Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាគ​លោក ( ន.នាមសព្ទ ) [--គៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    លោក​ជា​ទី​នៅ​នៃ​ពួក​នាគ, បាតាល ។
  2. នាគ​វិថី ( ន.នាមសព្ទ ) [--គៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វីថិ; នាគ​វីថិ ឬ ព្ធរាវត​វីថិ) ផ្លូវ​ដំរី គឺ​ផ្លូវ​ដែល​ព្រះ​ចន្ទ្រ​ចរ​ត្រង់​ចន្លោះ​នៃ​ផ្កាយ​ភរណី គឺ​ផ្កាយ​យាម​នង្គ័ល និង​ផ្កាយ​ក្រឹត្តិកា គឺ​ផ្កាយ​កូន​មាន់ ។
  3. នាង ( ន.នាមសព្ទ )
    ដង្កូវ​សូត្រ គឺ​ដង្កូវ​ដែល​កើត​អំពី​ពង​មេ​អំបៅ​ជា​ដង្កូវ​បញ្ចេញ​សូត្រ​ព័ទ្ធ​សំបុក​បាំង​ខ្លួន​បាត់, សំបុក​នោះ​ឯង​ហៅ​ថា សំបុក​នាង ដែល​គេ​សម្រេច​ឲ្យ​កើត​បាន​មក​ជា​សរសៃ​សូត្រ : ដង្កូវ​នាង, ចិញ្ចឹម​នាង, ឲ្យ​ចំណី​នាង ។
  4. នាង ( ន.នាមសព្ទ )
    ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ (មាន​ពីរ) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំង​ពីរ​ខាង (ទុក​ជា​ព្រះ​អគ្គ​មហេសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ទៀត​ផង ។
  5. នាង ( បុ. ស.បុរិសសព្ទនាម )
    ពាក្យ​សម្រាប់​និយាយ​ទៅ​រក​មនុស្ស​ស្រី ឬ​ប្រុស ដែល​មាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុត​លំឱន : សុខ​សប្បាយ​ទេ​នាង ?; ទៅ​ណា​នាង ? សម្រាប់​ហៅ​កូន​ប្រុស​បង្កើត, កូន​ស្រី​បង្កើត ដោយ​លំអុត : អា​នាង, អា​នាង​កូន​ខ្ញុំ; មេ​នាង, មេ​នាង​កូន​ខ្ញុំ ។ សម្រាប់​ហៅ​មនុស្ស​ស្រី ដែល​មាន​អាយុ​តិច​ក្ដី ច្រើន​ក្ដី សូម្បី​មាន​យស​ស័ក្តិ​ខ្ពស់​ក្ដី, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណា​មួយ : ព្រះ​នាង​ពិម្ពា​យសោធរា; នាង​ទេវី; នាង​សាមាវតី; នាង​វិសាខា ។ល។
  6. នាងដែង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ពួក​ឈើ​ទាល​មាន​សាច់​ក្រហម​ចាស់​ ស្រដៀង​នឹង​ឈើ​ទាល​ដែរ ប៉ុន្តែ​សាច់​រឹង​ជាង​ឈើ​ទាល មិន​មាន​ជ័រ​ដូច​ឈើ​ទាល​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​ទព្វ​សម្ភារៈ​ដូច​ឈើ​ទាល​ដែរ ។ នាង​ដែង​នេះ ច្រើន​មាន​ក្នុង​ខែត្រ​កំពត​ប៉ែក​ខាង​លិច និង​ក្នុង​ស្រុក​កំពង់សោម, នៅ​បរិវេណ​ក្រុង​ព្រះ​សីហនុ ក៏​សម្បូរ​ឈើ​នេះ​ដែរ ។
  7. នាងដៃ ( ន.នាមសព្ទ )
    ម្រាម​ដៃ​ទី ៤ គឺ​ម្រាម​បន្ទាប់​កូន​ដៃ ។
  8. នាងនក់ ( ន.នាមសព្ទ )
    ឈ្មោះ​ដំឡូង​ព្រៃ​មួយ​ប្រភេទ មើម​ស្រដៀង​នឹង​ដំឡូង​ត្រែង, ដំឡូង​ជ្រូក : ដំឡូង​នាង​នក់ ។ កម្អួត​សត្វ​ត្រចៀកកាំ ដែល​វា​ក្អួត​ក្នុង​វេលា​វា​ខំ​ប្រឹង​រមាត់​ពង; ប្រើ​ជា​ថ្នាំ​ត្រជាក់​បំបាត់​ក្រវល់​ក្រវាយ, ជា​របស់​មាន​តម្លៃ​ណាស់; ពាក្យ​សៀម​ហៅ​ថា រ៉័ងណុក “សំបុក​សត្វ​ស្លាប”, ខ្មែរ​ខ្លះ​ហៅ​ក្លាយ​មក​ជា នាង​នក់ ខ្លះ​ក៏​ហៅ រ៉័ងណុក តាម​សៀម​ដែរ ច្រើន​មាន​នៅ​ក្បែរ​ឈូង​សមុទ្ទ ឬ​នៅ​កោះ​ក្នុង​សមុទ្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ ផង) ។
  9. នាងនាគ ( ន.នាមសព្ទ ) [--នាក]
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ ជា​បទ​ភ្លេង​ធំ សម្រាប់​លេង​ក្នុង​ពិធី​មង្គល​ការ​អាពាហ៍ពិពាហ៍ តាម​ថ្នាក់​ដែល​ត្រូវ​លេង​បន្ទាប់​បទ​ភ្លេង​ព្រះ​ថោង ។
  10. នាងនួន ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​សាច់​រឹង​មាន​ខ្លឹម​ធំ ពួក​គ្រញូង, ជា​ឈើ​មាន​តម្លៃ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar