Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្លៃ ( ន.នាមសព្ទ )
    ឈ្មោះ​ឫស្សី​មួយ​ពួក​ឥត​បន្លា ដើម​ធំ​ៗ ដូច​ឫស្សី​ស្រុក : ឫស្សី​ឃ្លៃ ។
  2. ឃ្លៃ
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឃ្លាត : ឃ្លាត​ឃ្លៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លាត​ឃ្លៃ) ។
  3. ឃ្លោក ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ឡើង​ទ្រើង​ជា​ដំណាំ​ស្រុក​មាន​ផ្លែ​ជា​បន្លែ; មាន ២ យ៉ាង​គឺ មួយ​យ៉ាង មាន​ផ្លែ​បែប​ថូ​ទឹក ហៅ​ថា ឃ្លោក​សាយដៀវ; មួយ​យ៉ាង​ទៀត មាន​ផ្លែ​វែង​ៗ ហៅ​ថា ឃ្លោក​វែង ឬ ហៅ​ត្រឹម​តែ ឃ្លោក​ៗ ប៉ុណ្ណោះ ។
  4. ឃ្លោង ( កិ.កិរិយាសព្ទ )
    ផ្អៀង​ចុះ​ផ្អៀង​ឡើង : ទូក​ឃ្លោង ។
  5. ឃ្លោង ( ន.នាមសព្ទ )
    ពាក្យ​សំនួន​ចួន​សំដី : ពាក្យ​ឃ្លោង ។
  6. ឃ្វាង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដើរ​ជ្រួស, ដើរ​ជ្រួស​គ្នា : ដើរ​ឃ្វាង​គ្នា, ឃ្វាង​ផ្លូវ, ឃ្វាង​សេចក្ដី ។
  7. ឃ្វាងចាក ( កិ.កិរិយាសព្ទ )
    ខុស​ចេញ, មិន​ត្រូវ, មិន​ចំ ។
  8. ឃ្វាច​ៗ ( កិ.កិរិយាសព្ទ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​ដើរ​កែក​ជើង​ឲ្យ​ប្លែក​ឡើង : ដើរ​ឃ្វាច​ៗ គឺ​ដើរ​ដោយ​ដំណើរ​វៀច​ៗ ។
  9. ឃ្វាម ( ន.នាមសព្ទ )
    ពាក្យ​ក្លាយ​មក​ពី​ពាក្យ គ្វាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្វាម) ។
  10. ឃ្វាយ​ៗ ( កិ.កិរិយាសព្ទ )
    ដើរ​កាវ​ជើង​ចូល : ដើរ​ឃ្វាយ​ៗ, រត់​ឃ្វាយ​ៗ ។

<< Prev   1 ... 5   6   7   8   9   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar