Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធ្មង់ ( គុ.គុនសព្ទ )
    តូវម៉ូវ, ធ្មឹង មិន​សូវ​ស្ដី​និយាយ (តាម​ធម្មតា​ពី​កំណើត​មក) : មនុស្ស​ធ្មង់ ។
  2. ធ្មត់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ អត់ :
    - អត់ធ្មត់ គឺ​ទ្រាំ​អត់​ឲ្យ​តែ​រួច​ក្នុង​គ្រា ក្នុង​ស្របក់​មួយ​ៗ ។
  3. ធ្មប់ ( ន.នាមសព្ទ )
    ឈ្មោះ​មន្ត​អាសិរ​ពិស​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​អាប : ត្រូវ​ធ្មប់, មេ​ធ្មប់ (ជា​ចំណេះ​អាក្រក់​ក្រៃ ហៅ​ថា ទុព្វិជ្ជា ឬ ទុព្វិទ្យា; សំ. ទុរ្វិទ្យា) ។
  4. ធ្មា ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​រឹង, ត្រួយ​ខ្ចី​ប្រើ​ជា​អន្លក់​បាន ជា​ឈើ​មាន​បន្លា ។
  5. ធ្មាំង ( កិ.កិរិយាសព្ទ )
    ដែល​កាង​សំកាំង​ស្លឹក​ត្រចៀក ដើម្បី​នឹង​ស្ដាប់​ឲ្យ​ជាក់ (សត្វ) ដំរី​ធ្វើ​ស្លឹក​ត្រចៀក​ធ្មាំង ។
  6. ធ្មឹង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    នៅ​ស្ងៀម​មិន​ស្ដី, ទ្រមឹង : អង្គុយ​ធ្មឹង, ឈរ​ធ្មឹង ។
  7. ធ្មុង ( ន.នាមសព្ទ )
    អវយវៈ​ស្រួច​មុត​មាន​ពិស​សម្រាប់​ការពារ​ខ្លួន​របស់​ត្រី​ពួក​ខ្លះ : ធ្មុង​ត្រី​អណ្ដែង, ធ្មុង​ត្រី​កញ្ចុះ ។ ព. ប្រ. កាច់​ធ្មុង លះបង់​ចោល​នូវ​ចិត្ត​ពាល​កំណាច​កាច​សាហាវ ។
  8. ធ្មុងកញ្ចុះ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ មាន​បន្លា​ស្រដៀង​នឹង​ធ្មុង​ត្រី​កញ្ចុះ ។
  9. ធ្មើង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ធ្ងើង, ទើងមើង ។
  10. ធ្មេច ( កិ.កិរិយាសព្ទ )
    បិទ​ប្រស្រី​ដោយ​ត្របក​ភ្នែក ។ ព. ប្រ. ធ្មេច​ភ្នែក កិ. ឃើញ​ធ្វើ​ជា​មិន​ឃើញ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់...។ ទាំង​ធ្មេច ឬ​ទាំង​ធ្មេច​ភ្នែក កិ. វិ. ទាំង​ទាល់ ឬ​ដោយ​ល្ងង់​មិន​យល់ : ធ្វើ​ការ​ទាំង​ធ្មេច​ភ្នែក, ស៊ី​ទាំង​ធ្មេច​ភ្នែក ។ មនុស្ស​ធ្មេច​ភ្នែក គុ. មនុស្ស​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ទាំងពួង ឬ​មនុស្ស​ដែល​ល្ងង់​សូន្យ​ឈឹង ។ ចុះ​ហត្ថលេខា​ធ្មេច​ភ្នែក ឬ​ចុះ​ហត្ថលេខា​ខ្វាក់ ចុះ​ហត្ថលេខា​ដោយ​ឥត​បាន​មើល​សេចក្ដី​ក្នុង​លិខិត​នោះ​សោះ ឬ​ចុះ​ហត្ថលេខា​លើ​ក្រដាស​លាត​ឥត​មាន​អក្សរ (ដោយ​គេ​បញ្ឆោត) ។

<< Prev   1 ... 10   11   12   13   14   15   16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar