Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាទា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ទទេ ឥត​ការ​ងារ, ឥត​ទី​ពឹង, ឥត​ពំនាក់; ណែលណោល : មនុស្ស​លាទា; ដើរ​លាទា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​មនុស្ស​លាទា ឥត​មាន​គ្នីគ្នា ណា​ជួយ​ជ្រោមជ្រែង កាល​ណា​ទាល់​ចក្រ លប​លេង​តែ​ល្បែង- ស៊ី​សង​ឥត​ក្រែង- ច្បាប់​ដែល​រដ្ឋ​ហាម ។
  2. លាន ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    ចំនួន​ដប់​សែន (១.០០០.០០០) ។
  3. លាន ( ន.នាមសព្ទ )
    ទី​ដី​វាល​រលីង, ទី​វាល​ដែល​លញ់​ឬ​បូក​រលីង: លាន​ចេតិយ, លាន​បោក​ស្រូវ ។ ព្រះ​លាន​ឬ មុខ​ព្រះ​លាន ធ្លា​ធំ​នៅ​មុខ​ព្រះ​រាជ​វាំង ។
  4. លានជាង ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    ឈ្មោះ​រាជ​ធានី​មួយ​ក្នុង​ប្រទេស​លាវ​ប៉ែក​ខាង​ជើង​ភាគ​ខាង​កើត នៅ​ជាប់​នឹង​ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ គឺ​នគរ​ស្រី​សតនាគនហុត ឬ​នគរ​ហ្លួង​ព្រះ​បាង​សព្វ​ថ្ងៃ​នេះ : នគរ​លាន​ជាង, តាម​ទម្លាប់​លាវ ច្រើន​ប្រើ​ថា នគរ​លាន​ជាង ហ្លួង​ព្រះ​បាង ។
  5. លាន់ ( កិ.កិរិយាសព្ទ )
    បញ្ចេញ​សូរ​សព្ទ​ឮ​ខ្លាំង​ឬ​តិច​ក៏​មាន, ធ្វើ​ឲ្យ​ឮ​រំពង: ផ្គរ​លាន់, មែក​ឈើ​លាន់​នឹង​បាក់, លាន់​សរសៃ ។ ធ្លាយ​វាចា​ចេញ​មក​ដោយ​ទប់​មាត់​ឲ្យ​នៅ​ស្ងៀម​ពុំ​បាន : លាន់​មាត់, លាន់​សម្ដី ។ កិ. វិ. ដែល​មាន​សូរ​ឮ​ស៊ាន​ឬ​កង​រំពង : និយាយ​លាន់, លាន់​មាត់ ។ ព. ប្រ. លាន់​ទឹក​លាន់​ដី ។ ព. សា. លាន់​ពុទ្ធោ លាន់​មាត់​រក​ពុទ្ធោ ។ល។
  6. លាន់ ( ន.នាមសព្ទ )
    នេសាទុបករណ៍​មួយ​ប្រភេទ ធ្វើ​ដោយ​ចោះ​ដើម​ឫស្សី​ធំ​មួយ​កំណាត់​ទម្លុះ​ឲ្យ​មាន​ប្រហោង​ជា​ហែប​មាន​ប្រឹស​សម្រាប់​ដាក់​ត្រាំ​ក្នុង​ទឹក​ឲ្យ​អន្ទង់​ចូល : អន្ទង់​ចូល​ក្នុង​លាន់ ។
  7. លាប ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (លេប < លិប) ធ្វើ​វត្ថុ​ខាប់​រាវ​ឬ​ផង់ ឲ្យ​ដិត​ជាប់, ឲ្យ​ជោក, ឲ្យ​ប្រឡាក់; ផាត់: លាប​ថ្នាំ, លាប​ប្រេង, លាប​ម្សៅ ។ ព. ប្រ. សេព​គប់, ជិត​ដិត, ដិត​ដោយ, ចូល​ដៃ, ចូល​គំនិត : កុំ​លាប​ដោយ​មនុស្ស​ខូច; យក​ឈ្មោះ​គេ​មក​លាប ។ លាប​លន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន) ។
  8. លាប់ ( កិ.កិរិយាសព្ទ )
    រើ​ឈឺ​ឡើង​វិញ​ព្រោះ​ទាស់​ចំណី​ជាដើម : ជំងឺ​លាប់, លាប់​ចំណី, លាប់​ទឹក ។ គុ. ឬ កិ. វិ. ដែល​ជ្រុល​ហួស​លើស​ប្រមាណ, ហួស​កំណត់, លុប​មាត្រ : សំឡេង​លាប់, សម្ល​លាប់​គ្រឿង; ធ្វើ​ការ​ធ្ងន់​លាប់​ហួស​កម្លាំង, សម្ល​បង់​គ្រឿង​លាប់ ។
  9. លាភ ( ន.នាមសព្ទ ) or លាភៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​បាន, ដំណើរ​ប្រទះ​លើ​ការ​បាន, អ្វី​ៗ​ដែល​គួរ​បាន; ចំណេញ : មាន​លាភ, កើត​លាភ, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាង​ដើម អ. ថ. លាភៈ, រៀង​ពី​ខាង​ចុង អ.ថ. លាប, ដូច​ជា :
    - លាភ​គិទ្ធ ដែល​ជាប់​ជំពាក់​ដោយ​លាភ, ដែល​ញ៉ាម​ព្រោះ​ធ្លាប់​តែ​បាន; សេចក្ដី​ជាប់​ចិត្ត​ក្នុង​លាភ ។
    - លាភ​តណ្ហា (--តន់-ហា) ចំណង់​ឬ​សេចក្ដី​ស្លន់​ស្លោទៅ​រក​លាភ ។
    - លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដី​អន្តរាយ​លាភ ។
    - លាភ​វិនាស ការ​ខូច​លាភ, ដំណើរ​ខាត​ខាន​បាន ។
    - លាភ​សក្ការៈ លាភ​និង​សក្ការៈ ។
    - លាភ​សន្តោស (--សន់ដោស) សេចក្ដី​ត្រេកអរ​ចំពោះ​តែ​ត្រឹម​លាភ​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណោះ មិន​រវះរវាម​ហួស​ពី​ការ​បាន ។
    - លាភ​សម្ប័ទ ឬ
    - --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដី​សម​ប្រកប​ដោយ​ការ​បាន ។
    - លាភាលាភ (< លាភ + អលាភ) ការ​បាន​និង​ការ​ខាន​បាន ឬ​ការ​ខាត​បង់ ។ល។
    - ធន​លាភ (ធៈនៈ--) ការ​បាន​ទ្រព្យ ។
    - ធម្ម​លាភ (ធ័ម-មៈ--) ឬ - ធម្មិក​លាភ (ធ័ម-មិកៈ--) ការ​បាន​ដោយ​ធម៌ (បាន​ដោយ​ត្រឹម​ត្រូវ) ។
    - បច្ចយ​លាភ (បុ័ច-ចៈយ៉ៈ--) ការ​បាន​នូវ​បច្ច័យ ។
    - បុញ្ញ​លាភ (ប៉ុញ-ញ៉ៈ--) ការ​បាន​ដោយ​សារ​បុណ្យ ។
    - បុត្ត​លាភ (ប៉ុត-តៈ--) ការ​បាន​កូន ។
    - មិត្ត​លាភ (មិត-តៈ--) ការ​បាន​មិត្ត ។ល។
  10. លាភូបនិសា ( ន.នាមសព្ទ ) [--ប៉ៈ--] or លាភោបនិស័ទ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< លាភ + ឧបនិសា; -- + ឧបនិឞទ៑) បដិបទា ឬ​ប្រតិប័ទ​អាស្រ័យ​លាភ គឺ​ប្រតិប័ទ​អែប​សម្រួល​ឲ្យ​កើត​លាភ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar