Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧ

Chuon Nath's Khmer-Khmer Dictionary
  1. ឧត្បល --
    (មើល​ក្នុង​ពាក្យ ឧត្បល) ។
  2. ឧត្បាត ( ន.នាមសព្ទ ) [អ៊ុត-ត្បាត] or ឧប្បាត   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ហេតុ​ឬ​ភាព​អាក្រក់​ដែល​បណ្ដាល​កើត​ឡើង​ខុស​ពី​ធម្មតា; ផ្នូល​នៃ​គ្រោះ​កាច, នៃ​ហេតុ​អាក្រក់; អាភេទ; ចង្រៃ : កើត​ឧត្បាត​ក្នុង​ស្រុក ។ ខ្មែរ​ប្រើ​ជា គុ. ផង​ក៏​មាន : សត្វ​ឧត្បាត, មនុស្ស​ឧត្បាត, សម្ដី​ឧត្បាត សត្វ, មនុស្ស, សម្ដី​ដែល​ជា​អាភេទ​ឬ​ជា​ផ្នូល, ជា​ចង្រៃ (ដូច​ជា​គោ​មាន​ជើង ៥, មនុស្ស​ត្រងិល​ដៃ​ទាំង​ពីរ គឺ​គ្មាន​ដៃ​ទាំង​ពីរ​ពី​កំណើត, សម្ដី​ពួក​ក្មេង​ដែល​បណ្ដាល​ជា​ផ្នូល​អាក្រក់ ជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់​ពី ឧត្បាត ថា : ពុទ្ធ​សាសនា មាន​ន័យ​ចែង​ថា ឧត្បាត​ចង្រៃ កើត​មាន​ព្រោះ​កម្ម ដែល​ពុំ​ប្រពៃ ឥត​មាន​ហេតុ​អ្វី​ក្រៅ​ពី​កម្ម​ឡើយ ។ កម្ម​ចាស់​ឬ​ថ្មី ជា​កម្ម​អប្រីយ៍ ដែល​សត្វ​ធ្វើ​ហើយ​កម្ម​នោះ​ផ្តល់​ផល- ឲ្យ​ពុំ​កន្តើយ កម្ម​នោះ​អស់​ហើយ ក៏​លែង​ផ្តល់​ផល ។
  3. ឧត្រាសៈ or ឧត្រាស--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្តាស) ។
  4. ឧត្សាហៈ or ឧត្សាហ-- ឧត្សាហ៍
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧស្សាហៈ ឬ ឧស្សាហ៍) ។
  5. ឧទក ( ន.នាមសព្ទ ) [អ៊ុទៈកៈ ឬ អ៊ុទក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទឹក (ប្រើ​ជា ឧទកំ ក៏​មាន, អ. ថ. អ៊ុទៈក័ង) ។
    - ឧទក​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​មាន​ទឹក គឺ​រដូវ​មាន​ភ្លៀង ។
    - ឧទក​កិច្ច ការ​ដែល​ត្រូវ​ប្រើ​ទឹក ។
    - ឧទក​កីឡា ឬ
    - --ក្រីឌ័ន,
    - --ក្រីឌា ការ​លេង​ទឹក, ល្បែង​ហែល​ទឹក ។
    - ឧទក​គម្ភីរ ជម្រៅ​ទឹក, ទឹក​ជ្រៅ ។
    - ឧទកដ្ឋាន,
    - --ស្ថាន ឬ - ឧទកប្បទេស, --ប្រទេស ទី​ដែល​មាន​ទឹក; ទី​ដក់​ទឹក ។
    - ឧទកណ្ណព (--កន់-នប់) មហា​សមុទ្រ ។
    - ឧទក​ទាន ទាន​ទឹក ។
    - ឧទក​ធារ ឬ - --ធារា ធារ​ទឹក, ទ​នៃ​ទឹក គឺ​ខ្សែ​ឬ​សំណុំ​ទឹក​ដែល​ធ្លាក់​ចុះ ។
    - ឧទកន្តរណ៍ (អ៊ុទៈកន់-ដ) ការ​ឆ្លង​ទឹក ។
    - ឧទក​បរិយន្ត (អ៊ុទៈ កៈប៉ៈរ៉ិ-យ័ន ឬ​តាម​ទម្លាប់​ចាស់​បុរាណ​ខ្លះ​ថា អ៊ុទក់-ប-រ៉ិយន់) កិច្ច​ដែល​មាន​ទឹក​ជា​ទី​បំផុត គឺ​កិច្ច​ដែល​ស្រេច​ត្រឹម​ការ​លាង​ទឹក ។ ប្រទេស​ជា​ទី​បំផុត​ត្រឹម​ទឹក​ទ្រ​ដី, ផ្ទៃ​ផែន​ដី​ដែល​មាន​ទឹក​ជា​ទី​បំផុត​គឺ​ទី​បំផុត​នៃ​ទឹក​ទ្រ​ដី​ទល់​នឹង​ខ្យល់​ទ្រទឹក : សីមា​ដែល​សង្ឃ​បាន​សន្មត​ហើយ​ដោយ​ត្រឹមត្រូវ អាច​ជ្រួតជ្រាប​ដល់​ឧទក​បរិយន្ត (ព. វិ. ពុ.) ។ (តាម​លទ្ធិ​ពុទ្ធិ​កថា ទឹក​ទ្រ​ដី​ខ្យល់​ទ្រ​ទឹក, កាល​បើ​មាន​ហេតុ​អ្វី​មួយ​ដែល​ជា​អស្ចារ្យ​ខ្លាំង ក៏​បណ្តាល​ឲ្យ​ផែន​ដី​ត្រង់​ទី​ណា​មួយ​ កម្រើក​ញាប់​ញ័រ​ដល់​ឧទក​បរិយន្ត គឺ​កម្រើក​ពី​លើ​ចុះ​ទៅ​ក្រោម​ដល់​ត្រឹម​ទឹក​ទ្រ​ដី) ។
    - ឧទក​បាត្រ ពាង​ទឹក, អាង​ដាក់​ទឹក ។
    - ឧទក​ពិន្ទុ តំណក់​ទឹក ។
    - ឧទក​ភ័យ ភ័យ​អំពី​ទឹក គឺ​ភ័យ​ដែល​កើត​អំពី​ទឹក​លិច​ឬ​អំពី​លង់​ទឹក ។
    - ឧទក​ម័យ ដែល​សុទ្ធ​តែ​ទឹក ។
    - ឧទក​វារី ទឹក​សម្រាប់​ក្សត្រិយ៍​ទ្រង់​ស្រង់ (សំ. បា. ឧទក “ទឹក”, វារិ “ទឹក” ដែរ ប៉ុន្តែ​ខ្មែរ​ផ្សំ​ប្រើ​សន្មត​ជា​ពាក្យ​ខ្ពស់) ។
    - ឧទក​សាដក (--ដក់) សំពត់​ងូត (រ. ស. ព្រះ​ឧទក​សាដក) ។
    - ឧទក​សាស្រ្ត វិជ្ជា​ស្ទង់​ទឹក (ក្នុង​មហា​សមុទ្រ​ជាដើម) ។
    - ឧទក​សោត ឬ - --ស្រោត័ស ខ្សែ​ទឹក ។ល។
  6. ឧទក-- or ឧទកំ
    (មើល​ក្នុង​ពាក្យ ឧទក) ។
  7. ឧទយ ( ន.នាមសព្ទ ) [អ៊ុទៈយៈ] or ឧទ័យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧទយ) ការ​លេច​ឡើង, ការ​រះ (នៃ​ព្រះ​អាទិត្យ​ជាដើម) : ឧទ័យ​នៃ​ព្រះ​អាទិត្យ, ឧទ័យ​នៃ​ព្រះ​ចន្រ្ទ ។ សេចក្ដី​ចម្រើន; ចំណេញ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “រះ” : ព្រះ​អាទិត្យ​ឧទ័យ  ព្រះ​អាទិត្យ​រះ (ព. ផ្ទ. អស្តង្គត) ។
    - ឧទយ​កាល ឬ - –វេលា, --សម័យ ពេល​ថ្ងៃ​រះ (អរុណោទ័យ ឬ សុរិយោ​ទ័យ) ។
    - ឧទយប្បទេស ឬ
    - --ប្រទេស ប្រទេស​ថ្ងៃ​រះ គឺ​ប្រទេស​ដែល​នៅ​ខាង​កើត​គេ​បំផុត ។
    - ឧទយ​ភាព ភាព​នៃ​ថ្ងៃ​រះ; ដំណើរ​ចំណេញ; ភាព​នៃ​សេចក្ដី​ចម្រើន ។
    - ឧទយ​លាភ ការ​បាន​ចំណេញ; ការ​បាន​សេចក្ដី​ចម្រើន ។ល។ ខ្មែរ​ប្រើ​ពាក្យ ឧទយ  ឬ ឧទ័យ  នេះ​ជា​ឋានន្តរ​នៃ​មន្រ្តី​ក៏​មាន, ដូច​ជា ឧទ័យធិរាជ  (< ឧទយ + អធិរាជ, គួរ​ជា ឧទយាធិរាជ), ឧទ័យ​វង្សា, វង្សា​ឧទ័យ, ធម៌​ឧទ័យ, ជំនិត​ឧទ័យ, ភក្តី​ឧទ័យ  ជាដើម ។ ប្រើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា សុរិយោទ័យ, អរុណោទ័យ, សុខោទ័យ  ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។
  8. ឧទយ--
    (មើល​ក្នុង​ពាក្យ ឧទយ ឬ ឧទ័យ) ។
  9. ឧទរ ( ន.នាមសព្ទ ) [អ៊ុ-ទ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពោះ, ផ្ទៃ ។ រ. ស. ព្រះ​ឧទរ ។ ប្រើ​ជា​ឥស្សរ​សព្ទ​និង​សមណ​សព្ទ​ក៏​បាន : ព្រះ​តេជ​ព្រះ​គុណ​មិន​សូវ​សប្បាយ​ឧទរ (កុំ​ប្រើ​ពាក្យ ព្រះ) ។ អ. ថ. អ៊ុទៈរៈ, ដូច​ជា ឧទរ​ការណ៍ ហេតុ​នៃ​ពោះ​គឺ​ដំណើរ​គ្រាន់​តែ​ចម្អែត​ពោះ : នៅ​បម្រើ​គេ​ដោយ​ឧទរ​ការណ៍  នៅ​បម្រើ​គេ​ដោយ​គ្រាន់​តែ​ចម្អែត​អាត្មា​ប៉ុណ្ណោះ ។ ប្រើ​ដូច​ជា គុ. ក៏​បាន : របរ​ឧទរ​ការណ៍  របរ​គ្រាន់​តែ​ចម្អែត​ពោះ ។ ឧទរ​បាត្រ  ក្រពះ ។
    - ឧទរប្បមាណ ឬ
    - --ប្រមាណ ការ​ស្មាន​ឬ​ស្ទង់​ឲ្យ​ល្មម​តែ​មួយ​ចម្អែត : បរិភោគ​ដោយ​ឧទរប្បមាណ  (ប្រើ​ដូច​ជា គុ. ក៏​បាន :
    - អាហារ
    -
    - ឧទរប្បមាណ
    អាហារ​មាន​ចំនួន​ត្រឹម​តែ​មួយ​ចម្អែត) ។
    - ឧទរ​រោគ ឬ
    - ឧទរាពាធ រោគ​ឈឺ​ពោះ, ជំងឺ​ពោះ ។ល។
  10. ឧទរ-- or ឧទរា--
    (មើល​ក្នុង​ពាក្យ ឧទរ) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar