Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាម​កិរិយា ( ន.នាមសព្ទ ) [នាមៈកិរ៉ិយ៉ា ឬ នាមៈក្រិយ៉ា ] or នាម​ក្រិយា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    កិរិយា​សព្ទ​ដែល​ជា​នាម​សព្ទ ឬ​នាម​សព្ទ​ដែល​ប្រើ​ជា​កិរិយា​សព្ទ​ផង​ក៏​បាន, ផ្កា ន., ផ្កា កិ.; ផ្លែ ន., ផ្លែ កិ.; ភ្លៀង ន., ភ្លៀង កិ. ឧ : ស្វាយ​មួយ​ដើម​នេះ​ផ្កា​ច្រើន​ណាស់, មួយ​ដើម​ឯណោះ​ក៏​កំពុង​តែ​ផ្កា​ច្រើន​ណាស់​ដែរ (កិ.); ឆ្នាំ​នេះ ស្វាយ​មាន​ផ្លែ​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ (ន.); មេឃ​ងងឹត​រក​កល់​ភ្លៀង, ភ្លៀង​មក​ហើយ (កិ.); ឆ្នាំ​នេះ​មាន​ភ្លៀង​ច្រើន​ជាង​ឆ្នាំ​មុន (ន.) ។ បើ​កុំ​ប្រើ​ជា​នាម​កិរិយា ត្រូវ​ប្រើ​ជា ​កិរិយា​សព្ទ​សុទ្ធ ថា បញ្ចេញ​ផ្កា, បញ្ចេញ​ផ្លែ; មេឃ​បង្អុរ​ភ្លៀង ឬ​ភ្លៀង​ធ្លាក់ ដូច្នេះ​វិញ ។ ពាក្យ​ថា នាម​កិរិយា នេះ​ខ្មែរ​មាន​តិច​ដែរ​ទេ ។ ភាសា​បាលី​ក៏​មាន​ខ្លះ​ដែរ, ដូច​ជា បុប្ផំ ផ្កា (ន.), បុប្ផតិ បញ្ចេញ​ផ្កា (កិ.); ផលំ ផ្លែ (ន.), ផលតិ បញ្ចេញ​ផ្លែ (កិ.) ។ល។
  2. នាម​ប័ណ្ណ ( ន.នាមសព្ទ ) [--មៈប័ន ]   ( បា.បាលី​ ( បាលីភាសា ) )
    (នាម + បណ្ណ) ក្រដាស​រឹង​ជា​សន្លឹក​តូច​ៗ មាន​សរសេរ​នាម​បុគ្គល​ម្នាក់​ៗ (បារ. Cart de visite)
  3. នាម​សព្ទ ( ន.នាមសព្ទ ) [នាមៈស័ប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នាមសទ្ទ) សព្ទ​សម្ដែង​នូវ​ឈ្មោះ​មនុស្ស, សត្វ, ទ្រព្យ​របស់​នឹង​អ្វី​ៗ​ទាំងពួង : ពាក្យ​ថា ឈើ ធំ រលំ, ឈើ ជា​នាម​សព្ទ, ធំ ជា​គុណ​សព្ទ, រលំ ជា​កិរិយា​សព្ទ ។ល។
  4. នាយ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នី > នាយ “នាំ, ដឹក​នាំ; អ្នក​ដឹក​នាំ”) អ្នក​ដឹក​នាំ, អ្នក​ត្រួតត្រា, ចៅហ្វាយ​បន្ទាប់, ចៅហ្វាយ​រង : លោក​នាយ, នាយ​វេន, នាយ​គយ, នាយ​ភូ​ឃុំ, នាយ​ទាហាន, នាយ​ឧទ្យាន, នាយ​ត្រួត...។ សម្រាប់​ហៅ​ដោយ​ដំណើរ​គួរ​សម ឬ​លើក​តម្កើង​ចំពោះ​មនុស្ស​ប្រុស​ឥត​បណ្ដា​ស័ក្តិ, ឥត​មាន​មុខ​ការ​ត្រួតត្រា​លើ​គេ​ទេ​ក៏​បាន : នាយ​ទេព, នាយ​ព្រហ្ម, នាយ​យស, នាយ​សុខ ជាដើម ។
  5. នាយ ( សព្វ.សព្វនាម )
    ខាង​ម្ខាង​ទីទៃ​ពី​ខាង​អាយ, ឯណោះ : ខាង​នាយ, ត្រើយ​នាយ, ស្រុក​នាយ, ខ្ញុំ​នៅ​ឯនាយ... ។ ព. ផ្ទ. អាយ ។
  6. នាយក ( ន.នាមសព្ទ ) [នាយក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​នាំ, អ្នក​ដឹក​នាំ, អ្នក​ត្រួតត្រា : អ្នក​នាយក, ឥត​មាន​អ្នក​នាយក​លើ ។ បើ​ស្ត្រី​ជា
    - នាយិកា ។ ប្រើ​ក្លាយ​មក​ជា កិ. ថា. ត្រួតត្រា ក៏​មាន : កុំ​មក​នាយក​លើ​ខ្ញុំ...។ ប្រើ​ជា កិ. បែប​នេះ​តាម​ទម្លាប់​មាត់​ដែល​និយាយ​ខុស​ទេ, គួរ​លែង​ប្រើ ត្រូវ​ប្រើ​ថា កុំ​មក​ធ្វើ​ជា​នាយក​លើ​ខ្ញុំ...ដូច្នេះ​វិញ ។
  7. នាយក​ធម៌ ( ន.នាមសព្ទ ) [--យៈកៈធ័រ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ធម៌​របស់​នាយក, ធម៌​សម្រាប់​ជន​អ្នក​ដឹក​នាំ​ឬ​អ្នក​ត្រួតត្រា​អ្នក​ដទៃ : បុគ្គល​ជា​បព្វជិត​ក្ដី គ្រហស្ថ​ក្ដី ដែល​ធ្វើ​ជា​ប្រធាន​ត្រួតត្រា​លើ​អ្នក​ដទៃ គប្បី​មាន​នាយក​ធម៌ ៦ យ៉ាង ប្រចាំ​នៅ​ក្នុង​សន្ដាន​ជា​និច្ច គឺ ១-ខមា សេចក្ដី​អត់ធន់; ២-ជា​គរិយៈ សេចក្ដី​ភ្ញាក់​រលឹក​រឿយ​ៗ; ៣-ឧដ្ឋានៈ សេចក្ដី​ឧស្សាហ៍​ខ្នះខ្នែង; ៤-សំវិភាគៈ ការ​ចែក​រលែក​ឬ​ការ​រំលែក​ឲ្យ​នូវ​វត្ថុ​ផ្សេង​ៗ; ៥-ទយា សេចក្ដី​អាណិត​អាសូរ​ត្រា​ប្រណី​គេ; ៦-ឥក្ខណា ការ​រំពៃ​មើល​ខុស​ត្រូវ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) រី​នាយក​ធម៌ ដ៏​បវរ​ទាំង​ប្រាំ​មួយ នេះ​ឯង​តែង​លើក​ស្ទួយ ឲ្យ​នាយក​មាន​តម្លៃ ។
  8. នាយទោ ( ន.នាមសព្ទ )
    (នាយ​ទី ២) ឋានន្តរ​របស់​ពល​ទាហាន​ខ្ពស់​ជាង​ពល​ឯក, ទាប​ជាង​នាយ​ឯក (បារ. Caporal) ។
  9. នាយឯក ( ន.នាមសព្ទ )
    (នាយ​ទី ១) ឋានន្តរ​នៃ​ពល​ទាហាន​ខ្ពស់​ជាង​នាយ​ទោ, ទាប​ជាង​ពល​បាល​ត្រី (បារ. Caporal-Chef) ។
  10. នាយ​ចំណង់ ( ន.នាមសព្ទ )
    នាយ​ទាហាន​ដែល​មាន​ចិត្ត​ចង់​បម្រុង​នឹង​ឡើង​ទៅ​កាន់​ឋានន្តរ​ជា​អនុសេនីយ៍​ត្រី គឺ​ឋានន្តរ​របស់​នាយ​ទាហាន​ដែល​នៅ​ក្នុង​ចន្លោះ​ព្រឹន្ទបាល​ឯក​និង​អនុសេនីយ៍​ត្រី (បារ. Aspirant) ហៅ​ថា បេក្ខសេនីយ៍ ក៏​បាន (មើល​ក្នុង​ពាក្យ បេក្ខជន) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar