Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សគ៌ៈ ( ន.នាមសព្ទ ) [ស័រ-គៈ ] or ស័គ៌ៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សគ៌; សគ្គ) បរិច្ឆេទ, កណ្ឌ, កណ្ឌ, វគ្គ; ប៉ែក, ផ្នែក; ខ្សែ, ក្បាល (របស់​គម្ពីរ, សាស្រ្តា, ក្រាំង, សៀវភៅ) : សេចក្ដី​មួយ​សគ៌ៈ, សគ៌ៈ ទី ១, សគ៌ៈ​ទី ២ ។ ការ​សាង​ឲ្យ​កើត​ឡើង, ការ​បង្កើត; ទី​កើត, ដើម​កំណើត; អ្វី​ៗ​ដែល​កើត​មាន​ឡើង​តាម​ធម្មតា; ... ។
  2. សគ្គ ( ន.នាមសព្ទ ) [ស័ក-គៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្វគ៌) ឋាន​សួគ៌ ។
    - សគ្គ​កថា សម្ដី​សម្ដែង​អំពី​ឋាន​សួគ៌, ពាក្យ​ទេសនា​ប្រកាស​អំពី​ឋាន​សួគ៌ ។
    - សគ្គ​គាមី អ្នក​ដែល​នឹង​បាន​ទៅ​កើត​ឯ​ឋាន​សួគ៌ (បើ​ស្ត្រី​ជា សគ្គ​គាមិនី) ។
    - សគ្គ​មគ្គ ផ្លូវ​ទៅ​ឋាន​សួគ៌ (ផ្លូវ​សួគ៌) ។
    - សគ្គ​មោក្ខ សួគ៌​និង​និញ្វន ។
    - សគ្គ​មោក្ខ​មគ្គ (--មោក-ខៈ--) ផ្លូវ​សួគ៌​និង​និញ្វន ។
    - សគ្គ​វាសី អ្នក​នៅ​ក្នុង​ឋាន​សួគ៌ (ទេវតា​ទួទៅ); បើ​ស្ត្រី​ជា សគ្គ​វាសិនី ស្រី​ដែល​កើត​ក្នុង​ឋាន​សួគ៌ (ស្រី​សួគ៌) ។ល។
  3. សង ( កិ.កិរិយាសព្ទ )
    ឲ្យ​តម្លៃ​របស់​ដែល​ទិញ​ឬ​ដែល​ខ្ចី​គេ​មក​ឬ​ចេញ​ថ្លៃ​ឲ្យ​គេ​ជា​ជំនួស​របស់​ដែល​ខូច ដែល​វិនាស​ព្រោះ​ខ្លួន : សង​បំណុល, សង​ថ្លៃ​ស្រូវ​គេ ។ ហូរ​វិល​ត្រឡប់​ឡើង​វិញ​ព្រោះ​មាន​ទី​ទើស​ម្ខាង : ទឹក​ហូរ​សង ។ ធ្វើ​ការ​តប​ឲ្យ​គេ​វិញ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មុន​រួច​ហើយ : សង​ដៃ​គេ ឬ សង​វេរ​គេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេរ ន. ផង) ។ ឲ្យ​ប្រាក់​ឬ​ឲ្យ​របស់​ទៅ​គេ ឲ្យ​គេ​បាត់​ឈឺ​ចិត្ត : សង​ជំងឺ​ចិត្ត ។ សប​សម្ដី​ទៅ​វិញ : សង​សម្ដី ។ល។
  4. សងខាង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ពីរ​ខាង : ភ្នែក​ទាំង​សងខាង, សងខាង​ផ្លូវ, សុខ​ចិត្ត​ទាំង​សងខាង ។
  5. សងសឹក ( កិ.កិរិយាសព្ទ )
    ធ្វើ​អាក្រក់​តប​ទៅ​រក​វិញ, បំផ្លាញ​តប​ទៅ​វិញ, ចង​ពៀរ​តប : ម្ល៉េះ​ហើយ​សងសឹក​ឲ្យ​ត្រាតែ​បាន ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទី​ឃាវុ​កុមារ មុន​មាន​ការ​គិត​សងសឹក ក្រោយ​មក​បាន​ភ្នក​នឹក ដល់​បណ្តាំ​នៃ​បិតា ។ ព្រះ​បាទ​ព្រហ្មទត្ត ក៏​ពុំ​ភ្លាត់​បង់​ជន្មា ព្រោះ​ការ​ស្រាយ​វេរា នៃ​ទី​ឃាវុ​បណ្ឌិត ។ល។ (រឿង​ទីឃាវុ​កុមារ​និង​ព្រះ​បាទ​ព្រហ្មទត្ត ក្នុង​ទី​ឃាវុ​ជាតក) ។
  6. សង៉ា ( គុ.គុនសព្ទ ) [សៈ-- ]   ( ស.សៀម ( ភាសាសៀម ) )
    (សងា់ អ. ថ. សៈង៉ា “ដែល​ជា​ទី​គួរ​កោត​ក្រែង, ជា​ទី​គួរ​គោរព​រាប់​អាន; ដែល​គួរ​កោត, គួរ​ស្ងើច”) ដែល​រុងរឿង, មាន​រូប​ល្អ​អង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា : រូប​ឆោម​សង៉ា (ម. ប្រ., ច្រ. ប្រ. សង្ហា ជាង) ។
    - សង៉ា​រាសី សង្ហា​រាសី (រាសី​រុងរឿង) ។
  7. សង់ ( កិ.កិរិយាសព្ទ )
    ប្រជុំ​គ្រឿង​ទព្វ​សម្ភារៈ​ធ្វើ​ឲ្យ​កើត​បាន​ជា​លំនៅ : សង់​ផ្ទះ, សង់​សាលា, សង់​រោង ។ ធ្វើ​ស្ពាន : សង់​ស្ពាន ។
  8. សង់ខ្យា ( ន.នាមសព្ទ ) or ស័ងខ្យា   ( ស.សៀម ( ភាសាសៀម ) )
    (ស័ងខយា អ. ថ. --ខៈយ៉ា) ឈ្មោះ​នំ​មួយ​ប្រភេទ ធ្វើ​ដោយ​ស៊ុត​ទា​លាយ​ស្ករ : នំ​សង់ខ្យា, សង់ខ្យា​ល្ពៅ ។
  9. សង់គោល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដួល​ឬ​រលំ​ខ្លាំង; បោល, រត់, ស្ទុះ​ពេញ​ទំហឹង : ដួល​សង់​គោល, បោល​សង់គោល ។
  10. សង់ជ្រោង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ដួល​មិន​រលំ​ព្រោះ​ទប់​ដោយ​ដៃ​និង​ជើង​ជ្រែង​ចំកោង​ខ្លួន ដូច​ជា​ជ្រោង​ឲ្យ​នៅ​នឹង​បាន : ដួល​សង់ជ្រោង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar