Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទទួល
( កិ.កិរិយាសព្ទ )
ព្រមតាម, ព្រមយក, ព្រមស្គាល់, ព្រមព្រៀងរាក់ទាក់ : គេព្រមទទួលពាក្យនោះហើយ, ទទួលភ្ញៀវ; លូកដៃទៅទ្រ ទៅយករបស់អ្វីៗដែលគេហុចមក : បានទទួលប្រាក់ពីគេ ៥០ រៀល ។
-
ទទួលទាន
( កិ.កិរិយាសព្ទ )
បរិភោគ (ពាក្យគោរព, ពាក្យគួរសមសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ឬអ្នកស្មើគ្នាទៅវិញទៅមកក៏ប្រើបាន) : អញ្ជើញពីសាចុះ ខ្ញុំទទួលទានរួចហើយ ។ ដំណើររកស៊ីចិញ្ចឹមជីវិត ក៏ហៅថា រកទទួលទាន បានដែរ (ដោយប្រើសម្ដីគួរសម) : ខ្ញុំបាទក្នុងឆ្នាំនេះរកទទួលទានហាក់ដូចជាកាក់កបជាងឆ្នាំទៅ ។ បើថ្លែងពីដំណើរបរិភោគ ឬរកស៊ីរបស់ខ្លួនទូលក្សត្រត្រូវថា ទទួលព្រះរាជទាន, រកទទួលព្រះរាជទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជទាន ផង) ។
-
ទទើម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទើមៗច្រើនដង, ទើមចុះទើមឡើង : ខំដើរទទើមទាំងពាក់កណ្ដាលយប់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពពើម ទៀតផង ។
-
ទទើសទទែង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនាំឲ្យទើសនាយទើសអាយ, ដែលច្រងេងច្រងាងនាំឲ្យទើសទែង : ចូរកាប់មែកស្វាយ ១ មែក ដែលទោរមករកថ្នល់នេះចោលចេញទៅ កុំទុកនាំឲ្យទទើសទទែង ។
-
ទទេ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
គ្មានសោះ, ធេង, សូន្យ; ឥតយកថ្លៃ, ឥតសំបុត្រស្នាម : ដៃទទេ, ទៅទទេ, យកទទេ, ឲ្យទទេ, និយាយមាត់ទទេ ។
-
ទទែ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទន្ទេងដោយផ្អៀងបញ្ឆៀងខ្លួនអួត : ក្របីអួតទទែ, មាន់កៀងញីទទែ ។
-
ទទែ
( ប.បរិវារសព្ទ )
ពាក្យជាបរិវារសម្រាប់និយាយផ្សំនឹងពាក្យទទូច : ទទូចទទែ គឺទទូចចែប៉ប្រែមិនលែង ។
-
ទទោក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
សំយុងជើងអង្រង់ : អង្គុយទទោកជើង ។
-
ទទះ
( កិ.កិរិយាសព្ទ )
រលាស់ស្លាប, វាយស្លាបទន្ថើន ដូចគេទះដដែលៗ : មាន់ទទះស្លាបរងាវ ។
-
ទទ័រ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ញ័រខ្លាំង, កន្ត្រាក់ទទាក់ខ្លាំង : ដើរហាលភ្លៀងរងាញាក់ទទ័រ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>