Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថើប ( កិ.កិរិយាសព្ទ )
    ស្រូប​ខ្យល់​ដោយ​ច្រមុះ​ដើម្បី​យក​ក្លិន ឬ​ឲ្យ​ដឹង​ក្លិន... : ម្ដាយ​ថើប​កូន​សំឡាញ់ ។
  2. ថឿក ( ន.នាមសព្ទ )
    ដំបង​មាន ៤ ជ្រុង បន្ទោរ​ធំ​ជាង​ទោល ។ ពាក្យ​នេះ​ខ្មែរ​យើង​យក​ពាក្យ​យួន​មក​ប្រើ; ថឿក យួន​ថា ឈើ​រង្វាស់, ម៉ែត្រ; តែ​ខ្មែរ​យើង​យក​ពាក្យ​នេះ មក​ឲ្យ​ឈ្មោះ​ដំបង​មួយ​ប្រភេទ ដែល​មាន​រាង​ដូច​ជា​ឈើ​រង្វាស់​យួន​នោះ ហៅ​ថា ថឿក : វាយ​ក្បាល ១ ថឿក ។
  3. ថេយ្យសំវាស ( ន.នាមសព្ទ ) [ថៃយ៉ៈស័ង វ៉ាស ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​លួច​សំវាស គឺ​ការ​ដែល​បុគ្គល​ជា​គ្រហស្ថ​ក្លែង​ខ្លួន​ធ្វើ​ជា​សាមណេរ​ខ្លួន​ឯង​ហើយ ប្រកាស​សេចក្ដី​ឲ្យ​គេ​ដឹង​ថា​ខ្លួន​ជា​សាមណេរ; ឬ​ការ​ដែល​បុគ្គល​មាន​ភិក្ខុ​បំបួស​ខ្លួន​ឲ្យ​បាន​ជា​សាមណេរ ហើយ​សាមណេរ​នោះ​ក្លែង​ធ្វើ​ជា​ភិក្ខុ; ឬ​ក៏​ការ​ដែល​បុគ្គល​ជា​គ្រហស្ថ​ក្លែង​ខ្លួន​ធ្វើ​ជា​សាមណេរ​ខ្លួន​ឯង​ផង ថែម​ទាំង​ក្លែង​ធ្វើ​ជា​ភិក្ខុ​ផង​ទៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេយ្យសំវាសកៈ ទៀត​ផង) ។
  4. ថេយ្យសំវាសកៈ ( ន.នាមសព្ទ ) [ថៃយ៉ៈស័ង- វ៉ាសៈកៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (--សក) បុគ្គល​អ្នក​លួច​សំវាស (ព. វិ. ពុ.) ក្នុង​វិន័យ​ពុទ្ធ​សាសនា​ប្រាប់​ថា មាន ៣ ប្រភេទ គឺ ១- លិង្គត្ថេនកៈ លប​លួច​ក្លែង​ធ្វើ​ជា​សាមណេរ​ខ្លួន​ឯង ដោយ​ឥត​មាន​គ្រូ​បំបួស; ២- សំវាសត្ថេនកៈ បួស​ជា​សាមណេរ​ដោយ​មាន​ភិក្ខុ​ជា​គ្រូ​បំបួស ក៏​ទៅ​ជា​ក្លែង​ខ្លួន​ធ្វើ​ជា​ភិក្ខុ; ៣- ឧភយត្ថេនក លប​លួច​ធ្វើ​ជា​សាមណេរ​ផង ថែម​ទាំង​ទៅ​ក្លែង​ខ្លួន​ធ្វើ​ជា​ភិក្ខុ​ទៀត​ផង ។ ថេយ្យសំវាសកៈ ទាំង ៣ ប្រភេទ​នេះ ពុំ​មាន​សិទ្ធិ​ត្រូវ​បាន​បួស​ជា​សាមណេរ​ឡើយ ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​ភិក្ខុ​បំបួស​ដោយ​ដាច់​ខាត ប្រសិន​បើ​បួស​ ក៏​ពុំ​ឡើង​ជា​សាមណេរ​ដែរ ព្រោះ​ជា​អភព្វ​បុគ្គល​ទៅ​ហើយ ។
  5. ថេយ្យ​ចិត្ត ( ន.នាមសព្ទ ) [ថៃយ៉ៈ​ចិត្ត]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​លួច​ចិត្ត​គឺ​ការ​ក្បត់​ចិត្ត ។ គំនិត​ប៉ុនប៉ង​នឹង​ធ្វើ​បាបកម្ម​អ្វី​មួយ ការ​កាន់​យក​ទ្រព្យ​គេ​ដោយ​មាន​ការ​កួច​ចិត្ត​ទុក​ជា​មុន ចិត្ត​លួច ។ ឧ. មនុស្ស​ទុច្ចរិត​លួច​ទ្រព្យ​សម្បត្តិ​គេ​ដោយ​ថេយ្យ​ចិត្ត ។
  6. ថេរ ( គុ.គុនសព្ទ )
    (ថិរ; ស្ថិរ) មាំមួន, ខ្ជាប់ខ្ជួន, យឺនយូរ; សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ឋិត : ឋិតថេរ គឺ​តាំង​នៅ​មាំ, យឺនយូរ; (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឋិតថេរ ទៀត​ផង) ។
  7. ថេរានុត្ថេរៈ ( ន.នាមសព្ទ ) [ថេរ៉ានុត-ថេរ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ថេរ + អនុត្ថេរ > ថេរានុត្ថេរ) ព្រះ​ថេរៈ​ធំ​និង​ព្រះ​ថេរៈ​តូច ។
  8. ថេរី ( ន.នាមសព្ទ ) [--រ៉ី ]   ( បា.បាលី​ ( បាលីភាសា ) )
    មើល​ក្នុង​ពាក្យ ថេរៈ ២ ន. ។
  9. ថេរៈ ( គុ.គុនសព្ទ ) [ថេរ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ថេរ; ស្ថវិរ) ដែល​មាន​អាយុ​ច្រើន, ចាស់, មាំមួន (មិន​សូវ​ប្រើ, ច្រើន​ប្រើ​តែ​ក្នុង​ប្រយោគ​ភាសា​បាលី) ។
  10. ថេរៈ ( ន.នាមសព្ទ ) [ថេរ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ថេរ; ស្ថវិរ) ភិក្ខុ​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន គឺ​ភិក្ខុ​ដែល​បួស​បាន​យូរ​ឆ្នាំ​ហើយ យ៉ាង​តិច​ពី​ត្រឹម ១០ ឆ្នាំ​ឡើង​ទៅ ហៅ​ថា បួស​បាន ១០ វស្សា​ហើយ : គួរ​គោរព​ព្រះ​ថេរៈ, ព្រះ​ថេរៈ​និមន្ត​មក ។ បើ​ភិក្ខុនី ហៅ​ថា ថេរី ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar