Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆាំងៗ ( ឧ.ឧទានសព្ទ )
    ឮ​សូរ​ដោយ​ប៉ះ​ទង្គិច​របស់​អ្វី​ដែល​រឹង​ឬ​សូរ​រន្ទះ​បាញ់ ។
  2. ឆាំឆា ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ប្រើ​ការ​បាន​ច្រើន​យ៉ាង : គេ​ច្រើន​ធ្វើ​ហិប ឬ​ឡាំង​ជា​ដើម​ដោយ​ឈើ​ឆាំឆា ។
  3. ឆា៎ ( ឧ.ឧទានសព្ទ )
    ពាក្យ​បន្ទរ​ក្នុង​បទ​ចំរៀង, ទទួល​ចង្វាក់​ច្រៀង ។
  4. ឆាៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ឆា​ខ្លាញ់​ជាដើម ។
  5. ឆិញ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ឆេញ
    ដែល​រលីង​ធេង, ក្បិល, ណិល, យង់ : រលីង​ឆិញ ។
  6. ឆិត ( និ.និបាតសព្ទ )
    ស្រដៀង​គ្នា, ប្របេះ​គ្នា ។ កិ. វិ. ដែល​ជិត​ទៀប​នឹង​ដល់ នឹង​ត្រូវ​ឬ​ប៉ះ​ត្រូវ​តែ​បន្ដិច : ចោល​មិន​ត្រូវ​គ្រាន់​តែ​ឆិត ។
  7. ឆិត ( កិ.កិរិយាសព្ទ )
    ចាក់​បញ្ឆិត​ឲ្យ​ទៅ​ជា​ថ្នេរ​មូល ។
  8. ឆិល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​អស់​រលីង : រលីង​ឆិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆិញ ផង) ។ ដែល​ក្រហម​ស្រស់ : ស៊ី​ស្លា​ដិត​ឆិល ។ ក្រហម​ឆិល គឺ​ក្រហម​ស្រស់ ។
  9. ឆី ( កិ.កិរិយាសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ស៊ី (ព. បុ.) : ឆ្កែ​ជា​ឲ្យ​បាយ​ឆី ដេក​នៅ​ដី​ចាំ​ធនធាន គ្រឿង​សឹក​ទុក​ទាហាន កេរ្តិ៍​គម្ពីរ​ទុក​ប្រាជ្ញ​ប្រាយ (សាស្រ្តា​ច្បាប់​កេរកាល) ។
  10. ឆឹក​ៗ ( ឧ.ឧទានសព្ទ ) or ឆិកៗ
    សូរ​ឮ​ដោយ​វត្ថុ​រឹង​តូច​ស្រួយ ដដុស​គ្នា ឬ​ទង្គិច​គ្នា ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar