Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដាំដែង ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ព័ណ៌, សម្បុរ​ខ្មៅ​លាយ​ក្រហម : សម្បុរ​ដាំដែង ។
  2. ដាំទីង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដាំ​ដូង, ចាក់​ទីង) ។
  3. ដិត ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    កាន់​ជាប់​ដោយ​ជ្រលក់ ឬ​ដោយ​លាប​ជាដើម : ល័ក្ដ​នេះ​ជ្រលក់​មិន​សូវ​ដិត​ទេ ។
  4. ដិត ( កិ.កិរិយាសព្ទ )
    ជាប់​តាម, ប្រកិត​តាម ។ ដិត​ដោយ ឬ ដិត​ដោយ​យំ​ដោយ ជាប់, ប្រកិត​តាម ដោយ​ត្រូវ​ចិត្ត ត្រូវ​គំនិត ឬ​ផ្ដេកផ្ដិត​ចិត្ត​គំនិត​ទទួល​ជឿ​ស្ដាប់​ប្រព្រឹត្ត​តាម​ពេញ​ទី ។
  5. ដី ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដី​ដែល​សោះ​ឥត​ជី​ជាតិ; ដែល​ឥត​ជី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។
  6. ដីកា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គម្ពីរ​កែ​ខៃ បញ្ជាក់​អត្ថន័យ​របស់​បាលី (បិដក) ខ្លះ, របស់​អដ្ឋកថា​នៃ​បាលី​ខ្លះ, របស់​ដីកា​មុន​ៗ​ខ្លះ, អាង​ដល់​អត្ថន័យ​របស់​គម្ពីរ​ឯទៀត​ខ្លះ​ក៏​មាន គម្ពីរ សារត្ថទីបនី ជា មូល​ដីកា (ដីកា​ដើម); វិមតិវិនោទនី ជា អនុ​ដីកា (ដីកា​បន្ទាប់); វជិរ​ពុទ្ធិ ជា អន្វានុដីកា (ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត) នៃ​វិនយបិដក ។ ឯ​ដីកា​ដែល​កើត​មាន​ថ្មី​ៗ ត​ៗ​មក​ទៀត​ហៅ​ថា នវ​ដីកា (ដីកា​ថ្មី) ។ ព្រះ​ត្រៃ​បិដក គឺ វិនយ​បិដក, សុត្តន្តបិដក, អភិធម្ម​បិដក សុទ្ធ​តែ​មាន ដីកា មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា (ព. ពុ.) ។ ក្នុង​បុរាណ​សម័យ​ព្រេង​នាយ, ប្រទេស​កម្ពុជា ប្រើ​ពាក្យ​ថា ដីកា នេះ​ច្រើន​បែប​មាន​ដើម​គឺ ដីកា​កោះ លិខិត​កោះ​ហៅ...។ ដីកា​បើក លិខិត​បើក​ប្រាក់​ ឬ​វត្ថុ​ផ្សេង​ៗ ។ ដីកា​សា​ទុក្ខ ឬ ដីកា​សា​ទោស សម្រាប់​ថ្វាយ​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ។ល។ សង្ឃ​ដីកា លិខិត​របស់​លោក​ចៅអធិការ​វត្ត ឬ​របស់​លោក​គ្រូ​សូត្រ (ចំពោះ​តែ​ការ​ប្រើ​ក្នុង​ផ្លូវ​ការ) ។ សព្វ​ថ្ងៃ​នេះ ទោះ​លិខិត​របស់​លោក​មេគណ, អនុ​គណ​និង​មន្ត្រី​សង្ឃ​ឯទៀត ក៏​សុទ្ធ​តែ​ហៅ សង្ឃដីកា ដូច​គ្នា។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ហៅ ព្រះ​សង្ឃដីកា (គួរ​បង្កើត​ពាក្យ​ហៅ​ថា ព្រះ​សង្ឃ​នាយក​ដីកា វិញ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​ផ្សេង​អំពី​លិខិត របស់​ព្រះ​រាជា​គណៈទី សម្ដេច ដែល​ត្រូវ​ហៅ​ថា ព្រះ​សង្ឃដីកា ដែរ) ។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ហៅ​ថា ព្រះ​សង្ឃ​រាជ​ដីកា ។ល។
  7. ដីប្លី ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ឡើង​ជន្លង់​មួយ​ប្រភេទ (ពួក​ម្រេច) ផ្លែ​មូល​ទ្រវែង មាន​រស​ជាតិ​ហឹរ សម្រាប់​ប្រើ​ជា​ថ្នាំ​ក្ដៅ ឬ​ជា​គ្រឿង​សម្ល, ច្រើន​ដាំ​ឲ្យ​វារ​តោង​ឡើង​ឈើ​ស្រស់ ។
  8. ដីលែង ( ន.នាមសព្ទ )
    ដី​ម៉ដ្ឋ​ផង់​ដូច​ម្សៅ ព័ណ៌​ក្រហម​ក្រមៅ ស្រដៀង​គ្រាក់​ខ្នុរ សម្រាប់​លាយ​ជា​ថ្នាំ​លាប​ជញ្ជាំង​ផ្ទះ​ជាដើម ។ វត្ថុ​នេះ បព្វជិត​អាច​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក​អម្ចត់​ជ្រលក់​ចីវរ​បាន ។
  9. ដី​ខ្មៅ ( ន.នាមសព្ទ ) or ខ្មៅដៃ
    ថ្ម​ម្សៅ​ព័ណ៌​សម្រាប់​សរសេរ​លើ​ក្រដាស, សម្រាប់​ដឹក, គូស, វាស, គូរ ...។
  10. ដី​ស ( ន.នាមសព្ទ ) [ដី-ស ]
    ថ្ម​ភក់ ឬ​ថ្ម​ម្សៅ​ព័ណ៌​ស សាច់​ទន់​សម្រាប់​សរសេរ​លើ​ក្ដារ​ឈ្នួន, គួរ​សរសេរ​ជា ដី-ស : ដី-ស​ភក់, ដី-ស​ថ្ម, ដី-ស​ផុយ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar