Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភវាភព ( ន.នាមសព្ទ ) [ភៈវាភប់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភវាភវ < ភវ + អភវ) ភព​តូច​និង​ភព​ធំ : សត្វ​ទាំងឡាយ​តែង​អន្ទោល កើត​ស្លាប់-ស្លាប់​កើត​ក្នុង​ភវាភព​ឥត​ឈប់​ឥត​ស្រាក​រង​លំបាក​ស្រណុក​សុខ​ទុក្ខ​ច្របល់​គ្នា (ព. ពុ., ព. ទេ.) ។
  2. ភស្ដា ( ន.នាមសព្ទ ) [ជើង ដ, អ. ថ. ភ័ស-ស្ដា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភត្ដា < ភត្តុ; ភត៌ា < ភត៌្ឫ) ស្វាមី (ប្ដី); ខ្មែរ​ប្រើ​ជា​រាជ​សព្ទ : ព្រះ​ភស្ដា, សម្ដេច​ព្រះ​ភស្ដា (ច្រើន​ប្រើ​ក្នុង​កាព្យ​ទេស្នា ឬ កាព្យ) ។
  3. ភស្តុ [ភ័ស ] or ភ័ស្តុ
    ពាក្យ​ប្រើ​ក្លាយ​មក​ពី ព័ស្ដុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  4. ភស្ត្រា ( ន.នាមសព្ទ ) [ភ័ស-ស្ត្រា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភស្ដា) ស្នប់; ថង់​ធ្វើ​ដោយ​ស្បែក (ថង់​ស្បែក), សម្ពៀត​ស្បែក, កាប៉ៅ​ស្បែក ។
  5. ភស្មការ ( ន.នាមសព្ទ ) [ភ័ស-ស្មៈកា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​បោក​គក់​សំពត់, អ្នក​បោក​គក់​គ្រឿង​ស្លៀក​ពាក់, អ្នក​ធ្វើ​ការ​ស៊ី​ឈ្នួល​បោក​អ៊ុត; បើ​ស្ត្រី​ជា ភស្មការិកា ។
  6. ភាគ ( ន.នាមសព្ទ ) [ភាក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ចំណែក : ចែក​ជា ៤ ភាគ, ច្រើន​ភាគ ។
    - ភាគ​ទាន (ភាគៈ--) ចំនួន​ប្រាក់​រៃ​អង្គាស​ដែល​ជន​ម្នាក់​ៗ​ចូល​ក្នុង​កិច្ចការ​កុសល​ណា​មួយ : បង់​ភាគ​ទាន​ប្រចាំ​ខែ​ចំនួន ២០ រៀល; ឃោសនា​សុំ​ឲ្យ​គេ​ជួយ​ចូល​ភាគ​ទាន ។
  7. ភាគ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ភាក ] or ភាគ្យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជោគ, បុណ្យ, ស្រី​សួស្ដី ។ល។ ឬ​ដែល​មាន​ជោគ, មាន​បុណ្យ, មាន​ស្រី​សួស្ដី ។ល។ ព្រះ​មាន​ព្រះ​ភាគ ព្រះ​មាន​ជោគ, ព្រះ​មាន​បុណ្យ (ព្រះ​សម្មាសម្ពុទ្ធ) ។
  8. ភាគិនេយ្យ [--នៃ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភាគិនេយ) កូន​ប្រុស​របស់​បង​ស្រី​ឬ​របស់​ប្អូន​ស្រី (ក្មួយ​ប្រុស); ខ្មែរ​ប្រើ​ជា​រាជ​សព្ទ : ព្រះ​ភាគិនេយ្យ ។
    - កនិដ្ឋ​ភាគិនេយ្យ កូន​ប្រុស​របស់​ប្អូន​ស្រី;
    - ជេដ្ឋ​ភាគិនេយ្យ កូន​ប្រុស​របស់​បង​ស្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី ផង) ។
  9. ភាគិនេយ្យា ( ន.នាមសព្ទ ) [--នៃយា ] or ភាគិនេយ្យី
    សព្ទ​ជា​ឥត្ថី​លិង្គ​របស់​ពាក្យ ភាគិនេយ្យ “កូន​ស្រី​របស់​បង​ស្រី ឬ​របស់​ប្អូន​ស្រី (ក្មួយ​ស្រី)”; (រ. ស.) ច្រើន​ប្រើ ភគិនេយ្យា ឬ ភគិនីយា ក៏​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគិនេយ្យ) ។
  10. ភាជនភណ្ឌ ( ន.នាមសព្ទ ) [ភាជនៈភ័ន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ភាណ្ឌ) គ្រឿង​ភាជនៈ​មួយ​សម្រាប់, ភាជនៈ​មួយ​គ្រឿង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar