Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភវាភព
( ន.នាមសព្ទ )
[ភៈវាភប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភវាភវ < ភវ + អភវ) ភពតូចនិងភពធំ : សត្វទាំងឡាយតែងអន្ទោល កើតស្លាប់-ស្លាប់កើតក្នុងភវាភពឥតឈប់ឥតស្រាករងលំបាកស្រណុកសុខទុក្ខច្របល់គ្នា (ព. ពុ., ព. ទេ.) ។
-
ភស្ដា
( ន.នាមសព្ទ )
[ជើង ដ, អ. ថ. ភ័ស-ស្ដា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភត្ដា < ភត្តុ; ភត៌ា < ភត៌្ឫ) ស្វាមី (ប្ដី); ខ្មែរប្រើជារាជសព្ទ : ព្រះភស្ដា, សម្ដេចព្រះភស្ដា (ច្រើនប្រើក្នុងកាព្យទេស្នា ឬ កាព្យ) ។
-
ភស្តុ
[ភ័ស ]
or ភ័ស្តុ
ពាក្យប្រើក្លាយមកពី ព័ស្ដុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ភស្ត្រា
( ន.នាមសព្ទ )
[ភ័ស-ស្ត្រា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភស្ដា) ស្នប់; ថង់ធ្វើដោយស្បែក (ថង់ស្បែក), សម្ពៀតស្បែក, កាប៉ៅស្បែក ។
-
ភស្មការ
( ន.នាមសព្ទ )
[ភ័ស-ស្មៈកា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកបោកគក់សំពត់, អ្នកបោកគក់គ្រឿងស្លៀកពាក់, អ្នកធ្វើការស៊ីឈ្នួលបោកអ៊ុត; បើស្ត្រីជា ភស្មការិកា ។
-
ភាគ
( ន.នាមសព្ទ )
[ភាក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ចំណែក : ចែកជា ៤ ភាគ, ច្រើនភាគ ។
- ភាគទាន (ភាគៈ--) ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ : បង់ភាគទានប្រចាំខែចំនួន ២០ រៀល; ឃោសនាសុំឲ្យគេជួយចូលភាគទាន ។
-
ភាគ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភាក ]
or ភាគ្យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ (ព្រះសម្មាសម្ពុទ្ធ) ។
-
ភាគិនេយ្យ
[--នៃ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាគិនេយ) កូនប្រុសរបស់បងស្រីឬរបស់ប្អូនស្រី (ក្មួយប្រុស); ខ្មែរប្រើជារាជសព្ទ : ព្រះភាគិនេយ្យ ។
- កនិដ្ឋភាគិនេយ្យ កូនប្រុសរបស់ប្អូនស្រី;
- ជេដ្ឋភាគិនេយ្យ កូនប្រុសរបស់បងស្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី ផង) ។
-
ភាគិនេយ្យា
( ន.នាមសព្ទ )
[--នៃយា ]
or ភាគិនេយ្យី
សព្ទជាឥត្ថីលិង្គរបស់ពាក្យ ភាគិនេយ្យ “កូនស្រីរបស់បងស្រី ឬរបស់ប្អូនស្រី (ក្មួយស្រី)”; (រ. ស.) ច្រើនប្រើ ភគិនេយ្យា ឬ ភគិនីយា ក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគិនេយ្យ) ។
-
ភាជនភណ្ឌ
( ន.នាមសព្ទ )
[ភាជនៈភ័ន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ភាណ្ឌ) គ្រឿងភាជនៈមួយសម្រាប់, ភាជនៈមួយគ្រឿង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>