Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្គីតិ ( ន.នាមសព្ទ ) [សង់គី-តិ ]   ( បា.បាលី​ ( បាលីភាសា ) )
    សង្គាយនា ។
    - សង្គីតិ​កថា ពាក្យ​សង្គាយនា, ពាក្យ​ដែល​មាន​ក្នុង​សង្គាយនា ។
    - សង្គីតិ​ការណ៍ ហេតុ​ដែល​នាំ​ឲ្យ​ធ្វើ​សង្គាយនា ។
    - សង្គីតិ​កាល ឬ--សម័យ កាល​ឬ​សម័យ​ដែល​ធ្វើ​សង្គាយនា ។
    - សង្គីតិ​និទាន ឬ --ប្រវត្តិ រឿង​តំណាល​អំពី​សង្គាយនា ។ល។
  2. សង្គីតិក ( ន.នាមសព្ទ ) [សង់គី-តិ-កៈ ឬ--តិក ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​សង្គាយនា ។ វេវ. សង្គាហក ។ សង្គីតិកាចារ្យ (< សង្គីតិក + អាចាយ៌) សង្គាហកាចារ្យ ។ សង្គីតិកត្ថេរ សង្គាហកត្ថេរ (ព. ពុ.) ។
  3. សង្គ្រាម ( ន.នាមសព្ទ ) [សង់គ្រាម ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សង្គាម) ចម្បាំង, ទ័ព, សឹក : ស្រុក​កើត​សង្រ្គាម ។ សង្រ្គាម​ជ័យ ជ័យ​របស់​សង្គ្រាម, ការ​ឈ្នះ​ចម្បាំង (ការ​ច្បាំង​ឈ្នះ) ។
    - សង្រ្គាម​យោធា (សង់គ្រាមៈ--) ពួក​ទាហាន​ដែល​ចូល​កាន់​សង្រ្គាម, ពួក​ទាហាន​ដែល​កំពុង​តយុទ្ធ ។
    - សង្រ្គាម​សីរ្ស (សង់គ្រាមៈ-សេ; សំ. សង្រ្គាម + ឝីឞ៌) ក្បាល​ទ័ព, ទ័ព​ស្រួច; ទី​ជា​ប្រធាន​នៃ​ទ័ព, សមរ​ភូមិ​សំខាន់ ។ល។
  4. សង្គ្រះ ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំគ្រហ ឬ សង្គ្រហ, ហ > ះ បាន) ពិគ្រោះ​គ្នា, ប្រឹក្សា​គ្នា, ជជែក​ដេញដោល​គ្នា​រក​ខុស​រក​ត្រូវ: សង្រ្គះ​គ្នា​ឲ្យ​ឃើញ​ខុស​ត្រូវ (ម. ប្រ.) ។
  5. សង្ឃ ( ន.នាមសព្ទ ) [សង់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រើ​ជា សំឃ ក៏​បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាម​លទ្ធិ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​ពួក​ភិក្ខុ​តាំង​ពី ៤ រូប​ឡើង​ទៅ : ជំនុំ​សង្ឃ, របស់​សង្ឃ, អាជ្ញា​សង្ឃ, សង្ឃ​ព្រមពៀង​គ្នា។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់ឃៈ, ដូច​ជា :
    - សង្ឃ​កតិកា (--កៈ--) ប្តេជ្ញា​របស់​សង្ឃ ។
    - សង្ឃ​កម្ម ការ​របស់​សង្ឃ​ដែល​ប្រជុំ​គ្នា​ធ្វើ​ក្នុង​សីមា ។
    - សង្ឃ​ករណីយ​កិច្ច កិច្ច​ដែល​សង្ឃ​ត្រូវ​ធ្វើ (មាន​ការ​ជួសជុល​សេនាសនៈ​ជាដើម) ។
    - សង្ឃ​ការី (តាម​ទម្លាប់ អ. ថ. សង់ខ្រី) អ្នក​ធ្វើ​ការ​សង្ឃ; ខ្មែរ​ហៅ​ក្រុម​អ្នក​រាជការ​ក្នុង​ព្រះ​រាជ​វាំង​មួយ​ក្រុម មាន​មុខ​ការ​ខាង​ចាត់​ការ​សង្ឃ​ដែល​ទាក់ទង​ដោយ​កិច្ច មាន​ព្រះ​រាជ​និមន្ត​ជាដើម ។
    - សង្ឃ​កិច្ច កិច្ច​ការ​ផ្សេង​ៗ​របស់​សង្ឃ ។
    - សង្ឃ​គត​ទាន (សង់ឃៈគៈតៈ--) ទាន​ដែល​បង្អោន​ទៅ​ចំពោះ​សង្ឃ​គឺ​ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​សង្ឃ (ព. ផ្ទ. បុគ្គលិក​ទាន) ។
    - សង្ឃ​គារវតា (--រៈវៈ--) សេចក្ដី​គោរព​ចំពោះ​សង្ឃ ។
    - សង្ឃ​គុណ គុណ​ព្រះ​សង្ឃ គឺ​វត្ត​ប្រតិបត្តិ​ឬ​សណ្ដាប់ធ្នាប់​ល្អ​វិសេស​របស់​ព្រះ​អរិយ​សង្ឃ ។
    - សង្ឃ​ដីកា ដីកា​របស់​សង្ឃ; ដីកា របស់​ភិក្ខុ​ដែល​ចេញ​ជា​ផ្លូវ​រាជការ; សំបុត្រ​សម្រាប់​សាមណេរ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​កាន់​ជា​សម្គាល់​ខ្លួន ទុក​ដូច​ជា​សំបុត្រ​ឆាយា​សម្រាប់​ភិក្ខុ (ប្រើ​តាម​សម័យ​និយម​របស់​ប្រទេស) ។
    - សង្ឃត្ថេរ ឬ--រៈ ភិក្ខុ​ដែល​ជា​ថេរៈ​ក្នុង​ជំនុំ​សង្ឃ ។
    - សង្ឃ​ទាន ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​សង្ឃ (ព. ផ្ទ. បុគ្គលិក​ទាន) ។
    - សង្ឃ​ទាសៈ ឬ - សង្ឃ​ទាសី បុរស​ឬ​ស្ត្រី​ដោយ​ប្តេជ្ញា​ប្រគល់​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បម្រើ​សង្ឃ​ហាក់​ដូច​ជា​ទាសៈ​ឬ​ទាសី ។
    - សង្ឃ​ទូត បម្រើ​របស់​សង្ឃ, តំណាង​សង្ឃ ។
    - សង្ឃ​នវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុ​ថ្មី​ក្នុង​សង្ឃ គឺ​ភិក្ខុ​ដែល​ទើប​នឹង​បួស​ថ្មី​ក្នុង​ជំនុំ​សង្ឃ​មួយ​ពួក​ៗ ។
    - សង្ឃ​នាយក (--យក់) មហា​ថេរ​ដែល​ជា​អ្នក​ដឹក​នាំ​សង្ឃ គឺ​ព្រះ​ថេរៈ​ធំ​ដែល​ជា​អ្នក​ត្រួតត្រា​លើ​សង្ឃ​ទួទៅ​ក្នុង​រដ្ឋ​មួយ​ៗ ។
    - សង្ឃ​បញ្ជា ពាក្យ​បង្គាប់​ឬ​ពាក្យ​ផ្តាំ​ផ្ញើ​របស់​សង្ឃ ។
    - សង្ឃ​បរិនាយក (--ប៉ៈរ៉ិនាយក) ព្រះ​ថេរៈ​ដែល​ជា​អ្នក​ត្រួតត្រា​លើ​សង្ឃ​មួយ​ពួក​ៗ ។
    - សង្ឃ​បរិភោគ ការ​ប្រើ​ប្រាស់​របស់​ក្នុង​អំណាច​សង្ឃ (ព. ផ្ទ. បុគ្គល​បរិភោគ) ។
    - សង្ឃ​បាមោក្ខ (-ប៉ា-ម៉ោក) ព្រះ​ថេរៈ​ដែល​ជា​ប្រធាន​ឬ​ជា​មេ​របស់​សង្ឃ, មេ​ក្រុម​ក្នុង​វត្ត​មួយ​ៗ ឬ​មេ​គណ​ក្នុង​ខែត្រ​មួយ​ៗ ។
    - សង្ឃ​បិតា ព្រះ​មហា​ថេរ​ដែល​ទុក​ដូច​ជា​បិតា​របស់​សង្ឃ ។
    - សង្ឃ​បូជា បូជា​ចំពោះ​សង្ឃ ។
    - ព្រះ​សង្ឃ​ប្រកាស ឬ ព្រះ​សង្ឃ​រាជ​ប្រកាស សេចក្ដី​ប្រកាស​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ឬ​សេចក្ដី​ប្រកាស​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ។
    - សង្ឃ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​ថ្វាយ​បង្គំ​ចំពោះ​សង្ឃ​គុណ ។
    - សង្ឃ​ភត្ត ភត្ត​ដែល​ទាយក​ប្រគេន​សំពោះ​សង្ឃ ។
    - សង្ឃ​ភេទ ការ​បំបែក​សង្ឃ (ដោយ​ពេញ​តាម​លក្ខណៈ​វិន័យ) ។
    - សង្ឃ​ភេទកៈ ភិក្ខុ​អ្នក​បំបែក​សង្ឃ ។
    - សង្ឃ​មណ្ឌល ជំនុំ​សង្ឃ; ភិក្ខុ​សង្ឃ​ក្នុង​ប្រទេស​ឬ​ដែន​នីមួយ ។
    - សង្ឃ​មាមកៈ អ្នក​រាប់​អាន​សង្ឃ​ថា​ជា​របស់​ខ្លួន (អ្នក​ប្តេជ្ញា​យក​សង្ឃ​រតនៈ ជា​សរណៈ); បើ​ស្ត្រី​ជា សង្ឃ​មាមិកា ។
    - សង្ឃ​រតនៈ ឬ - សង្ឃ​រ័ត្ន រតនៈ គឺ​សង្ឃ, សង្ឃ​ដែល​ទុក​ដូច​ជា​រតនៈ ។
    - សង្ឃ​រាជ ឬ - សង្ឃ​រាជា សម្ដេច​សង្ឃ ។
    - សង្ឃ​រាជី ការ​ប្រេះឆា​របស់​សង្ឃ, ដំណើរ​មោះមៃ​របស់​សង្ឃ ។
    - សង្ឃ​វង្ស វង្ស​របស់​សង្ឃ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​សមណ​ស័ក្ដិ​ទី​បាឡាត់​ខាង​ស្ដាំ ជា​ឋានានុក្រម​សម្រាប់​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ : ព្រះ​បាឡាត់​សង្ឃ​វង្ស ជា​គូ​គ្នា​នឹង ព្រះ​បាឡាត់​សង្ឃ​រក្ខ (បាឡាត់​ខាង​ឆ្វេង) ។
    - សង្ឃ​សម្មតិ (--ស័ម-ម៉ៈតិ) សន្មតិ​របស់​សង្ឃ ។
    - សង្ឃ​សាមគ្គី សេចក្ដី​ព្រម​ព្រៀង​ឬ​ស្រុះស្រួល​របស់​សង្ឃ; សេចក្ដី​ព្រម​ព្រៀង​របស់​ពួក​ក្រុម ។
    - សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដី​បង្គាប់​ឬ​ពាក្យ​ផ្តាំផ្ញើ​របស់​សង្ឃ ។
    - សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដី​រឭក​ដល់​សង្ឃ​គុណ ។
    - សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នក​បម្រើ​ឬ​ទំនុក​បម្រុង​សង្ឃ; បើ​ស្ត្រី​ជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។
  6. សង្ឃ -- or សង្ឃា-- សង្ឃុ--
    (ម. ក្នុង ព. សង្ឃ) ។
  7. សង្ឃក ( កិ.កិរិយាសព្ទ ) [សង់-ឃក ]
    ស្រែក​គំហក​បង្រ្គប​លើ, ស្រែក​សន្ធាប់​ខ្លាំង : សង្ឃក​ដាក់, សង្ឃក​ឲ្យ; ខ្លា​សង្ឃក; ស្រែក​សង្ឃក ។
  8. សង្ឃការី ( ន.នាមសព្ទ ) [សង់ឃ័ក ការ៉ី]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ធ្វើ​ការ​សង្ឃ, ក្រុម​អ្នក​រាជការ​ក្នុង​ព្រះ​រាជវាំង​មាន​មុខ​ការ​ខាង​គ្រប់គ្រង​ព្រះ​សង្ឃ និង​វត្ត​អារាម ប្រហែល​គ្នា​នឹង​ក្រសួង​ធម្មការ​បច្ចុប្បន្ន​នេះ​ដែរ ។
  9. សង្ឃរា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យុះ) ។
  10. សង្ឃសត្ថា ( ន.នាមសព្ទ ) [ស័ង ឃៈ-ស័ត ថា]   ( បា.បាលី​ ( បាលីភាសា ) )
    គ្រូ​របស់​សង្ឃ, ជា​ព្រះ​នាម​សមណ​សក្ដិ​របស់​មន្ត្រី​សង្ឃ​ថ្នាក់​កិត្តិយស ។ កាល​សម្ដេច ជួន ណាត មិន​ទាន់​បាន​នាទី​ជា​ព្រះ​មហា​សុមេធាធិបតី ព្រះ​អង្គ​ជា​ព្រះ​គ្រូ​សង្ឃត្ថា ជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar