Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ

Chuon Nath's Khmer-Khmer Dictionary
  1. អង្វែង ( គុ.គុនសព្ទ ) [អង់-វ៉ែង]
    វែង​ឆ្ងាយ​ណាស់​ហើយ : យូរ​អង្វែង, កាល​អង្វែង, របស់​អង្វែង, អង្វែង​ឆ្នាំ​ហើយ; សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​អស់​កាល​ជា​អង្វែង​ទៅ !
  2. អង្ស ( ន.នាមសព្ទ ) [អង់-សៈ] or អង្សៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំស) ស្មា ។ ខ្មែរ​ច្រើន​ប្រើ​ជា អង្សា; (រ. ស.) : ព្រះ​អង្សា ស្មា​ក្សត្រិយ៍ ។
    - អង្ស​កូដ ចង្កួយ​ស្មា (រ. ស.) : ព្រះ​អង្ស​កូដ ។
    - អង្ស​ភណ្ឌ គ្រឿង​លី, រែក, ពុន, សែង (ហៅ អង្សិណក​ភណ្ឌ ក៏​បាន) ។
    - អង្ស​ភារៈ ទម្ងន់​ដែល​ត្រូវ​នាំ​ទៅ​មក​ដោយ​ស្មា គឺ​អ្វី​ៗ​ដែល​មាន​ទម្ងន់​ត្រូវ​លី, រែក, ពុន, សែង ។
    - អង្ស​ហារ ការ​នាំ​អ្វី​ៗ​ទៅ​មក​ដោយ​ស្មា ។
    - អង្ស​ហារក (--រ៉ក់) ឬ - --ហារី អ្នក​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ការ​លី​ឬ​រែក, ពុន, សែង ។ (បើ​ស្ត្រី​ជា អង្ស​ហារិកា ឬ --ហារិនី) ។ល។
  3. អង្ស--
    (មើល​ក្នុង​ពាក្យ អង្ស ឬ អង្សៈ) ។
  4. អង្សា ( ន.នាមសព្ទ ) [អង់-សា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំស) ស្មា (រ. ស.) ព្រះ​អង្សា ស្មា​ក្សត្រិយ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្ស >អង្ស  ឬ អង្សៈ ផង) ។
  5. អង្សា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំឝ; អំស) ភាគ, ចំណែក; ភាគ​នៃ​មុម​ឬ​ជ្រុង; មាត្រា​រង្វាស់​មុម​ឬ​ជ្រុង ។ ឈ្មោះ​មាត្រា​រង្វាស់​ល្វែង​រាសី... (៣០ អង្សា​ជា ១ រាសី, ១២ រាសី​ជា ១ រាសិ​ចក្រ ឬ ១ ចក្រ​រាសី មាន ៣៦០ អង្សា... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិ​ចក្រ និង រាសី ផង) ។ កម្រិត​គំនូស​លេខ​លើ​ប្រជាប់​សម្រាប់​ស្ទង់​មើល​នូវ​ធាតុ​ក្ដៅ​ត្រជាក់​ជាដើម : កម្ដៅ​ឡើង​ដល់ ៤០ អង្សា ។ ពាក្យ​ហៅ​ថ្ងៃ​ទាំង ៧ តាំង​ពី​អាទិត្យ​ដល់​សៅរ៍ ដែល​តម្រូវ​នឹង​ឆ្នាំ​កំណើត​តាម​ជតា​របស់​មនុស្ស (តាម​ក្បួន​ព្រាហ្មណ៍) ហៅ​ថា អង្សា  ឬ អង្សា​កំណើត គឺ​តម្រូវ​ដោយ​កំណត់​ថា ឆ្នាំ​ជូត​និង​ឆ្នាំ​មមែ អង្សា​អាទិត្យ; ឆ្នាំ​ឆ្លូវ, វក អង្សា​ចន្រ្ទ; ឆ្នាំ​ខាល, រកា អង្សា​អង្គារ; ឆ្នាំ​ថោះ, ច អង្សា​ពុធ; ឆ្នាំ​រោង, កុរ អង្សា​ព្រហស្បតិ៍; ឆ្នាំ​ម្សាញ់ អង្សា​សុក្រ; ឆ្នាំ​មមី អង្សា​សៅរ៍; តាម​ចាស់​ៗ ធ្លាប់​ចំណាំ​មក​ថា មនុស្ស​ចាស់​ជរា​វេលា​នឹង​ស្លាប់​ច្រើន​តែ​ស្លាប់​ក្នុង​ថ្ងៃ​អង្សា​របស់​ខ្លូន​ឬ​ក្នុង​ថ្ងៃ​ដើម​អង្សា (មុន​ថ្ងៃ​អង្សា​១​ថ្ងៃ) ឬ​ក៏​ក្នុង​ថ្ងៃ​ចុង​អង្សា (ក្រោយ​ថ្ងៃ​អង្សា​មួយ​ថ្ងៃ), មិន​សូវ​លើស​ខ្វះ​ឆ្ងាយ​ពី​នេះ​ប៉ុន្មាន​ទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា>ជតា ផង) ។
  6. អង្សា or អង្សាកំណើត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្សា ២ ន.) ។
  7. អង្សិក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អង់-សិ-កៈ ឬ --សិក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំសិក) ដែល​ទាក់ទង​ឬ​ជាប់​ដោយ​ស្មា, ដែល​នាំ​យក​ទៅ​មក​ដោយ​ស្មា; អ្វី​ៗ​ដែល​ត្រូវ​លី, រែក, ពុន, សែង ។
    - អង្សិក​ភណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្ស​ភណ្ឌ>អង្ស​ភណ្ឌ ក្នុង​ពាក្យ អង្ស  ឬ អង្សៈ) ។
    - អង្សិក​វត្ថុ វត្ថុ​ដែល​ត្រូវ​លី​ឬ​រែក, ពុន, សែង ។ល។
  8. អង្សុ ( ន.នាមសព្ទ ) [អ័ង-សុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អំសុ; អំឝុ) រស្មី ។
    - អង្សុ​មន្ត (--ម៉ន់) ឬ - អង្សុ​មាលី អ្នក​មាន​រស្មី ឬ​អ្នក​មាន​កម្រង​រស្មី (ព្រះ​អាទិត្យ) ។
    - អង្ស​មាលា កម្រង​រស្មី, ខ្សែ​រស្មី ។ល។
  9. អង្ស័ក ( ន.នាមសព្ទ ) [អង់-ស័ក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំស “ស្មា”, អំសក ឬ អំសិក “ដែល​ទាក់ទង​ឬ​ជាប់​ដោយ​ស្មា”) កាសាវ​ពស្រ្ត​មួយ​យ៉ាង​សម្រាប់​បព្វជិត​ពុទ្ធ​សាសនិក​សម័យ​សព្វ​ថ្ងៃ​ពាក់​ពាត​លើ​ស្មា​ខាង​ឆ្វេង​ព័ទ្ធ​មក​ក្រោម​ក្លៀក​ខាង​ស្តាំ ប្រើ​ជា​ទ្រនាប់​ញើស​ពី​ខាង​ក្នុង​ឧត្ដរាសង្គ, ជា​គ្រឿង​បរិក្ខារ​រាយ​រង ឬ​បរិក្ខារ​ពិសេស ប្រើ​ក៏​បាន មិន​ប្រើ​ក៏​បាន ព្រោះ​គ្រឿង​បរិក្ខារ​នេះ ពុំ​មែន​ជា​ពុទ្ធានុញ្ញាត​ទេ... ដូច​គ្នា​នឹង វត្ថពន្ធ​ទ្រូង ដែរ ប្រើ​ក៏​បាន មិន​បាច់​ប្រើ​ក៏​បាន ជា​ចីវរ​រាប់​ចូល​ក្នុង បរិក្ខារ​ចោឡៈ ដែល​អដ្ឋកថា​ប្រាប់​ថា បព្វជិត​ប្រើ​ច្រើន​ប៉ុន្មាន​ក៏​បាន​ឥត​មាន​កំហុស​ទេ (ព. វិ. ពុ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ>វត្ថពន្ធ ផង ។
  10. អង្អែល ( កិ.កិរិយាសព្ទ )
    យក​ដៃ​ពាល់​ត្រដុស​ស្រាល​ៗ​រឿយ​ៗ ឬ​ស្ទាប​ច្បូត​ចុះ​ច្បូត​ឡើង​ស្រាល​ៗ​រឿយ​ៗ : អង្អែល​ខ្នង មាតា​អង្អែល​បុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្អែល>បបោស​អង្អែល និង ស្ទាប ផង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar