Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្កល ( ន.នាមសព្ទ ) [សង់-កៈល៉ៈ ឬ--កល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    គណៈ, ពួក, ក្រុម, បន, ហ្វូង; ការ​បូក​ឲ្យ​ឃើញ​ចំនួន, ការ​ថែម​ចំនួន​ឲ្យ​ច្រើន​ឡើង : ធ្វើ​សង្កល​ឲ្យ​ឃើញ​ចំនួន ។
  2. សង្កល់ ( ន.នាមសព្ទ )
    ឈ្មោះ​អណ្តើក​មួយ​ប្រភេទ មាត្រ​ធំ​សម្បុរ​ខៀវ​ក្រម៉ៅ : អណ្តើក​សង្កល់ ។
  3. សង្កា ( ន.នាមសព្ទ ) [សង់-កា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝង្កា) សេចក្ដី​សង្ស័យ; សេចក្ដី​ខ្លាច​ក្រែង; ការ​ប្រុង​ប្រយ័ត្ន, ការ​ប្រុង​ប្រយ័ត្ន​ក្រែង​ខុស​ទាស់, ក្រែង​មិន​សម្រេច​ដូច​បំណង : មាន​សង្កា ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “សន្យា, ប្តេជ្ញា” ក៏​មាន : ធ្វើ​សង្កា​ទៅ​វិញ​ទៅ​មក ។ ប្រើ​ជា កិ. ក៏​បាន : សង្កា​ពាក្យ, ត្រូវ​សង្កា​គ្នា​ឲ្យ​ប្រាកដ​ប្រជា ។
  4. សង្កាត់ ( ន.នាមសព្ទ )
    ប៉ែក, ឡែក, ផ្នែក, ខណ្ឌ : សង្កាត់​ពាក្យ, សង្កាត់​សេចក្ដី; មាន​ជួរ​មាន​សង្កាត់, ដាក់​ដោយ​សង្កាត់, ឈរ​ជា​សង្កាត់​ៗ; ចៅ​សង្កាត់ ។
  5. សង្ការ ( ន.នាមសព្ទ ) [សង់-កា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំស្ការ; សង្ខារ) សង្ខារ; ... ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ការ​លើក​សព​ធ្វើ​ឈាបន​កិច្ច, ការ​គាស់​ខ្មោច​ដុត, ការ​លើក​ខ្មោច​ស្រោច​ឆ្អឹង” និយាយ​បាន​តែ​ជា​មួយ​នឹង​ពាក្យ​ថា “លើក​សព” : លើក​សព​សង្ការ (លើក​សព​សង្ខារ); បើ​ឲ្យ​ត្រឹម​ត្រូវ គួរ​និយាយ​ថា លើក​សព​សំស្ការ ។
  6. សង្ការ ( ន.នាមសព្ទ ) [សង់-ការ៉ៈ ឬ --កា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំករ ឬ សង្ការ) សំរាម ។
    - សង្ការ​កូដ (សង់ការ៉ៈកូត) គំនរ​ឬ​ពំនូក​សំរាម ។
    - សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈឬ--ទក់) អ្នក​ចាក់​សំរាម, អ្នក​ស៊ី​ឈ្នួល​ចាក់​សំរាម; បើ​ស្ត្រី​ជា សង្ការច្ឆទ្ទិកា ។
    - សង្ការដ្ឋាន ឬ
    - សង្ការធាន (សង់ការុ័ត-ឋាន ឬ--រ៉ៈធាន) កន្លែង​ចាក់​សំរាម ។ កាព្យ​ធៀប​ពុទ្ធ​ភាសិត​ថា : ឧប្បល​បទុម ដើម​តូច​ដើម​ធំ ផ្កា​រីក​ក៏​មាន ដែល​ដុះ​នៅ​ក្នុង សង្ការ​ធាន ផ្កា​នោះ​ពុំ​បាន ច្រឡំ​នឹង​គល់ ។ សុមេធ​កុល​បុត្ត មាន​ប្រាជ្ញា​មុត ឈ្លាស​ធ្លុះ​យង់​យល់ កើត​ក្នុង​ត្រកូល ងងឹត​ងងល់ រែង​ជា​បុគ្គល ភ្លឺ​ស្វាង​ខុស​គេ ។
  7. សង្ការី ( ន.នាមសព្ទ ) [សង់-ការ៉ី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្ត្រី​ដែល​ទើប​រៀប​ការ​ហើយ​ថ្មី​ៗ; កញ្ញា​ដែល​អន់​ល្អ​ហើយ, ក្រមុំ​ចាស់​ឬ​ចាស់​ក្រមុំ : នាង​សង្ការី ។
  8. សង្កាស ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝំកាស ឬ សង្កាស) ដែល​ដូច​គ្នា, ដែល​ស្មើ​គ្នា; ដែល​ប៉ុន​គ្នា ។ សង្កាស​ភណ្ឌ ឬ--វត្ថុ (សង់-កាសៈភ័ន ឬ--វ័ត-ថុ) របស់​ឬ​វត្ថុ​ដូច​គ្នា, ប៉ុន​គ្នា ។ សង្កាស​រូប ឬ--សណ្ឋាន រូប​ឬ​ទ្រង់ទ្រាយ​ដូច​គ្នា, ប៉ុន​គ្នា, ប្រហែល​គ្នា ។ល។
  9. សង្កិណ្ណ ( ន.នាមសព្ទ ) [សង់កិន-ណៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សង្កីណ៌) ដែល​ចង្អៀត​ថ្តែ, ដែល​ញៀតញាត់, ណែនណាន់, តាន់តាប់; ដែល​លាយ​គ្នា, ច្របូក​ច្របល់​គ្នា ។
    - សង្កិណ្ណ​គ្រឹះ ផ្ទះ​ដែល​ចង្អៀត​ថ្តែថ្តុក ។
    - សង្កិណ្ណ​ជាតិ ជាតិ​លាយ (ជាតិ​កាត់); មនុស្ស​ដែល​មាន​ជាតិ​លាយ (មនុស្ស​កាត់​ជាតិ) ។
    - សង្កិណ្ណដ្ឋាន ទី​ចង្អៀត, សម្ពាធដ្ឋាន ។
    - សង្កិណ្ណ​បុត្រ ឬ
    - --បុត្រី បុត្រ​ឬ​បុត្រី​លាយ​ជាតិ (កូន​កាត់) ។ល។
  10. សង្កិន ( កិ.កិរិយាសព្ទ )
    កិន​ហើយ​កិន​ទៀត, កិន​រឿយ​ៗ : សង្កិន​ឲ្យ​ល្អិត​ម៉ដ្ឋ ។ ព. ប្រ. សង្កេត, ពិនិត្យ, ឈ្លេចឈ្លី ឲ្យ​ឃើញ​ជាក់ ឲ្យ​ឃើញ​ពិត : សង្កិន​រក, សង្កិន​ឲ្យ​ឆ្លើយ, សួរ​សង្កិន ។
    - សង្កត់​សង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កត់ ១ កិ.) ។
    - សង្កេត​សង្កិន សង្កេត​ឈ្លេចឈ្លី​ឲ្យ​ឃើញ​ពិត ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar