Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. តតូងតតាង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ត៏--ត៏--]
    ធ្វើ​តូងតាង​ខ្លាំង​ៗ ។ ឧ. សូរ​ឮ​ដោយ​ចាប់​បោះ, ទម្លាក់​អ្វី​ៗ ខ្ជីខ្ជា​តាម​តែ​រួច​ពី​ដៃ ។
  2. តតេងតតាង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ត៏--ត៏-- ]
    តេងតាង​ពីសពាស, តេងតាង​ខ្លាំង ។
  3. តតេះតតោះ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ត៏--ត៏-- ]
    តេះតោះ​រឿយ​ៗ​មិន​លែង : រក​ស៊ី​តតេះតតោះ​សោះ​តែ​នៅ​ស្ងៀម ។
  4. តតេះតតះ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    តេះតះ​រឿយ​ៗ, តេះតះ​ខ្លាំង : ខំ​ប្រឹង​ក្រោក​តតេះតតះ ។
  5. តតែងតតោង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត៏--ត៏--]
    ដែល​តែងតោង​រឿយ​ៗ ។
  6. តតែតតោ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត៏--ត៏--]
    ដែល​តែតោ​រឿយ​ៗ : ដើរ​តតែតតោ, ដំណើរ​តតែតតោ ។
  7. តតែលតតោល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត៏--ត៏-- ]
    ដែល​តែលតោល​ខ្លាំង ។
  8. តតះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [តៈ-- ឬ ត័-- ]
    តះ​ៗ ញញាក់ញញ័រ ។
  9. តត្រំ​តត្រើយ ( គុ.គុនសព្ទ )
    ដែល​ឈឺ​ត្រាំត្រែង​ក្រ​ជា​សះ​ស្បើយ, នៅ​ឈឺ រ៉ាំរ៉ៃ​មិន​ស្លាប់​មិន​រស់ ៖ ការ​សង់​ផ្ទះ​ខ្លះ ដែល​អ្នក​សង់​មាន​ជីវភាព​ខ្វះ​ខាត នឹង​បង្អូស​ពេល​យូរ​តត្រំ​តត្រើយ រោគ​របេង ជា​ជំងឺ​រ៉ាំរ៉ៃ​យូរ​តត្រំ​តត្រើយ ។
  10. តថាគត ( ន.នាមសព្ទ ) [តៈថាគត់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ព្រះ​នាម​វិសេស​នៃ​ព្រះ​សព្វញ្ញុពុទ្ធ​គ្រប់​ព្រះ​អង្គ : ព្រះ​តថាគត, ព្រះ​តថាគត​ទាំងឡាយ ។ល។ ប្រើ​ជា​បុរិស​សព្វនាម​ផ្ទាល់​ព្រះ​អង្គ ជា​ជំនួស​ពាក្យ​ថា “ខ្ញុំ, អញ ”ក៏​បាន : ម្នាល​ភិក្ខុ​ទាំងឡាយ, អញ​តថាគត នឹង​សំដែង​ធម៌ ដល់​អ្នក​រាល់​គ្នា... ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar