Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាទា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលទទេ ឥតការងារ, ឥតទីពឹង, ឥតពំនាក់; ណែលណោល : មនុស្សលាទា; ដើរលាទា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីមនុស្សលាទា ឥតមានគ្នីគ្នា ណាជួយជ្រោមជ្រែង កាលណាទាល់ចក្រ លបលេងតែល្បែង- ស៊ីសងឥតក្រែង- ច្បាប់ដែលរដ្ឋហាម ។
-
លាន
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
ចំនួនដប់សែន (១.០០០.០០០) ។
-
លាន
( ន.នាមសព្ទ )
ទីដីវាលរលីង, ទីវាលដែលលញ់ឬបូករលីង: លានចេតិយ, លានបោកស្រូវ ។ ព្រះលានឬ មុខព្រះលាន ធ្លាធំនៅមុខព្រះរាជវាំង ។
-
លានជាង
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
ឈ្មោះរាជធានីមួយក្នុងប្រទេសលាវប៉ែកខាងជើងភាគខាងកើត នៅជាប់នឹងត្រើយខាងឆ្វេងនៃទន្លេមេគង្គ គឺនគរស្រីសតនាគនហុត ឬនគរហ្លួងព្រះបាងសព្វថ្ងៃនេះ : នគរលានជាង, តាមទម្លាប់លាវ ច្រើនប្រើថា នគរលានជាង ហ្លួងព្រះបាង ។
-
លាន់
( កិ.កិរិយាសព្ទ )
បញ្ចេញសូរសព្ទឮខ្លាំងឬតិចក៏មាន, ធ្វើឲ្យឮរំពង: ផ្គរលាន់, មែកឈើលាន់នឹងបាក់, លាន់សរសៃ ។ ធ្លាយវាចាចេញមកដោយទប់មាត់ឲ្យនៅស្ងៀមពុំបាន : លាន់មាត់, លាន់សម្ដី ។ កិ. វិ. ដែលមានសូរឮស៊ានឬកងរំពង : និយាយលាន់, លាន់មាត់ ។ ព. ប្រ. លាន់ទឹកលាន់ដី ។ ព. សា. លាន់ពុទ្ធោ លាន់មាត់រកពុទ្ធោ ។ល។
-
លាន់
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល : អន្ទង់ចូលក្នុងលាន់ ។
-
លាប
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លេប < លិប) ធ្វើវត្ថុខាប់រាវឬផង់ ឲ្យដិតជាប់, ឲ្យជោក, ឲ្យប្រឡាក់; ផាត់: លាបថ្នាំ, លាបប្រេង, លាបម្សៅ ។ ព. ប្រ. សេពគប់, ជិតដិត, ដិតដោយ, ចូលដៃ, ចូលគំនិត : កុំលាបដោយមនុស្សខូច; យកឈ្មោះគេមកលាប ។ លាបលន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន) ។
-
លាប់
( កិ.កិរិយាសព្ទ )
រើឈឺឡើងវិញព្រោះទាស់ចំណីជាដើម : ជំងឺលាប់, លាប់ចំណី, លាប់ទឹក ។ គុ. ឬ កិ. វិ. ដែលជ្រុលហួសលើសប្រមាណ, ហួសកំណត់, លុបមាត្រ : សំឡេងលាប់, សម្លលាប់គ្រឿង; ធ្វើការធ្ងន់លាប់ហួសកម្លាំង, សម្លបង់គ្រឿងលាប់ ។
-
លាភ
( ន.នាមសព្ទ )
or លាភៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបាន, ដំណើរប្រទះលើការបាន, អ្វីៗដែលគួរបាន; ចំណេញ : មានលាភ, កើតលាភ, ខាតលាភ ។ ប្រើជាបទសមាស បើរៀងពីខាងដើម អ. ថ. លាភៈ, រៀងពីខាងចុង អ.ថ. លាប, ដូចជា :
- លាភគិទ្ធ ដែលជាប់ជំពាក់ដោយលាភ, ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្ដីជាប់ចិត្តក្នុងលាភ ។
- លាភតណ្ហា (--តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ ។
- លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។
- លាភវិនាស ការខូចលាភ, ដំណើរខាតខានបាន ។
- លាភសក្ការៈ លាភនិងសក្ការៈ ។
- លាភសន្តោស (--សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។
- លាភសម្ប័ទ ឬ
- --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដីសមប្រកបដោយការបាន ។
- លាភាលាភ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ល។
- ធនលាភ (ធៈនៈ--) ការបានទ្រព្យ ។
- ធម្មលាភ (ធ័ម-មៈ--) ឬ - ធម្មិកលាភ (ធ័ម-មិកៈ--) ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។
- បច្ចយលាភ (បុ័ច-ចៈយ៉ៈ--) ការបាននូវបច្ច័យ ។
- បុញ្ញលាភ (ប៉ុញ-ញ៉ៈ--) ការបានដោយសារបុណ្យ ។
- បុត្តលាភ (ប៉ុត-តៈ--) ការបានកូន ។
- មិត្តលាភ (មិត-តៈ--) ការបានមិត្ត ។ល។
-
លាភូបនិសា
( ន.នាមសព្ទ )
[--ប៉ៈ--]
or លាភោបនិស័ទ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< លាភ + ឧបនិសា; -- + ឧបនិឞទ៑) បដិបទា ឬប្រតិប័ទអាស្រ័យលាភ គឺប្រតិប័ទអែបសម្រួលឲ្យកើតលាភ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>