Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្កែ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​អសារ​ជាតិ​មួយ​ប្រភេទ សាច់​ស​រឹង, អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ពេញ​ចិត្ត​ដាំ​តាម​ភ្លឺ​ស្រែ, ជ្រុះ​ស្លឹក​មក​នាំ​ឲ្យ​ដី​ស្រែ​ចម្រើន​ជាតិ​ល្អ, ជា​ឈើ​ងាយ​កើត ទោះ​កាប់​ក្របែល​ដើម​ទុក​ឲ្យ​នៅ​តែ​គល់ ក៏​អាច​ចាប់​ដុះ​ជា​លំពង់​លូតលាស់​ចម្រើន​ឡើង​ទៀត​បាន, គេ​ប្រើ​ការ​បន្ទំ​ល័ក្ត​ក៏​បាន ធ្វើ​ជា​ឧស​ដុត​ក៏​បាន ស្លឹក​ប្រើ​ការ​មូរ​បារី​ក៏​បាន, ជា​ឈើ​មាន​ប្រយោជន៍ គួរ​ប្រជា​ពលរដ្ឋ​គ្រប់​ស្រុក​ពេញ​ចិត្ត​ដាំ​តាម​ភ្លឺ​ស្រែ​រាល់​គ្នា ឬ​ដាំ​ធ្វើ​ជា​របង​ភូមិ​របង​ចម្ការ​ផង​ក៏​ស្រួល​ណាស់, បើ​ឧស្សាហ៍​កាប់​កាត់​សម្រួល​រឿយ​ៗ មិន​ចម្រើន​ម្លប់​ដល់​ទៅ​បោក​ស្រូវ ឬ​បោក​ដំណាំ​ឲ្យ​អន់​ឡើយ ។
  2. សង្កែ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​បាត់ដំបង ។
  3. សង្កែភ្លើង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សណ្ឋាន​ស្លឹក​ស្រដៀង​នឹង​ស្លឹក​ឪជ្រឹង, គេ​ច្រើន​ប្រើ​សំបក​ធ្វើ​ជា​ថ្នាំ​រម្ងាប់​រោគ​បាន​ច្រើន​យ៉ាង តាម​គួរ​ដល់​ការ​ផ្សំ​ប្រើ​តាម​តម្រា​គ្រូ​ថ្នាំ​បុរាណ ។
  4. សង្កោចន ( ន.នាមសព្ទ ) [សង់កោចៈ ន៉ៈ ] or សង្កោចន៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សង្កោចន) ដំណើរ​ជ្រួញ, ជ្រីវ; ការ​ចង​ចិញ្ចើម; ដំណើរ​ជូរ​មុខ, ដំណើរ​ធ្វើ​មុខ​ក្រញូវ ។
    - សង្កោចន​ភាព (--ចៈន៉ៈភាប) ភាព​ជូរ​មុខ, ភាព​ក្រញូវ​មុខ : សម្ដែង​សង្កោចន​ភាព​រក​គ្នា ។
    - សង្កោចនាការ (--ចៈន៉ាកា; សំ. បា. < សង្កោចន + អាការ) អាការ​ជូរ​មុខ, អាការ​ក្រញូវ​មុខ : ទទួល​ភ្ញៀវ​ដោយ​សង្កោចនាការ ។ល។
  5. សង្កោប ( ន.នាមសព្ទ ) [សង់កោប៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​កម្រើក; ការ​កក្រើក​ចិត្ត, សេចក្ដី​ក្រោធ ។
    - សង្កោប​ការណ៍ (--ប៉ៈ--) ហេតុ​នៃ​កំហឹង, ហេតុ​ដែល​បណ្ដាល​ឲ្យ​ខឹង ។
    - សង្កោប​មូល (--ប៉ៈ--) មូល, ដើម​ហេតុ, ប្រភព​នៃ​កំហឹង; ដើម​ទង​ដែល​នាំ​បណ្ដាល​ឲ្យ​ក្រោធ ។ល។
  6. សង្ខកុដ្ឋិ ( ន.នាមសព្ទ ) [សង់ខៈកុត-ឋិ ឬ--កុត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝង្ខកុឞ្ឋិ) ឃ្លង់​ល្ពៅ ។ រ. ស. ឬ ព. ខ្ព. ។
  7. សង្ខតធម៌ ( ន.នាមសព្ទ ) [សង់ខៈតៈ ធ័រ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្ខត​ធម្ម; សំស្ក្ឫត + ធម៌) ធម៌​ដែល​បច្ច័យ​ប្រជុំ​តាក់តែង, សង្ខារ​ឬ​សង្ខារ​ធម៌ : សាកល​លោក​ជា​សង្ខត​ធម៌ ។ ព. ផ្ទ. អសង្ខត​ធម៌ ។
  8. សង្ខារ ( ន.នាមសព្ទ ) [សង់-ខា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំស្ការ) ការ​តាក់តែង, គ្រឿង​ប្រកប​ឬ​តាក់តែង; គ្រឿង​ប្រុង; ភ្ជុំ, ប្រមូល​ផ្សំ; សព៌ាង្គ​កាយ; ជីវិត; គំនិត; អ្វី​ៗ​ទាំងពួង​ក្នុង​លោក;... ។
    - សង្ខារក្ខន្ធ (--រុ័ក-ខ័ន) គំនរ​ឬ​កង​នៃ​គំនិត (ដែល​រាប់​ជា​ខន្ធ​ទី ៤ ក្នុង​ខន្ធ​ទាំង ៥) ។
    - សង្ខារ​ទុក្ខ (--រ៉ៈទុក) សេចក្ដី​ព្រួយ​លំបាក​របស់​ជីវិត​ឬ​ព្រោះ​ជីវិត ។
    - សង្ខារ​ធម៌ (--រ៉ៈធ័រ) ធម៌​គឺ​សង្ខារ​ឬ​សង្ខារ​ដែល​រាប់​ថា​ធម្មតា ។
    - សង្ខារ​និរោធ (--រ៉ៈនិរោត) ដំណើរ​រលត់​សង្ខារ, ដំណើរ​លែង​មាន​សង្ខារ​ត​ទៅ​ទៀត ។
    - សង្ខារ​បច្ច័យ ឬ--រប្បច្ច័យ (--រ៉ៈ ឬ រុ័ប -បុ័ច-ចៃ) ធម៌​ដែល​ជា​បច្ច័យ​ឲ្យ​កើត​វិញ្ញាណ ។
    - សង្ខារ​បធាន ឬ --រប្បធាន (--រ៉ៈ ឬ រុ័ប-ប៉ៈ--) ការ​តាំង​នៅ​មាំ​របស់​សង្ខារ ។
    - សង្ខារ​លោក (--រ៉ៈ--) លោក​គឺ​សង្ខារ, លោក​ដែល​ទុក​ថា​ជា​សង្ខារ; សេចក្ដី​ចម្រើន​និង​សេចក្ដី​វិនាស ។
    - សង្ខារុបេក្ខា (--ប៉េក-ខា; បា. < សង្ខារ + ឧបេក្ខា) ដំណើរ​ជើយ​ព្រងើយ​ចំពោះ​អ្វី​ៗ​ទាំងពួង ។ល។ កាយ​សង្ខារ (--យ៉ៈសង់ខា) ខ្យល់​ដក​ដង្ហើម​ចេញ​ចូល ។
    - ចិត្ត​សង្ខារ (ចិត-តៈសង់ខា) សញ្ញា​និង​វេទនា ។
    - ជីវិត​សង្ខារ (--តៈសង់ខា) អាយុ, ភ្លើង​ធាតុ​និង​បដិសន្ធិ​វិញ្ញាណ។
    - វចី​សង្ខារ (វៈចីសង់ខា) វិតក្កៈ និង វិចារៈ (ព. ពុ. ទាំងអស់) ។ល។
  9. សង្ខិត្ត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [សង់ខិត-តៈ ឬ សង់ខិត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ( បា.; សំ. សំក្សិប្ត ) បំប្រួញ​ឲ្យ​ខ្លី; បង្រួញ; ស្លេះទុក; ដែល​រួញ, រួញរា; សង្ខេប : រឿង​នេះ​ត្រូវ​សង្ខិត្ត​ទុក​សិន; រឿង​សង្ខិត្ត ។
    - សង្ខិត្ត​កថា (សង់ខិត-តៈកៈថា) ពាក្យ​សង្ខេប ។
    - សង្ខិត្ត​ចិត្ត ចិត្ត​រួញ, ចិត្ត​រួញរា ។
    - សង្ខិត្ត​ន័យ ន័យ​សង្ខេប ។ល។
  10. សង្ខុញ ( កិ.កិរិយាសព្ទ )
    ជំរុញ, រុញ​ដោយ​ប្រញាប់​ឲ្យ​ជ្រុល​ឬ​ឲ្យ​លឿន​ទៅ​មុខ; បង្ខំ​ខ្លាំង​ឲ្យ​ទាន់​ចិត្ត, បន្ទាន់​ចិត្ត : សង្ខុញ​ឲ្យ​ទាន់​ការ, សង្ខុញ​ដាក់; សួរ​សង្ខុញ, ទារ​សង្ខុញ, សង្ខុញ​ចូល ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar