Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជជ្រក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទៅ​រក​ញឹក​ញាប់​ឥត​អៀន​ខ្មាស : ដើរ​ជជ្រក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។
  2. ជជ្រកមមក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ជជ្រក​រុក​ចូល, ជជ្រក​ឱន​ក្បាល​ចូល : ដើរ​ជជ្រក​មមក​ក្នុង​ទី​កៀន​កោះ ។
  3. ជជ្រុលជជ្រក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ជ្រុល​ៗ ជ្រក​ៗ , ងេកងោក​ពាន​ត្រោក​ពាន​ព្រៃ : មនុស្ស​ស្រវឹង​ដើរ​ជជ្រុល​ជជ្រក ទ្រេត​ទ្រោត​ឥត​អៀន​ខ្មាស ។
  4. ជជ្រុលជជ្រួស ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ជ្រុល​ៗ ជ្រួស​ៗ ។
  5. ជជ្រុលមមុល ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ជ្រុល​ៗ​ត្បុល​ចូល, មមុល​ជ្រុល​ៗ​ចូល ។
  6. ជញ្ជក់ ( កិ.កិរិយាសព្ទ ) [ជញ់-ជក់]
    ស្រូប, បឺត ឲ្យ​ជក់​ចូល : កូន​បៅ​ជញ្ជក់​ទឹក​ដោះ ។
    - ជញ្ជក់​មាត់ ជញ្ជក់​មាត់​ទទេ ។
    - ស៊ី​ជញ្ជក់​មាត់ ទំពា​លេប​បណ្ដើរ​ជញ្ជក់​មាត់​បណ្ដើរ ។
  7. ជញ្ជាត់ ( កិ.កិរិយាសព្ទ )
    ចាប់​ត្រី​ដោយ​ឈ្នាង, ដោយ​កញ្ច្រែង ។
  8. ជញ្ជាត់ព្រលឹង ( កិ.កិរិយាសព្ទ ) [ជញ់-ជាត់--]
    យក​ឈ្នាង​ជញ្ជាត់​គោក ស្រែក​ហៅ​ព្រលឹង​បណ្ដើរ រួច​ហើយ​យក​ឈ្នាង​និង​ច្រែង​មក​កាយ​កៀរ​ប្រមូល ឬ​បក់​បោយ​ទៅ​លើ​មនុស្ស​ឈឺ ឬ​មនុស្ស​មាន​ភ័យ​អាសន្ន​តក់​ស្លុត​ខ្លាំង​ដោយ​ហេតុ​ភេទ ឬ​គ្រោះ​ថ្នាក់​អ្វី​មួយ​ដែល​គេ​ហៅ​ថា លស់​ព្រលឹង ជា​ពិធី​ឧបកិច្ច​ហៅ​ព្រលឹង​ឲ្យ​ចូល​មក​ឋ
  9. ជញ្ជាន់ ( កិ.កិរិយាសព្ទ ) [ជញ់-ជាន់]
    ជាន់​រឿយ​ៗ​ដដែល​ៗ ។
  10. ជញ្ជាន់ស្លាញ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ផ្ទួន​ៗ, ថែម​ៗ, ដដែល​ៗ : និយាយ​ជញ្ជាន់​ស្លាញ; ពាក្យ​ជញ្ជាន់​ស្លាញ, សូត្រ​ធម៌​ជញ្ជាន់​ស្លាញ​ដដែល​ៗ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar