Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដូច ( និ.និបាតសព្ទ )
    ដែល​មាន​សណ្ឋាន មាន​រូប​ត្រូវ​គ្នា ឲ្យ​ចាប់​ច្រឡំ : របស់​នេះ ដូច​គ្នា​នឹង​របស់​នុះ​ដែរ ។
  2. ដូចជា ( និ.និបាតសព្ទ )
    ពាក្យ​ប្រៀបធៀប​ប្រដូច​វត្ថុ​មួយ​ទៅ​វត្ថុ​មួយ​ទៀត សភាវៈ​មួយ​ទៅ​សភាវៈ​មួយ​ទៀត មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។ ឧ. ពី​ដើម​វា​កាច​ណាស់ ឥឡូវ​វា​ដូច​ជា​ស្លូត​បន្តិច​វិញ​ហើយ ។
  3. ដូចដែល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដដែល) ។
  4. ដូចយ៉ាង ( និ.និបាតសព្ទ )
    ដែល​មាន​សណ្ឋាន​រូប​ទ្រង់ទ្រាយ​ដូច​គ្នា ស្រដៀង​គ្នា, ប្រហាក់​ប្រហែល​គ្នា ឧ. ពួក​សត្វ​ចិញ្ចឹម ដូច​យ៉ាង គោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ម្ចាស់ ។
  5. ដូច្នឹង ( ន.នាមសព្ទ ) [ដូច-ច្នឹង ]
    ដូច​ហ្នឹង, ដូច​នេះ, ដូច្នេះ (ទោះ​បី​សរសេរ ដូច​ហ្នឹង ក៏​ត្រូវ​អាន​ ដូច្នឹង ដែរ) ។
  6. ដូច្នេះ ( និ.និបាតសព្ទ ) [ដូច-ច្នេះ ]
    ដូច​នេះ, យ៉ាង​នេះ (ទោះ​បី​សរសេរ​ជា ដូច​នេះ ក៏​ត្រូវ​អាន​ថា ដូច-ច្នេះ ដែរ) ។
  7. ដូច្នោះ ( និ.និបាតសព្ទ ) [ដូច-ច្នុះ ]
    ដូច​នោះ, យ៉ាង​នោះ (ទោះ​បី​សរសេរ​ជា ដូច​នោះ ក៏​ត្រូវ​អាន​ថា ដូច-ច្នុះ ដែរ) ។
  8. ដូន ( ន.នាមសព្ទ )
    ជីដូន (យាយ) : អញ្ជើញ​ទៅ​ណា​ដូន ? ហ៏ ! ដឹក​ដៃ​ដូន​ផង !
  9. ដូន ( ន.នាមសព្ទ )
    ពាក្យ​អារក្ខ​សម្រាប់​ហៅ​ស្នំ គឺ​ស្រី​អ្នក​អង្វរ​ករ ។
  10. ដូន ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ប៉ះ, ទង្គិច, ទង្គុក​គ្នា (មិន​សូវ​ប្រើ) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar