Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាក់ធ្យូង ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​មាន​គ្នា​ច្រើន​នាក់ អង្គុយ​សណ្តូក​ជើង​ទាំង​ពីរ​ផ្កាប់​បាត​ដៃ​ទាំង​ពីរ​ក្តោប​ដាក់​លើ​ក្បាល​ជង្គង់, មាន​ក្មេង​ពីរ​នាក់​មិន​អង្គុយ​សណ្តូក​ជើង​ទេ, ម្នាក់​កាន់​ធ្យូង​រឹង​មួយ​ដុំ​តូច​ចាប់​បើក​បាត​ដៃ​ក្តោប​ទាំងអស់​នោះ​ផ្អឹប​ៗ​រៀង​តាម​លំដាប់​លាក់​ធ្យូង​ក្នុង​ដៃ​ណា​មួយ, ម្នាក់​ទៀត​ចាំ​ទាយ, បើ​ទាយ​ត្រូវ​ៗ​មាន​អំណាច​កាន់​ដុំ​ធ្យូង​លាក់; ក្មេង​ម្នាក់​ដែល​គេ​លាក់​ធ្យូង​ក្នុង​ដៃ​ខ្លួន​រួច​ហើយ​នោះ ត្រូវ​ក្រោក​ទៅ​ចាំ​ទាយ​ធ្យូង; ឯ​ក្មេង​ដែល​កាន់​ធ្យូង​លាក់​មុន​នោះ ត្រូវ​មក​អង្គុយ​សណ្តូក​ជើង​ត្រង់​កន្លែង​ក្មេង​ដែល​ក្រោក​នោះ​វិញ; តែ​បើ​ទាយ​មិន​ត្រូវ​ទេ, អ្នក​លាក់​ធ្យូង​ត្រូវ​មាន​អំណាច​កាន់​​ធ្យូង​លាក់​ត​ទៅ​ទៀត : លេង​លាក់​ធ្យូង (ជា​ល្បែង​ហាត់​មើល​អាការ​ទឹក​មុខ​មនុស្ស​ព្រោះ​អ្នក​ដែល​គេ​លាក់​ធ្យូង​ក្នុង​ដៃ រមែង​តែ​មាន​ទឹក​មុខ​ប្លែក​ល្មម​ឲ្យ​គេ​សង្កេត​បាន) ។
  2. លាឃវៈ ( ន.នាមសព្ទ ) [--ឃវៈ] or លាឃព (--ឃប់)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លាឃវ) ការ​ស្រាល; ការ​ប្រញាប់, រំហ័ស; គំនិត​រហ័ស, វាងវៃ; អនាម័យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូន​ឯង​ជា​លាឃព ពុំ​គួរ​ងប់​នឹង​ការ​លេង ទ្រព្យ​ធន​រលីង​ធេង ព្រោះ​តែ​ល្បែង​បង្ហិន​ខ្លួន ។
  3. លាង ( កិ.កិរិយាសព្ទ )
    ជម្រះ, សម្អាត ដោយ​វត្ថុ​រាវ​មាន​ទឹក​ជាដើម : លាង​ដៃ, លាង​ចាន, យក​ប្រេង​កាត​លាង​ដៃ​ឲ្យ​ជ្រះ​ម្រ័ក្សណ៍ ។
    - លាង​មុខ ជម្រះ​មុខ, លុប​មុខ ។ ព. ប្រ. លាង​ចិត្ត ជម្រះ​ចិត្ត, សម្អាត​ចិត្ត ឲ្យ​បរិសុទ្ធ ។
    - លាង​បាប ជម្រះ​ឲ្យ​អស់​បាប (តាម​លទ្ធិ​ព្រាហ្មណ៍​ជាដើម) ។
    - លាង​ពៀរ ជម្រះ​ពៀរ គឺ​លែង​ចង​ពៀរ​ត​ទៅ​ទៀត ។ល។
  4. លាងសាធ ( កិ.កិរិយាសព្ទ ) [--សាត] or សាធ
    ព្រម​សុខ​ចិត្ត​សះ​ជា​លែង​ប្តឹង​ប្រកាន់​គ្នា​ត​ទៅ​ទៀត : ព្រម​ទទួល​លាងសាធ ។ ប្រើ​ជា គុ. ក៏​បាន : ក្តី​លាងសាធ ឬ ក្តី​សាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាធ>សាធ ទៀត​ផង) ។
  5. លាជ ( ន.នាមសព្ទ ) [លាច]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រាប់​ធញ្ញ​ជាតិ​មាន​ស្រូវ​ជាដើម ដែល​ផ្ទុះ​បែក​រីក​ព្រោះ​លីង : លាជ​ដំណើប, លាជ​ថ្ពៅ ។
  6. លាជផ្ទុះ ( ន.នាមសព្ទ ) [លាច--]
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​សាច់​រឹង​ស្រួយ, ច្រើន​ដុះ​នៅ​ទំនាប ឬ​ក្នុង​ព្រៃ​រនាម, ផ្កា​រីក​មាន​សម្បុរ-ស សណ្ឋាន​ដូច​លាជ​ដែល​លីង​ផ្ទុះ, ដើម​ប្រើ​ការ​រាយ​រង​មាន​ធ្វើ​ដង​កណ្ដប​ជាដើម​បាន ។
  7. លាញ ( កិ.កិរិយាសព្ទ )
    ខូច, វិនាស, អន្តរាយ : ភ្លើង​ឆេះ​ផ្ទះ​លាញ​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់ ។
    - លាញ​ទៅ ! ខូច​ទៅ ! (ពាក្យ​ផ្តន្ទា) ។
    - អា​លាញ ! អា​ខូច !, អា​ហិន​ហោច ! (ពាក្យ​ជេរ) ។
  8. លាត ( កិ.កិរិយាសព្ទ )
    លា, ត្រដាង; សន្ធឹង; ក្រាល; ធ្វើ​ឲ្យ​រណៈ លាត​ដៃ, លាត​ជើង; លាត​តម្បាញ; លាត​កម្រាល; លាត​ស្លឹក ។
  9. លាត ( គុ.គុនសព្ទ )
    រលីង​ទទេ ឥត​ក្បាច់, ឥត​ផ្កា, ឥត​ភ្ញី, ឥត​ស្នាម​គំនូស : ហោ​ជាង​លាត, សំពត់​លាត, ក្រដាស​លាត ។ ព. ប្រ. ដែល​នៅ​លីវ​សុទ្ធ​សូន្យ : កំលោះ​លាត ។ ដែល​គ្មាន​ចំណេះ​អ្វី សូម្បី​តែ​អក្សរ​ក៏​ពុំ​ចេះ : មនុស្ស​លាត ។
  10. លាត់ ( កិ.កិរិយាសព្ទ )
    សើយ​ត្រឡប់​យក​ក្នុង​ជា​ក្រៅ ពី​ក្រោម​ឡើង​លើ : លាត់​សំពត់, លាត់​ជើង​ខោ ។ បក​ទាញ​ស្បែក​ត្រឡប់​មក​ក្នុង​ជា​ក្រៅ : លាត់​ស្បែក​ពស់, លាត់​កង្កែប ។
    - លាត់​កង្ខើញ​ចូល លាត់​សម្លៀក​កង្ខើញ​ចូល ។
    - លាត់​សើយ ឬ - សើយ​លាត់ លាត់​ៗ​សើយ​ៗ​ឬ​សើយ​ៗ​លាត់​ៗ​ឬ​ក៏​លាត់​ផង​សើយ​ផង ។
    - អ្នក​លេង​លាត់​សើយ ឬ
    - --សើយ​លាត់ អ្នក​លេង​កោង​កាច​ដែល​រមែង​តែ​លាត់​សើយ​ឬ​សើយ​លាត់​ដើរ​ឥត​ក្រែង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នក​លេង​លាត់​សើយ កាល​អស់​ទ្រព្យ​ហើយ ធ្វើ​ទុក្ខ​បង​ប្អូន ជួន​ជេរ​ប្រពន្ធ ជួន​វាយ​ធាក់​កូន អស់​ទាំង​បង​ប្អូន គេ​ខ្ពើម​រាល់​គ្នា ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar