Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្កិម
( ន.នាមសព្ទ )
or សង្កឹម
ឈ្មោះសំពត់សូត្រ ត្បាញលើកជាផ្កាល្អិតៗផ្សេងៗ ព័ណ៌ភ្លឺរលើប, កំណើរមកពីប្រទេសក្រៅ : សំពត់សង្កិម, ត្បូងខ្នើយសង្កិម ។
-
សង្កិលេស
( ន.នាមសព្ទ )
[សង់-កិល៉ែស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំក្លេឝ) គ្រឿងសៅហ្មង, គ្រឿងសៅហ្មងចិត្ត; មន្ទិល; គ្រឿងនាំឲ្យអួអាប់, ឲ្យស្រអាប់ : រាគៈ, ទោសៈ, មោហៈ... ជាសង្កិលេសរបស់ចិត្ត; ពពក, ផ្សែង, ធូលី... ជាសង្កិលេសរបស់ព្រះអាទិត្យព្រះចន្ទ្រ ។
-
សង្កិលេសិក
( គុ.គុនសព្ទ )
[សង់-កិល៉េ-សិ-កៈ ឬ--សិក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំក្លេឝិក) ដែលសៅហ្មង; ដែលជាមន្ទិល; ដែលនាំឲ្យអួអាប់, ឲ្យស្រអាប់ ។
- សង្កិលេសិកចិត្ត ចិត្តដែលមានសៅហ្មង ។
- សង្កិលេសិកធម៌ ធម៌សៅហ្មង ។
- សង្កិលេសិកសន្ដាន (--សន់-ដាន) សន្ដានសៅហ្មង, សន្ដានចិត្តមិនបរិសុទ្ធ ។ល។
-
សង្កឹម
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កិម) ។
-
សង្កួត
( កិ.កិរិយាសព្ទ )
កួតរឿយៗ; ត្រដុសរឿយៗ, ធ្វើឲ្យកកិតរឿយៗ : សង្កួតកាំបិត ។
- ថ្មសង្កួត, ឈើ--, ស្បែក--ថ្ម, ឈើ, ស្បែក សម្រាប់សង្កួតកាំបិតជាដើម ។
-
សង្កើច
( ន.នាមសព្ទ )
សុខុមសត្វមួយប្រភេទ ជាពួកសំសេទជសត្ត កើតនៅទីដេកទីអង្គុយមានក្លិនធុំឆួលខ្មោះ, ខាំជញ្ជក់ឈាមមនុស្សជាអាហារ : សង្កើចខាំណាស់ដេកមិនបានទេ !; ពាក្យបណ្ដៅថា អាសាំងកខ្លី យប់ៗចង់ស្រី ប្រុសវាក៏ចង់ (តើគឺអ្វី ? --សង្កើច; ថាត្រូវហើយ !) ។
-
សង្កើសង្កាញ់
( កិ.កិរិយាសព្ទ )
ស្រៀវស្រាញ ក្ដៅមុខក្ដៅមាត់រកកល់គ្រុន : កាលណាបើសង្កើសង្កាញ់ត្រូវរកថ្នាំលេបឬផឹកភ្លាមទៅ កុំបង្អង់ទុកឲ្យដល់ទៅចាប់គ្រុនទាន់ ។
-
សង្កៀត
( កិ.កិរិយាសព្ទ )
ប៉ះត្រដុសត្បៀតគ្នា លាន់ឮសូរង៉េតង៉តៗឬក្រតៗ ជាដើម : ដើមឫស្សីសង្កៀតគ្នា, ដេកសង្កៀតធ្មេញ ។
-
សង្កៀរ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
រអាឬរអាមខ្លាំង : សង្កៀរធ្មេញ, សង្កៀរជើង, សង្កៀរសាច់ ។
- សង្កៀរចិត្ត, រអាចិត្ត, ជ្រេញចិត្ត, ទ្រាន់ចិត្តខ្លាំង ។
- សង្កៀរត្រចៀក រអាមឬខ្ទ័រត្រចៀក គឺឮសូរសព្ទខ្លាំងជិតត្រចៀក ឬឮសម្ដីពុំគួរគាប់ នាំឲ្យខ្ទ័រឬរអាមស្រោមប្រសាទ ។
-
សង្កេត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកំណត់, ការមត់គ្នា, ណាត់គ្នា, ប្តេជ្ញាគ្នា; ការយល់ព្រមជាមួយ; សញ្ញា; ការពិនិត្យឲ្យឃើញច្បាស់ : ធ្វើតាមសង្កេត ។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា “ពិនិត្យ, ចំណាំ, គ្នេរគ្នាន់, រំពឹងមើល ឲ្យឃើញជាក់” : ត្រូវសង្កេតមើលសិន; បានសង្កេតឃើញសព្វគ្រប់ហើយ ។ សូត្របាលីពិនិត្យតាមអក្ខរប្បភេទ : សូត្រធម៌សង្កេត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កត់ ១ កិ. ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់កេតៈ; ដូចជា :
- សង្កេតកម្ម ការឲ្យសញ្ញា ។
- សង្កេតការណ៍ ហេតុដែលគួរសង្កេត, ហេតុនៃការពិនិត្យមើល។
- សង្កេតភាព ដំណើរសង្កេត ។
- សង្កេតលក្ខណៈ លក្ខណៈនៃការពិនិត្យមើល ។
- សង្កេតវិធី បែបនៃការពិនិត្យមើល ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>