Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សង្កិម ( ន.នាមសព្ទ ) or សង្កឹម
    ឈ្មោះ​សំពត់​សូត្រ ត្បាញ​លើក​ជា​ផ្កា​ល្អិត​ៗ​ផ្សេង​ៗ ព័ណ៌​ភ្លឺ​រលើប, កំណើរ​មក​ពី​ប្រទេស​ក្រៅ : សំពត់​សង្កិម, ត្បូង​ខ្នើយ​សង្កិម ។
  2. សង្កិលេស ( ន.នាមសព្ទ ) [សង់-កិល៉ែស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំក្លេឝ) គ្រឿង​សៅហ្មង, គ្រឿង​សៅហ្មង​ចិត្ត; មន្ទិល; គ្រឿង​នាំ​ឲ្យ​អួអាប់, ឲ្យ​ស្រអាប់ : រាគៈ, ទោសៈ, មោហៈ... ជា​សង្កិលេស​របស់​ចិត្ត; ពពក, ផ្សែង, ធូលី... ជា​សង្កិលេស​របស់​ព្រះ​អាទិត្យ​ព្រះ​ចន្ទ្រ ។
  3. សង្កិលេសិក ( គុ.គុនសព្ទ ) [សង់-កិល៉េ-សិ-កៈ ឬ--សិក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំក្លេឝិក) ដែល​សៅហ្មង; ដែល​ជា​មន្ទិល; ដែល​នាំ​ឲ្យ​អួអាប់, ឲ្យ​ស្រអាប់ ។
    - សង្កិលេសិក​ចិត្ត ចិត្ត​ដែល​មាន​សៅហ្មង ។
    - សង្កិលេសិក​ធម៌ ធម៌​សៅហ្មង ។
    - សង្កិលេសិក​សន្ដាន (--សន់-ដាន) សន្ដាន​សៅហ្មង, សន្ដាន​ចិត្ត​មិន​បរិសុទ្ធ ។ល។
  4. សង្កឹម
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កិម) ។
  5. សង្កួត ( កិ.កិរិយាសព្ទ )
    កួត​រឿយ​ៗ; ត្រដុស​រឿយ​ៗ, ធ្វើ​ឲ្យ​កកិត​រឿយ​ៗ : សង្កួត​កាំបិត ។
    - ថ្ម​សង្កួត, ឈើ--, ស្បែក--ថ្ម, ឈើ, ស្បែក សម្រាប់​សង្កួត​កាំបិត​ជាដើម ។
  6. សង្កើច ( ន.នាមសព្ទ )
    សុខុម​សត្វ​មួយ​ប្រភេទ ជា​ពួក​សំសេទជ​សត្ត កើត​នៅ​ទី​ដេក​ទី​អង្គុយ​មាន​ក្លិន​ធុំ​ឆួល​ខ្មោះ, ខាំ​ជញ្ជក់​ឈាម​មនុស្ស​ជា​អាហារ : សង្កើច​ខាំ​ណាស់​ដេក​មិន​បាន​ទេ !; ពាក្យ​បណ្ដៅ​ថា អា​សាំង​ក​ខ្លី យប់​ៗ​ចង់​ស្រី ប្រុស​វា​ក៏​ចង់ (តើ​គឺ​អ្វី ? --សង្កើច; ថា​ត្រូវ​ហើយ !) ។
  7. សង្កើសង្កាញ់ ( កិ.កិរិយាសព្ទ )
    ស្រៀវស្រាញ ក្ដៅ​មុខ​ក្ដៅ​មាត់​រក​កល់​គ្រុន : កាល​ណា​បើ​សង្កើសង្កាញ់​ត្រូវ​រក​ថ្នាំ​លេប​ឬ​ផឹក​ភ្លាម​ទៅ កុំ​បង្អង់​ទុក​ឲ្យ​ដល់​ទៅ​ចាប់​គ្រុន​ទាន់ ។
  8. សង្កៀត ( កិ.កិរិយាសព្ទ )
    ប៉ះ​ត្រដុស​ត្បៀត​គ្នា លាន់​ឮ​សូរ​ង៉េតង៉ត​ៗ​ឬ​ក្រត​ៗ ជាដើម : ដើម​ឫស្សី​សង្កៀត​គ្នា, ដេក​សង្កៀត​ធ្មេញ ។
  9. សង្កៀរ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    រអា​ឬ​រអាម​ខ្លាំង : សង្កៀរ​ធ្មេញ, សង្កៀរ​ជើង, សង្កៀរ​សាច់ ។
    - សង្កៀរ​ចិត្ត, រអា​ចិត្ត, ជ្រេញ​ចិត្ត, ទ្រាន់​ចិត្ត​ខ្លាំង ។
    - សង្កៀរ​ត្រចៀក រអាម​ឬ​ខ្ទ័រ​ត្រចៀក គឺ​ឮ​សូរ​សព្ទ​ខ្លាំង​ជិត​ត្រចៀក ឬ​ឮ​សម្ដី​ពុំ​គួរ​គាប់ នាំ​ឲ្យ​ខ្ទ័រ​ឬ​រអាម​ស្រោម​ប្រសាទ ។
  10. សង្កេត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​កំណត់, ការ​មត់​គ្នា, ណាត់​គ្នា, ប្តេជ្ញា​គ្នា; ការ​យល់​ព្រម​ជា​មួយ; សញ្ញា; ការ​ពិនិត្យ​ឲ្យ​ឃើញ​ច្បាស់ : ធ្វើ​តាម​សង្កេត ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. សំដៅ​សេចក្ដី​ថា “ពិនិត្យ, ចំណាំ, គ្នេរគ្នាន់, រំពឹង​មើល ឲ្យ​ឃើញ​ជាក់” : ត្រូវ​សង្កេត​មើល​សិន; បាន​សង្កេត​ឃើញ​សព្វ​គ្រប់​ហើយ ។ សូត្រ​បាលី​ពិនិត្យ​តាម​អក្ខរប្បភេទ : សូត្រ​ធម៌​សង្កេត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កត់ ១ កិ. ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់កេតៈ; ដូច​ជា :
    - សង្កេត​កម្ម ការ​ឲ្យ​សញ្ញា ។
    - សង្កេត​ការណ៍ ហេតុ​ដែល​គួរ​សង្កេត, ហេតុ​នៃ​ការ​ពិនិត្យ​មើល។
    - សង្កេត​ភាព ដំណើរ​សង្កេត ។
    - សង្កេត​លក្ខណៈ លក្ខណៈ​នៃ​ការ​ពិនិត្យ​មើល ។
    - សង្កេត​វិធី បែប​នៃ​ការ​ពិនិត្យ​មើល ។ល។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar