Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្ខេប ( ន.នាមសព្ទ ) [សង់ខែប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំក្សេប) សេចក្ដី​បំប្រួញ, សេចក្ដី​យ៉ : និយាយ​ដោយ​សង្ខេប ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “បំប្រួញ” : យើង​ត្រូវ​សង្ខេប​សេចក្ដី​នេះ​ត្រឹម​ប៉ុណ្ណេះ​សិន ។ ប្រើ​ជា គុ. ក៏​បាន “ដែល​បំប្រួញ” : រឿង​សង្ខេប ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់ខេប៉ៈ, ដូច​ជា : សង្ខេប​កថា, សង្ខេប​ន័យ, សង្ខេប​បទ, សង្ខេប​វត្ថុ ពាក្យ, ន័យ, បទ, រឿង​សង្ខេប ។ល។
  2. សង្ខោភ ( ន.នាមសព្ទ ) [សង់ខោភៈ ឬ សង់-ខោប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំក្សោភ) ការ​កម្រើក; សេចក្ដី​រំជួល, ញាប់ញ័រ ។
    - សង្ខោភ​ការណ៍ ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​រំជួល ។ ប្រើ​ដូច​ជា គុ. ក៏​បាន : សង្ខោភ​ចិត្ត ចិត្ត​ដែល​រំជួល ។ល។
  3. សង្ខ្យា [សង់-ខ្យា]
    មើល​ពាក្យ សំខ្យា ។
  4. សង្ខ្យានុគ្រោះ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំខ្យានុគ្រោះ) ។
  5. សង្គតិ ( ន.នាមសព្ទ ) [សង់គៈតិ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​រាប់​រក​គ្នា, ការ​រាប់អាន​គ្នា, ការ​រួប​រួម​គំនិត​គ្នា; ការ​ចួប​ប្រសព្វ​គ្នា; សេចក្ដី​ស្មោះ​ស្មើ​ទៅ​វិញ​ទៅ​មក​រក​គ្នា; ការ​ប្រជុំ, ការ​ចួប​ជុំ​គ្នា; សមាគម ។
    - សង្គតិ​ភាព ភាព​នៃ​សង្គតិ ។
  6. សង្គម ( ន.នាមសព្ទ ) [សង់-គំ ឬ--គៈមៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ជួប​ជុំ​គ្នា, ការ​ប្រជុំ​គ្នា; ការ​រាប់​រក​គ្នា, ការ​ប្រមូល​រួប​រួម​ផ្តុំ​មនុស្ស​ឬ​សត្វ : សង្គម​មនុស្ស, សង្គម​សត្វ ។ វេវ. សង្គតិ ។
    - សង្គម​កិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉--) កិច្ច​ការ​ក្នុង​សង្គម​ឬ​របស់​សង្គម; កិច្ច​ការ​ដែល​ធ្វើ​ឡើង​ដើម្បី​ជួយ​យឹតយោង​សង្គម​មនុស្ស​ឲ្យ​បាន​សុខ​ចម្រើន ។ ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់កាប់​មុខ​ការ​ដូច​ពោល​ខាង​លើ​នេះ : ក្រសួង​សង្គម​កិច្ច ។
    - សង្គមដ្ឋាន, --មាល, --សភា, --សាលា ទី​ឬ​រោង​សម្រាប់​ប្រជុំ ។
    - សង្គម​ភាព ភាព​នៃ​សង្គម ។ល។
  7. សង្គមរាស្ត្រនិយម ( ន.នាមសព្ទ ) [សង់-គំរាស-និយំ]
    ពាក្យ​សំស្រ្កឹត​សន្មត មាន​អត្ថន័យ​ថា សង្គម​និយម​រាស្រ្ត​ប្រជា​ពលរដ្ឋ​ទួទៅ​ទាំង​ប្រទេស ប្រកប​ដោយ​លក្ខណ​ការណ៍​មាន​សាមគ្គី​ជា​មូល​ជា​ប្រភព រួប​រួម​គ្នា​ដោយ​លទ្ធិ​តែ​មួយ ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​គ្នា មិន​ឲ្យ​មាន​ការ​ប្រេះឆា​បែក​កន្ធែក​ញែក​ចេញ​ពី​គ្នា​ឡើយ ។ល។
    - សង្គម​រាស្រ្ត​និយម នេះ​ជា​ឈ្មោះ​លទ្ធិ​មួយ​នៃ​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គម​និយម​ព្រះ​ពុទ្ធ​សាសនា ដ៏​បរិសុទ្ធ​ស្អាត ។ល។ សង្គម​នេះ​កើត​មាន​ប្រាកដ​ឡើង​ក្នុង​កាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេច​ព្រះ​ឧបយុវរាជ​ នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​កម្ពុជា ព្រះ​អង្គ​ជា​ព្រះ​អគ្គ​មហា​ប្រធាន ដែល​ព្រះ​រាជ​រដ្ឋាភិបាល (រាល់​រយៈ​កាល) បាន​ទទួល​គោរព​យ៉ាង​ក្រៃលែង​ជា​និច្ច​និរន្តរ៍​ត​រៀង​មក; ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ក៏​ពេញ​ចិត្ត​ឥត​រង្កៀស ។ ចាប់​ផ្តើម​តាំង​ពី សង្គម​រាស្រ្ត​និយម នេះ​កើត​មាន​ឡើង ប្រទេស​កម្ពុជា ក៏​មាន​ការ​លូត​លាស់​ចម្រើន​កើត​កើន​រាល់​ទិវា​រាត្រី ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សួស្ដី​សិរី​សុខ​ស្ងប់​ជា​មួយ​នឹង​កិរិយា ស្វាមី​ភ័ក្តិ ឥត​រអាក់រអួល វឌ្ឍនាការ​ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​ជឿនលឿន​ទៅ​មុខ​គគុក ឥត​ថយ​ក្រោយ សូម្បី​មួយ​ជំហាន​ឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍​ជា​ទី​រលឹក​នឹក​គោរព​ចំពោះ សង្គម​រាស្រ្ត​និយម ថា : រាជការ​សង្គម រដ្ឋ​រាស្រ្ត​និយម នៃ​កម្ពុជា ដើរ​លឿន​គគុក ទៅ​មុខ​ឥត​រា រាស្រ្ត​ទាំងអស់​គ្នា បាន​សុខ​ចម្រើន ! សមិទ្ធិ​ភាព ទាំង​ខ្ពស់​ទាំង​ទាប ចេះ​តែ​កើត​កើន ប្រៀប​ដូច​ជា​ផ្សិត ត្រូវ​ភ្លៀង​ដុះ​ច្រើន ខ្មែរ​ប្រឹង​ក្រវើន តាម​បែប​សង្គម ! ខ្មែរ​ក្មេង​ខ្មែរ​ចាស់ រឹត​រីករាយ​ណាស់ ឆ្ពោះ​រាស្រ្ត​និយម បើ​ដូច​សព្វ​ថ្ងៃ​ រដ្ឋ​មិន​រលំ-ទេ​ព្រោះ​មាន​ភ្នំ បាំង​ខ្យល់​ព្យុះ​ហើយ ! រដ្ឋ​ខ្មែរ​មាឌ​តូច ប៉ុន្តែ​ប្រដូច នឹង​កោះ​រំហើយ ហៅ​កោះ​សន្តិភាព ដី​រាប​ដូច​ត្រើយ ពលរដ្ឋ​សុខ​ជើយ ក្នុង​អាស៊ី​ទ្វីប ! ។ល។
  8. សង្គហៈ ( ន.នាមសព្ទ ) [សង់គៈហៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្គហ; សំគ្រហ) សេចក្ដី​ឬ​ការ​សង្រ្គោះ; ការ​កាន់​យក​ឬ​ស្រង់​សេចក្ដី​យក​ដោយ​សង្ខេប ។
    - សង្គហ​កម្ម ការ​ធ្វើ​សេចក្ដី​សង្រ្គោះ ។
    - សង្គហ​ការណ៍ ហេតុ​ឬ​ដំណើរ​នៃ​សេចក្ដី​សង្រ្គោះ ។
    - សង្គហ​ធម៌ ធម៌​សង្រ្គោះ, ធម៌​សម្រាប់​សង្រ្គោះ​គ្នា ។
    - សង្គហ​ភាព ភាព​នៃ​សេចក្ដី​សង្រ្គោះ ។
    - សង្គហ​វត្ថុ ទី​តាំង​ឬ​អង្គ​នៃ​សេចក្ដី​សង្រ្គោះ, មាន​ ៤ ប្រភេទ​គឺ ការ​ឲ្យ​ទេយ្យ​វត្ថុ, ការ​ពោល​វាចា​គួរ​ឲ្យ​ចង់​ឮ​ចង់​ស្ដាប់, ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា, ការ​តាំង​ខ្លួន​ស្មើ​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ ផង) ។ល។
  9. សង្គាយនា ( ន.នាមសព្ទ ) [សង់គាយៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (សង្គាយន) ការ​ប្រជុំ​សូត្រ​ឲ្យ​ត្រូវ​គ្នា​តាម​បែប​មួយ, ការ​ប្រជុំ​ផ្ទៀង​ធម៌​ឬ​ច្បាប់​ឲ្យ​ត្រឹមត្រូវ​សព្វ​គ្រប់​តាម​បែប​ដើម; ការ​ប្រជុំ​ផ្តៀង​ព្រះ​ត្រៃ​បិដក​ពុទ្ធ​វចនៈ​ឲ្យ​ត្រឹមត្រង់ មិន​ឲ្យ​ល្អៀង​ឃ្លៀត​ចាក​បែប​ដើម : លើក​សង្គាយនា, ធ្វើ​សង្គាយនា, បឋម​សង្គាយនា, ទុតិយ​សង្គាយនា, តតិយ​សង្គាយនា (ព. ពុ.) ។ល។ សូម្បី​និមន្ត​ធម្ម​កថិក ២ រូប ឬ ៣ រូប ទេសន៍​ចោទ​ឆ្លើយ​យ៉ាង​សង្ខេប មាន​តំណាល​រឿង​សង្គាយនា​ពី​ព្រេង​នាយ​តាម​ពុទ្ធ​សាសន​ប្រវត្តិ, ខ្មែរ​ក៏​ហៅ សង្គាយនា ដែរ : និមន្ត​លោក​ទេសន៍​សង្គាយនា, សង្គាយនា​បង្ហើយ​បុណ្យ (ព. ពុ.) ។ វេវ. សង្គីតិ ។
  10. សង្គាហក ( ន.នាមសព្ទ ) [សង់-គាហៈ កៈ ឬ--ហក់ ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​សង្គាយនា ។ វេវ. សង្គីតិក ។
    - សង្គាហកាចារ្យ (< សង្គាហក + អាចាយ៌) អាចារ្យ​អ្នក​សង្គាយនា (សង្គីតិកាចារ្យ) ។
    - សង្គាហកត្ថេរ ព្រះ​ថេរៈ​អ្នក​សង្គាយនា (សង្គីតិកត្ថេរ) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar