Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជញ្ជាប ( កិ.កិរិយាសព្ទ ) [ជញ់-ជាប]
    ញេញ​ៗ​នឹង​ធ្មេញ​ឲ្យ​ជ្រាប​រស​ជាតិ, ជញ្ជក់​តិច​ៗ​ឲ្យ​ជ្រាប​រស​ជាតិ​ : ជញ្ជាប​ដុំ​ស្ករ​ក្រាម ។
  2. ជញ្ជាប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    បន្តិច​ៗ​តាម​ជំនឿន : ធ្វើ​ការ​ជញ្ជាប​ៗ​ទៅ ។ ស៊ី​ជញ្ជាប​ៗ, ស៊ី​សំរៀម​ៗ​មិន​ប្រញឹក​ប្រញាប់​ពេក ។
  3. ជញ្ជាប់ ( កិ.កិរិយាសព្ទ ) [ជញ់-ជាប់]
    ជញ្ជក់, ត្រឹប​យក​រស​ជាតិ : ឃ្មុំ​ជញ្ជាប់​ផ្កា ។
  4. ជញ្ជាំង ( ន.នាមសព្ទ ) [ជញ់-ជាំង]
    របាំង​គេហដ្ឋាន​ដែល​បាំង​ជុំ​វិញ​ផ្ទះ ឬ​ខណ្ឌ​ខាង​ក្នុង​ផ្ទះ​ចែក​ឲ្យ​មាន​ជា​បន្ទប់ ។
  5. ជញ្ជីង ( ន.នាមសព្ទ ) [ជញ់-ជីង]
    ប្រដាប់​សម្រាប់​ថ្លឹង, ត្រាជូ ។
  6. ជញ្ជឹង ( កិ.កិរិយាសព្ទ ) [ជញ់-ជឹង]
    រិះ​គិត, ត្រិះរិះ, ពិចារណា, រពឹង, សម្រឹង​ទ្រឹង​គិត ។
  7. ជញ្ជូន ( កិ.កិរិយាសព្ទ ) [ជញ់​-ជូន ]
    នាំ​យក​អ្វី​ៗ​ពី​ទី​១​ទៅ​ទី​១ (ចំពោះ​តែ​របស់​ច្រើន) ។
    - ជញ្ជូន​ជើង កិ. វិ. ច្រើន​បក​ច្រើន​សា, ដែល​ទៅ​មក​ញឹក​ញយ​ច្រើន​ជើង : ទៅ​ជញ្ជូន​ជើង ។
  8. ជញ្ជួច ( កិ.កិរិយាសព្ទ ) [ជញ់-ជួច ]
    ដាក់​ប្រមោយ​ក្នុង​មាត់​បញ្ចេញ​សម្រែក​ឲ្យ​រន​រន្ថាន់​ដូច​សម្រែក​ក្រៀល : ដំរី​ជញ្ជួច ។ ផ្លុំ​ស្នែង​ធ្វើ​សំឡេង​ឲ្យ​រន​រន្ថាន់ :
    - ជញ្ជួច​ស្នែង ។
  9. ជញ្ជួយ ( កិ.កិរិយាសព្ទ ) [ ជញ់-ជួយ, រញ់- ] or រញ្ជួយ
    កក្រើក, រង្កើ​ដោយ​ទាញ, ដោយ​អង្រួន​ឬ​ដោយ​ខ្យល់​បក់ ។
  10. ជញ្ជែង ( កិ.កិរិយាសព្ទ ) [ជញ់-ជែង ]
    ចឹក, ខាំ, ហែក ប្រជែង​គ្នា : ត្មាត​ជញ្ជែង​គម្រង់​គោ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar