក្នុង​ឆ្អឹង​ខាប់​ដូច​ចាហួយ : ខួរ​ក្បាល, ខួរ​ឆ្អឹង ។
  10. ខើច ( គុ.គុនសព្ទ )
    ដែល​ឥត​សម្រុង : សំពត់​ខើច, អាវ​ខើច ជាដើម ។ ព. ផ្ទ. ស្រុង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar