Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លាម ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    បន្លាយ​ឲ្យ​វែង​ចេញ​ទៅ, បន្ត​ខ្សែ​វែង​ពី​ខ្សែ​ខ្លី​ចេញ​ទៅ : លាម​ខ្សែ ។ ន. ខ្សែ​បន្លាយ គឺ​ខ្សែ​វែង​មាន​តែ​ក្រវិល​ឥត​ស្រលៀង សម្រាប់​ចង​ត​ពី​ខ្សែ​បង្គត់​មក បន្លាយ​ឲ្យ​គោ​ដើរ​ស៊ី​ស្មៅ​ក្នុង​ទី​វាល : ខ្សែ​លាម (ច្រើន​ហៅ ខ្សែ​បន្លាយ ជាង) ។
  2. លាម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ល់ាម អ. ថ. ល៉ាម់) អ្នក​ប្រែ​ភាសា (ប្រើ​តែ​ក្នុង​ខែត្រ​បាត់ដំបង​ខ្លះ ក្នុង​សម័យ​ពី​ដើម) ។
  3. លាមក ( គុ.គុនសព្ទ ) [--មក់]   ( បា.បាលី​ ( បាលីភាសា ) )
    អាក្រក់, ពុំ​ប្រសើរ, ថោក​ទាប, ថយ​ថោក : អំពើ​លាមក, មនុស្ស​លាមក ។ ខ្មែរ​ប្រើ​ជា ន. សំដៅ​សេចក្ដី​ថា “ឧច្ចារៈ” ក៏​បាន : បន្ទោ​លាមក, ស្អុយ​ដូច​លាមក ។ ប្រើ​ជា​បទ​សមាស (អ. ថ. លាមៈកៈ) : លាមក​កម្ម អំពើ​អាក្រក់ ។
    - លាមក​ធម៌ ធម៌​លាមក​គឺ​សភាវៈ​ដែល​នាំ​ចិត្ត​ឲ្យ​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ ។
    - លាមក​ភណ្ឌ របស់​ថោក​ទាប ។
    - លាមក​ភាព ភាព​ថោក​ទាប ។ល។
  4. លាយ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ដាក់​ច្រឡុង​ជា​មួយ​គ្នា ឬ​ធ្វើ​ឲ្យ​ច្រឡូក​ជា​មួយ​គ្នា : លាយ​ថ្នាំ, លាយ​ទឹក​គ្រឿង ។ កិ. វិ. ឬ គុ. ដែល​ច្រឡុង ឬ​ច្រឡូក​ជា​មួយ​គ្នា : ស្រី​ប្រុស​អង្គុយ​លាយ​គ្នា; ប្រេង​លាយ​ទឹក ។
  5. លាយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    នេសាទុបករណ៍​ធ្វើ​ដោយ​បន្ទោះ​ឫស្សី ក្រង​រាង​តូច​វែង មាត់​រីក​កំពាង ឥត​ប្រឹស ឥត​សន្ទះ ចង​ក្របួច​គូទ, មាន ២ ប្រភេទ​គឺ លាយ​ក្រង លាយ​ដែល​ក្រង​បន្ទោះ​ឫស្សី​ឲ្យ​មាន​ប្រហោង​ល្មម​ត្រី​ល្អិត​ៗ​ចេញ​រួច; លាយ​រូត លាយ​ដែល​ក្រង​បន្ទោះ​ឫស្សី​លើក​មួយ​សង្កត់​មួយ មាន​ប្រហោង​បន្តិច​ៗ​ត្រី​ល្អិត​ៗ​ចេញ​ពុំ​រួច ។
  6. លាយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (អ. ថ. ល៉ាយ) ស្នាម, គំនូស​ឆ្នូត, អញ្ចាញ : លាយ​ដៃ អញ្ចាញ​ដៃ, ថ្នាំង​ដៃ; លាយ​លក្ខណ៍ ស្នាម​លក្ខណៈ​នៅ​បាត​ដៃ​បាត​ជើង ។
  7. លាយដៃ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយ>លាយ ៣ ន.) ។
  8. លាយទែង ( ន.នាមសព្ទ )
    ដង្កៀប​ដែក​តូច​ស្រួច​ស្តើង សម្រាប់​ចាប់​ថ្កៀប​របស់​ល្អិត​មាន​កម្ទេច​មាស​ជាដើម ។ ការ​ឡើង​ក្បាល​ដែក​របស់​ជាង​ទង ។
  9. លាយនកម្ម ( ន.នាមសព្ទ ) [លាយៈនៈក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ច្រូត, ការ​ច្រូត​កាត់ : ពួក​កសិករ​ធ្វើ​លាយន​កម្ម ។
  10. លាយលក្ខណ៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយ>លាយ ៣ ន.) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar