Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យ

Chuon Nath's Khmer-Khmer Dictionary
  1. យាងយាវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល ឈាន​តឹង​ជំហាន​ដើរ​ដោយ​លំនាំ​រង្វើល​ៗ​មួយ​ៗ : ដើរ​យាងយាវ, ដំណើរ​យាងយាវ ។ ដែល​លើក​ដាក់​ៗ​រង្វើល​ៗ មួយ​ៗ : អុំ​ទូក​យាងយាវ ។
  2. យាងយាស
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាង ១ កិ.) ។
  3. យាង​ចុះ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ចុះ​ស៊ប់, ចុះ​កាន់; ច្រើន​ប្រើ​ក្នុង​ពាក្យ​ទេសនា​បុរាណ : មាន​ចិត្ត​យាង​ចុះ​ស៊ប់​ក្នុង​កម្មដ្ឋាន មាន​ចិត្ត​ចុះ​ស៊ប់​ក្នុង​កម្មដ្ឋាន ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ទង់ ទៀត​ផង) ។
  4. យាចក ( ន.នាមសព្ទ ) [យាចក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​សូម​ទាន, ស្មូម : អ្នក​មាន​ទ្រព្យ​គួរ​សង្រ្គោះ​ពួក​យាចក​ដោយ ការ​ឲ្យ​ទាន; បើ​ស្មូម​ស្រី ហៅ​ថា យាចិកា ។
  5. យាណូវ ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    ឈ្មោះ​គ្រឿង​ពុល​មួយ​ប្រភេទ (ហៅ​ថា យីណូវ ឬ ជ័រ​ណូវ ក៏​មាន, តាម​ទម្លាប់​ដោយ​ស្រុក) ។
  6. យាត្រា ( ន.នាមសព្ទ ) [យាត-ត្រា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ដើរ, ការ​ចេញ​ចរ, ការ​ដើរ​ផ្លូវ; ការ​ដើរ​ហែ, ការ​ដើរ​ជា​ពួក​ជា​កង; ការ​ចិញ្ចឹម​ជីវិត ។ល។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន : ស្តេច​យាត្រា, នាង​នាថ​យាត្រា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ចំពោះ​ត្រង់ យាត្រា ដែល​ប្រែ​ថា “ការ​ចិញ្ចឹម​ជីវិត”) : រី​ពាក្យ​យាត្រា​ដែល​មាន​អត្ថ​ថា ចិញ្ចឹម​ជីវិត ត្រូវ​អស់​ជន​ផង គ្រប់គ្រង​ពិនិត្យ ទើប​ជីព​ជន្ម​ឋិត- នៅ​យូរ​លង់​បាន ។
  7. យាន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​ដឹក​នាំ, គ្រឿង​នាំ​បន្ទុក​ទៅ​មក, គ្រឿង​សម្រាប់​ជិះ ដូច​យ៉ាង​រទេះ, រថ, ទូក ជាដើម : ជិះ​យាន, ទៅ​ដោយ​យាន ។
    - យាន​ជំនិះ យាន​សម្រាប់​ជិះ ។
    - យានដ្ឋាន (យា-ន័ត-ឋាន) កន្លែង​ដាក់​យាន, កន្លែង​សំចត​យាន ។
    - យាន​ពាហនៈ ឬ - យាន​វាហនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហនៈ) ។ យាន​វិសេស ឬ យាន​ពិសេស យាន​ដែល​ប្លែក​ឬ​យាន ដែល​ទុក​សម្រាប់​ប្រើ​ដោយ​ឡែក​ម្តង​ៗ ។
  8. យានបាត្រ ( ន.នាមសព្ទ ) [យានៈបាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទូក​ក្តោង​យ៉ាង​ធំ, ភេត្រា (កប៉ាល់​ក៏​គួរ​ហៅ​ថា យាន​បាត្រ បាន​ដែរ) ។
  9. យានមាស ( ន.នាមសព្ទ ) [យាន--ឬ--នៈ-- ]   ( រ. ស.រាជសព្ធ )
    យាន​បិទ​មាស; (រ. ស.) ឈ្មោះ​បល័្លង្ក​គ្រឿង​សែង​មួយ​ប្រភេទ​ មាន​ភ្នាក់​ដៃ​មាន​បង្អែក រចនា​វិចិត្រ​ផ្សេង​ៗ សម្រាប់​ក្សត្រិយ៍​ទ្រង់​គង់ (ហៅ​ក្លាយ​ជា យានុ​មាស ក៏​មាន) ។
  10. យានូបករណ៍ ( ន.នាមសព្ទ ) [យានូប៉ៈក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< យាន+ឧបករណ) គ្រឿង​ប្រដាប់​ជា​ទព្វ​សម្ភារៈ​នៃ​យាន​ទាំងពួង : ទោះ​ថល​យាន​ក្ដី ជល​យាន​ក្ដី អាកាស​យាន​ក្ដី ត្រូវ​តែ​ឲ្យ​មាន​យានូបករណ៍​គ្រប់​សព្វ​ជានិច្ច ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar