Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភិត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    (ភីត) ខ្លាច; ដែល​ខ្លាច : ឥត​ភិត, ភិត​ខ្លាច; ច្រើន​និយាយ​ផ្សំ​នឹង​ពាក្យ ​ភ័យ ថា : ភិតភ័យ ឬ ភ័យភិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ័យ)
  2. ភិន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភិន្ន ជា គុ. “ដែល​បែក​ហើយ, ធ្លាយ​ហើយ; ដែល​ផ្សេង​គ្នា...”) ស្លាកស្នាម, គ្រឿង​សម្គាល់​នៅ​រូប​កាយ : មាន​ភិន ។
    - ភិនភាគ ចំណែក​ស្លាក​ស្នាម​ជា​គ្រឿង​សម្គាល់; រូប​រាង, ទ្រង់ទ្រាយ​ដែល​មាន​គ្រឿង​ចំណាំ​ឲ្យ​ស្គាល់​បាន ។
    - ភិន​ភេទ ភេទ​ដែល​មាន​ភិន, រូប​រាង​ដែល​មាន​សណ្ឋាន​ឬ​មាន​លក្ខណៈ​ផ្សេង​គ្នា ។
  3. ភិន្នបិតុក ( ន.នាមសព្ទ ) [--តុក ឬ ភិន​-នៈប៉ិតុកៈ ] or ភិន្នបិតុកៈ   ( បា.បាលី​ ( បាលីភាសា ) )
    បង​ប្អូន​ម្ដាយ​ជាមួយ​ឪពុក​ទីទៃ ។
  4. ភិន្នោទរ ( ន.នាមសព្ទ ) [ភិន-នោ-ទ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ភិន្ន “ផ្សេង, ទីទៃ” + ឧទរ “ពោះ, ផ្ទៃ”) បង​ប្អូន​ដែល​កើត​អំពី​មាតា​ផ្សេង​គ្នា​តែ​រួម​បិតា​មួយ គឺ​បង​ប្អូន​ឪពុក​ជាមួយ​ម្ដាយ​ទីទៃ បង​ភិន្នោទរ, ប្អូន​ភិន្នោទរ ។
  5. ភិយ្យោ ( គុ.គុនសព្ទ ) [ភី-យោ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភូយស៑) ច្រើន, លើស​លែង, ពន់ពេក; និយាយ​ថា ភិយ្យោសោ ក៏​មាន (ច្រើន​ប្រើ​ក្នុង​កាព្យ) ។
  6. ភិយ្យោភាព ( ន.នាមសព្ទ ) [ភី-យោភាប ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភិយ្យោ + ភាវ; ភូយស៑--) ដំណើរ​ច្រើន​ក្រៃលែង, ភាវៈ​លើស​លែង; ប្រើ​ជា គុ. ក៏​បាន : មាន​អំណរ​ជា​ភិយ្យោ​ភាព ។
  7. ភិល or ភឹល
    សូរ​ឮ​ដោយ​បក្សី​ស្ទុះ​ហើរ ។
  8. ភិសវង់ ( កិ.កិរិយាសព្ទ ) [ភិសៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វិស្មយ) វង្វេង​ស្មារតី​ដោយ​ខ្លាច, ភាន់ភាំង, សង្ស័យ, ស្ងើច ឬ​ស្ញែង​ដោយ​ភាន់​គំនិត ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “គួរ​ឲ្យ​ចាប់​ចិត្ត​ស្រឡាញ់, គួរ​ឲ្យ​ស្នេហា, ...” : បង ឬ​ប្អូន​ភិសវង់, គួរ​ឲ្យ​ភិសវង់ ។
  9. ភី ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​អាការ ឬ​ឫកពា​សង្ហារ, ហ៊‌ឺហា, ក្រអឺត : ដើរ​ភី, តែង​ខ្លួន​ដើរ​ភី​ចុះ​ភី​ឡើង ។
  10. ភីង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​រលំ, ដួល, ធ្លាក់, សំពង​អ្វី​ៗ​ដែល​ខ្ទរ, ស្ពោត ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar