Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្លាត ( កិ.កិរិយាសព្ទ )
    ងាក​ចេញ​ផុត​ពី​គ្នា ឬ​បែក​ពី​គ្នា​ទៅ​ឆ្ងាយ : អង្គុយ​ឲ្យ​ឃ្លាត​ពី​គ្នា, បង​ប្អូន​ឃ្លាត​គ្នា​​យូរ​ឆ្នាំ​ហើយ ។
  2. ឃ្លាតឃ្លា ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ឃ្លាត​ដាច់​ស្រឡះ, ឃ្លាត​ឆ្ងាយ​ដាច់​សង្វែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លា , ឃ្លាត ផង) ។
  3. ឃ្លាតឃ្លៃ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្លៃ “នឿយ, ល្ហិតល្ហៃ, ល្វឹងល្វើយ; ងុយ​ដេក; ស្រពន់”) បែក​ឃ្លាត​ចេញ​ដាច់​សង្វែង​ឥត​មាន​សង្ឃឹម​ថា​នឹង​បាន​ជួប ឬ បាន​ត្រឡប់​មក​ឃើញ​វិញ (ប្រើ​តែ​ក្នុង​កាព្យ) ។
  4. ឃ្លាតចាក ( កិ.កិរិយាសព្ទ )
    ដាច់​ចេញ, ឆ្ងាយ​ដាច់​ចេញ​ពី​គ្នា ។
  5. ឃ្លាន ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (គ្លាន; គិលាន “ឈឺ”) ចង់​បរិភោគ​អាហារ : ឃ្លាន​បាយ ។ (តាម​កំណើត​ពាក្យ គួរ​តែ​សរសេរ គ្លាន ប៉ុន្តែ​ធ្លាប់​សរសេរ ឃ្លាន យូរ​ណាស់​ហើយ​ក៏​ត្រូវ​តែ​ឲ្យ​នៅ​ដូច​ធ្លាប់​រៀង​មក) ។
  6. ឃ្លាយ​បាត ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​តូច​មួយ​ប្រភេទ​សម្រាប់​វេញ​ខ្សែ : ខ្សែ​ឃ្លាយ​បាត ។
  7. ឃ្លាំ ( កិ.កិរិយាសព្ទ )
    គយគន់​រវាំង​មើល​ម្ដង​ៗ : ទៅ​ឃ្លាំ​មើល​ក្រែង​មនុស្ស​លួច​ច្រូត​ស្រូវ ។
  8. ឃ្លាំង ( ន.នាមសព្ទ )
    ផ្ទះ​សម្រាប់​ទុក​ដាក់​ទ្រព្យ​របស់ : ឃ្លាំង​ប្រាក់, ឃ្លាំង​ទំនិញ, ឃ្លាំង​សំពត់ ។ ឃ្លាំង​ចំណេះ គឺ​កន្លែង​ដែល​តម្កល់​គម្ពីរ​ក្បួន​ច្បាប់​ផ្សេង​ៗ ឬ សាលា​សម្រាប់​រៀន​ចំណេះ​ផ្សេង​ៗ ។ មនុស្ស​ដែល​មាន​ចំណេះ​បរិបូណ៌ ក៏​ហៅ​ថា ឃ្លាំង​ចំណេះ ដែរ ។
  9. ឃ្លិប ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ខ្លិប អ. ថ. ឃ្លិប) ដេរ​ចំ​ជាយ, ដេរ​ចំ; រុំ​ព័ទ្ធ​បន្ថែម ។
  10. ឃ្លុកៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​បុក​គ្រលុក​វត្ថុ​ជ្រាយ : ឮ​សូរ​ឃ្លុក​ៗ ។

<< Prev   1 ... 5   6   7   8   9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar