Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភុង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ធ្លាយ​ឬ​បែក​ធុង​ទឹក​ឬ​ក្អម​ទឹក​ជាដើម ។
  2. ភុជង្គ ( ន.នាមសព្ទ ) [ភុជង់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភុជគ, ភុជង្គ, ភុជង្គម “សត្វ​ទៅ​ដោយ​ល្បត់”) ពស់, នាគ ។
    - ភុជង្គ​នាគ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា ពិភព​នាគ) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិភព ផង) ។
  3. ភុជង្គលីលា ( ន.នាមសព្ទ ) [ភុជង់-- ]
    ឈ្មោះ​កាព្យ​មួយ​ប្រភេទ​ក្នុង​មួយ​ឃ្លា​មាន​សង្កាត់​បី, ត្រង់​សង្កាត់​ទី ១ មាន ៦ ពាក្យ, សង្កាត់​ទី ២ និង​ទី ៣ មាន ៤ ពាក្យ ហៅ​ថា បទ​ភុជង្គ​លីលា, ដូច​ជា : ព្រីងព្រូស​ជន្លូស​ភ្លូភ្លង ក្រូច​ព្រៃ​អង្រ្គង ដុះ​ដាស​លាយ​គ្នា ។
  4. ភុជិស្សជន ( ន.នាមសព្ទ ) [ភុដិស-សៈ​ជន់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភុជិស្ស + ជន; ភុជិឞ្យ--) ជន​អ្នក​ជា គឺ​អ្នក​ដែល​ឥត​ជំពាក់​បំណុល​គេ​ឬ​ដែល​មិន​មែន​ទាសៈ, ទាសី​គេ ។
  5. ភុជិស្សតា ( ន.នាមសព្ទ ) [ភុជិស-សៈ-- ] or ភុជិស្ស​ភាព   ( បា.បាលី​ ( បាលីភាសា ) )
    (--ភាវ) ភាវៈ​នៃ​អ្នក​ជា, ភាព​ជា​អ្នក​ជា, ដំណើរ​ឥត​ជំពាក់​បំណុល​គេ ។
  6. ភុត្ត​សេស ( ន.នាមសព្ទ ) [ភុត-តៈ​សែស ] or ភុត្តាវសេស   ( បា.បាលី​ ( បាលីភាសា ) )
    អាហារ​ដែល​សល់​អំពី​បរិភោគ, អាហារ​ជា​ដែល, ជា​សំណល់ ។
  7. ភុម្ម​ទេវតា ( ន.នាមសព្ទ ) [ភុម-មៈទេវៈ ដា ]   ( បា.បាលី​ ( បាលីភាសា ) )
    ទេវតា​ដែល​អាស្រ័យ​នៅ​លើ​ផ្ទៃ​ដី ។
  8. ភុយ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ខ្យល់​ភើ​ជាដើម ។
  9. ភុល ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​បក្សី​ស្ទុះ​ហើរ​ព្រម​គ្នា ឬ​សូរ​ទឹក​ខ្ពុរ​ចេញ​ជាដើម ។
  10. ភុំភឿន ( ន.នាមសព្ទ )
    ពួក​ក្លើ, គូកន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភឿន ផង) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar