webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
 1. ឱច្ចាសន៍
  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧច្ចាសនៈ ឬ ឧច្ចាសន៍ ក្នុង​ពាក្យ ឧច្ច និង អាសនៈ) ។
 2. ឱជ ( ន.នាមសព្ទ ) or ឱជា   ( បា.បាលី​ ( បាលីភាសា ) )
  (សំ. ឱជស៑; ឱជា) អ្វី​ៗ​ដែល​បង្កើត​កម្លាំង, គ្រឿង​បង្កើត​កម្លាំង, ជំនួយ​កម្លាំង គឺ​រស​ដែល​នាំ​ឲ្យ​មាន​កម្លាំង, រស​ឆ្ងាញ់; ជី​ជាតិ; កម្លាំង​កាយ ឬ​ទឹក​កម្លាំង​ក្នុង​ខ្លួន : ឱជ​ដី  រស​ជាតិ​ដី (សរសេរ​ជា ឱជៈ ក៏​បាន) ។
  - អែម​ឱជ ឱជៈ​ផ្អែម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ចំណី​អែម​ឱជ អ្នក​ផង​បាមោជ្ជ ចាប់​ចិត្ត​រាល់​គ្នា ដោយសារ​អ្នក​ធ្វើ គេ​បាន​សិក្សា រៀន​ក្នុង​សាលា មាន​គ្រូ​ជំនាញ ។ នារី​នានា គួ​ររៀន​វិជ្ជា មេ​ផ្ទះ​កុំ​គ្រាញ កុំ​ក្រាញ​ខ្ជិល​រៀន អៀន​ប្រៀន​ទូញ​ទាញ ខ្លៅ​ពេក​រែង​លាញ កេរ្តិ៍​ឈ្មោះ​មេ​ផ្ទះ ។ ទោះ​បី​ខ្លួន​ធំ វ័យ​ពេញ​ក្រមុំ ក៏​គួរ​រូតរះ រៀន​ធ្វើ​ចំណី ឲ្យ​ចេះ​ជ្រៅជ្រះ នឹង​មាន​តេជះ ឲ្យ​កើត​ទ្រព្យ​ធន ។ 
  - មាន​ឱជា ឬ - មាន​ឱជា​រស មាន​រស​ឆ្ងាញ់ : ម្ហូប​មាន​ឱជា​រស
  - ឱជ​វ័ន្ត (--ជៈវ៉ាន់) មាន​ឱជា; មាន​កម្លាំង​កាយ (ឥត្ថី​ឬ​ស្ត្រី​ជា ឱជ​វន្តី ឬ ឱជ​វតី) ។
  - បឋវោជៈ ឬ - បឋវោជា (ប៉ៈឋៈ--) ឱជៈ​ឬ​ឱជា​រស​ដី; ជី​ជាតិ​ដី ។ល។
 3. ឱដ្ឋជ ( ន.នាមសព្ទ ) [អោត-ឋៈជៈ ] or ឱដ្ឋជៈ   ( បា.បាលី​ ( បាលីភាសា ) )
  (ឱដ្ឋជ; សំ. ឱឞ្ឋ្យ) អក្សរ​ដែល​មាន​សូរ​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ គឺ​មាន​សូរ​រះ​បបូរ​មាត់​ចេញ​មក, មាន ៧ តួ​គឺ ឧឩ, ប​ផ​ព​ភ​ម; រួម ប៉, ប៊  និង ហ្វ  ត្រង់​ដែល​មាន​សូរ​សំឡេង​ជា F ដូច​ជា ហ្វឹក, ហ្វូង នេះ​ផង​ជា ១០ តួ (អក្សរ   ជា ទន្តោដ្ឋជៈ  មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ​និង​រឹម​បបូ​រមាត់) ។
 4. ឱត ( កិ.កិរិយាសព្ទ ) or អោត
  ស្រែក​ពេញ​សំឡេង ឬ​ស្រែក​ឮ​គ្រលួច​ម្តង​ៗ : ឱត​ពេញ​សំឡេង, ខំ​ឱត​ឲ្យ​ឮ​ខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូត ផង) ។ គុ. ដែល​ចេញ​សូរ​ឱត : សំឡេង​ឱត ។
  - ឱត​ភ័ន្ត ឱត​ឲ្យ​ភ័ន្ត, ឱត​បំភាន់, ឱត​បំភ្លៃ : សំឡេង​មាន​ឱត​ភ័ន្ត សំឡេង​មាន​ខ្ពស់​មាន​ទាប​តាម​ទំនង​បទ (ចំពោះ​តែ​ការ​សូត្រ​បទ​ឬ​ច្រៀង​និង​ភ្លេង​តន្រ្តី) ។
  - សម្ដី​មាន​ឱត​ភ័ន្ត សម្ដី​មាន​របៀប​បែប​បទ​ត្រឹម​ត្រូវ, សម្ដី​មិន​ឆ្គង ។
  - មាន​ឱត​មាន​ភ័ន្ត មាន​បែប​មាន​យ៉ាង, មាន​តិច​ៗ​ស្មើ​ៗ​ឮ​ខ្លាំង​ៗ (ចំពោះ​តែ​វាចា) : សម្ដី​មាន​ឱត​មាន​ភ័ន្ត, និយាយ​មាន​ឱត​មាន​ភ័ន្ត គឺ​សម្ដី​ឬ​និយាយ​ស្មើ​ៗ​តិច​ៗ ក៏​មាន ឱត​សំឡេង​ឲ្យ​ឮ​ខ្លាំង​ៗ​ម្តង​ៗ ដើម្បី​បញ្ជាក់​ការណ៍​ឲ្យ​ច្បាស់​ដោយ​សង្កាត់​ៗ តាម​ដំណើរ​រឿង​ហេតុ​នីមួយ​ៗ អាច​ឲ្យ​អ្នក​ស្ដាប់​ក្នុង​ទី​ប្រជុំ​ភ័ន្ត​ភាំង​ស្រឡាំងកាំង​គាំង​កើល​គំនិត តវ៉ា​ពុំ​កើត​ឬ​ចប់​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ក៏​មាន ។ ព. ទ. បុ. ត្រុក​ៗ​អ្នក​ស្រុក​មើល​ងាយ រលាស់​គូទ​ខ្ចាយ​មាន​ឱត​មាន​ភ័ន្ត (ថា... រលាស់​ខ្លួនខ្ចាយ... ក៏​មាន) និយាយ​ពី​អ្នក​មាន​ចំណេះ​វិជ្ជា​ព្រម​ទាំង​សម្ដី​ថ្វី​មាត់ ប៉ុន្តែ​ធ្វើ​ឫកពា​ត្រុក​ៗ ញើប​ៗ​បែប​ហាក់​ដូច​ជា​ល្ងង់​ខ្លៅ​ណាស់, លុះ​ដល់​វេលា​ត្រូវ​ការ​ស្រាប់​តែ​បញ្ចេញ​ប្រាជ្ញ​ឲ្យ​ឃើញ​ជាក់​ស្តែង ក្នុង​កណ្តាល​ជំនុំ​ចំណោម ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប​ពាក្យ ឱត​ភ័ន្ត ថា : គាត់​ហ្នឹង​គាត់​ធ្វើ​ឫក​ត្រុក​ៗ បាន​ជា​អ្នក​ស្រុក​ខ្លះ​មើល​ងាយ ស្រាប់​តែ​ដល់​គាត់​រើ​កម្ចាយ សម្ដី​លែប​ខាយ​មាន​ឱត​ភ័ន្ត ។ ពេល​នោះ​អ្នក​ស្រុក​ភ្នែក​សព្រោង តោង​គ្នា​រយោង​ស្ងើច​គាត់​លាន់ ពី​ព្រោះ​គាត់​មាន​វោហារ​គ្រាន់ អ្នក​ស្ដាប់​លូក​លាន់​គាត់​ពុំ​បាន ។
 5. ឱត្តប្ប ( ន.នាមសព្ទ ) [អោត-ត័ប-ប៉ៈ] or ឱត្តប្បៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (ឱត្តប្ប; ឱត្តាប្យ អ. ថ. អោត-កាប្យ៉ៈ) ការ​ខ្លាច​បាប, ដំណើរ​ខ្លាច​ទុច្ចរិត, ដំណើរ​ខ្លាច​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់, សេចក្ដី​តក់​ស្លុត​ជ្រេញ​រអា​ចំពោះ​បាប : មនុស្ស​មាន​ឱត្តប្បៈ (ជា​គូ​គ្នា​នឹង ហិរិ, ច្រើន​តែ​ប្រើ​ជា ហិរិ​ឱត្តប្បៈ ឬ ហិរោត្តប្បៈ “ហិរិ​និង​ឱត្តប្បៈ” ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិរិ និង ទេវ​ធម៌ ទៀត​ផង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប ហិរិ-ឱត្តប្បៈ និង សតិ- សម្បជញ្ញៈ ដែល​ជា​ពួក​ប័ក្ខ​ជា​មួយ​គ្នា : ហិរិ-ឱត្តប្បៈ ជា​ធម្មៈ​ប្រសើរ​ក្រៃ ជា​ធម៌​តែង​អាស្រ័យ នាំ​ធម៌​ពីរ​ឲ្យ​កើត​បាន ។ ធម៌​នោះ​គឺ​សតិ- សម្បជញ្ញៈ​ឲ្យ​មាន ស្មារតី​ដឹង​ខ្លួន​ប្រាណ នឹក​ឃើញ​បាន​មិន​ភ្លេច​ភ្លាំង ។ បើ​ធម៌​បួន​ទន់​ខ្សោយ ភ្លេច​មុខ​ក្រោយ​រែង​តែ​គាំង គំនិត​រឹង​ក្រទាំង កម្លាំង​ចិត្ត​ក៏​តែង​ស្បើយ ។
 6. ឱទក ( គុ.គុនសព្ទ ) [--ទៈកៈ ឬ -ទក់ ] or ឳទក   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  ដែល​រស់​នៅ​ក្នុង​ទឹក: ត្រកួន, កញ្ឆែត... ជា​ដំណាំ​ឱទក ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ រំលឹក​ឲ្យ​ឧស្សាហ៍​ដាំ​ដំណាំ​ឱទក : ដំណាំ​ឱទក ប្រើ​ធ្វើ​អន្លក់ បន្លែ​ក៏​បាន មាន​ស្រះ​ត្រពាំង ខែ​ប្រាំង​គង់​មាន-ទឹក​ដក់​នៅ​បាន-យូរ​ត្រូវ​ដាំ​ទៅ ។ កុំ​ខ្ជិល​ច្រអូស ខ្វះ​ដើរ​ងងូស សុំ​គេ​អ្នក​ក្រៅ សុំ​គេ​ញយ​ពេក អ្នក​មាន​មាត់​ឆៅ គេ​ស្ដី​ប្រដៅ គួរ​ខ្មាស​គេ​ណាស់ ។ ដំណាំ​ឱទក ដាំ​ច្រើន​អាច​លក់ ព្រោះ​កើត​រហ័ស ពុំ​យូរ​ប៉ុន្មាន បាន​ប្រាក់​ច្បាស់​ៗ បាន​ជា​ចាស់​ៗ ហៅ​ទ្រព្យ​ផ្គាប់​ឆ្នាំង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --ទៈកៈ, ដូច​ជា
  - ឱទក​ជាតិ ជាតិ​ដំណាំ​ជាដើម ដែល​រស់​នៅ​ក្នុង​ទឹក ។
  - ឱទក​និវាប បន្លែ​ទឹក ។
  - ឱទក​សញ្ជាតិ ជាតិ​អ្វី​ៗ​ដែល​កើត​ឯង​ក្នុង​ទឹក ។
  - ឱទក​សត្ត ឬ - ឱទក​សត្វ សត្វ​ដែល​កើត​ក្នុង​ទឹក​ហើយ​រស់​នៅ​ក្នុង​ទឹក ។ល។
 7. ឱទ្យាន
  ពាក្យ​ប្រើ​ក្លាយ​មក​ពី ឧទ្យាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
 8. ឱន ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
  (ឱនម) ទន់​ចុះ, បន្ទន់​ទៅ​មុខ, បន្ទន់​ទៅ​រក : ឱន​កាយ​ថ្វាយ​បង្គំ, ឱន​ក្បាល, មាន​ចិត្ត​ឱន​ទៅ​រក​សុចរិត, ស្រូវ​ឱន, ដើរ​ឱន ។ ព. ទ. បុ. ឱន​ដាក់​គ្រាប់ ការ​ប្រព្រឹត្ត​ឱន​លំទោន​តែង​តែ​មាន​សេចក្ដី​គួរ​គាប់ (ប្រៀប​ដូច​ស្រូវ​ដែល​ឱន​តែង​តែ​មាន​គ្រាប់​ពេញលេញ) ។ ឬ​ថា ឱន​ដាក់​គ្រាប់​ងើយ​ស្កក; មួយ​ទៀត​ថា ងើយ​ស្កក ឱន​ជ្រងក់​ដាក់​គ្រាប់​ ការ​ធ្វើ​​ឫកពា​ក្រអឺតក្រអោង​ឬ​ឆ្លើយ​ៗ តែង​តែ​មាន​សេចក្ដី​ហ្មង​ឆ្គង, ការ​ឱន​លំទោន រមែង​តែ​បាន​សេចក្ដី​គាប់​ប្រសើរ ។ ឱន​ក្រាប ឱន​ៗ​ក្រាប​ៗ ។ ឱន​ថយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូន​ថយ ក្នុង​ពាក្យ ឩន ឬ អូន គុ.) ។ ឱន​លំទោន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំទោន) ។
  - ឱន​អង្គ បន្ទន់​ខ្លួន​ទៅ​មុខ, ឱន​កាយ​គោរព (ច្រើន​ប្រើ​ក្នុង​កាព្យ) ។ អាប់​ឱន (មើល​ក្នុង​ពាក្យ អាប់១ គុ.) ។
 9. ឱប ( កិ.កិរិយាសព្ទ )
  យក​ដៃ​ទាំង​ពីរ​ព័ទ្ធ​រួប​ចូល​ដិត​ដល់​ទ្រូង; ដេក​គង​ដៃ​ម្ខាង​ទៅ​លើ​អ្វី​ៗ ទាញ​រឹត​ចូល​ដិត​ដល់​ទ្រូង : ឈរ​ឱប​សសរ, ដេក​ឱប​បង្វេច ។ រ. ស. ថា ទ្រង់​ព្រះ​អាលិង្គនៈ (ទ្រង់​ឱប) ។
  - ឱប​ក្បាល​ជង្គង់ យក​ដៃ​ទាំង​ពីរ​រួប​ព័ទ្ធ​រឹត​ក្បាល​ជង្គង់​របស់​ខ្លួន : អង្គុយ​ឱប​ក្បាល​ជង្គង់ ។
  - ឱប​ក្រសោប (ព. ប្រ.) គ្រប់គ្រង​រក្សា​ទុក : យក​មនុស្ស​ខូច​មក​ឱប​ក្រសោប​ទុក​ឲ្យ​នៅ​ក្នុង​ផ្ទះ ។
  - ឱប​គំរង់ (ព. ប្រ.) មិន​លះ​អំពើ​អាក្រក់​ចោល; រាប់​រក​កាន់​ជើង​មនុស្ស​អាក្រក់ ។
  - ឱប​ដៃ យក​ដៃ​ទាំង​ពីរ​រួប​គ្នា​ផ្ទាប់​នឹង​ទ្រូង​របស់​ខ្លួន : ឈរ​ឱប​ដៃ ។
  - ឱប​ដៃ​ឱប​ជើង (ព. ប្រ.) សុំ​ពឹង​ផ្អែក​ឬ​ជ្រកកោន​ដោយ​ទទូច​មិន​លែង​ឬ​មិន​ព្រម​ទៅ​ណា ។
  - ឱប​រឹត ឱប​ផង​រឹត​ផង, ឱប​យ៉ាង​ជិត ។
  - ឱបអរ (ព. ប្រ.) រាប់​អាន​ឬ​ធ្វើ​បដិសណ្ឋារៈ​ដោយ​មាន​អំណរ​ក្រៃ​ពេក (ហាក់​ដូច​ជា​នឹង​ស្ទុះ​ទៅ​ឱប) ។
  - ឱបអរ​សាទរ រាប់​អាន​ដោយ​មាន​អំណរ​ក្រៃ​ពេក​ព្រម​ទាំង​មាន​សេចក្ដី​គោរព​ផង ។
  - ឱប​អសុភ (ព. ប្រ.) ឱប​ក្រសោប​មនុស្ស​អាក្រក់​ទុក​ជា​គ្នា; មិន​លះ​អំពើ​អាក្រក់​ចោល (ឱប​គំរង់) ។ ព. ពុ. ត្រេក​ត្រអាល​ភ្លេច​ខ្លួន​ទៅ​រក​រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ល។
 10. ឱបក្កមិកាពាធ ( ន.នាមសព្ទ ) [--បុ័ក-កៈមិ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (ឳបក្រមិក + អាពាធ) ជំងឺ​ដែល​កើត​អំពី​អ្នក​ដទៃ​ប្រហារ (មាន​វាយ, កាប់, ចាក់​ជាដើម), ជំងឺ​របួស, ជំងឺ​ត្រូវ​របួស ។

<< Prev   1   2   3   4   5   Next >>