Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មមាញ
( ន.នាមសព្ទ )
ឈ្មោះស្មៅពួកមួយសន្តានផ្ទី មានក្លិនហាងឆួល, ប្រើការជ្រក់បរិភោគបាន ។ មានមួយប្រភេទផ្សេងហៅថា មមាញខ្មោច ប្រើការជ្រក់បរិភោគពុំបានឡើយ ។
-
មមាញឹក
( កិ.កិរិយាសព្ទ )
ដែលប្រញឹកខ្លាំង, ដែលញឹកញាប់ពេកឥតស្រាក : មានការមមាញឹក; ធ្វើការមមាញឹក ។
-
មមាយ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មមើ ថា :
- មមើមមាយ គឺមមើផ្ដេសផ្ដាសច្រើនដងរឿយៗដោយហេតុមិនស្រួលខ្លួន : ដេកមមើមមាយ ។
-
មមាល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ឃើញអ្វីៗផ្ដេសផ្ដាស ដែលគួរខ្លាចដោយភ្លាត់សតិមិនតាំងនៅតាមប្រក្រតី (ឃើញតែម្នាក់ឯង), ច្រើនឃើញក្នុងកាលកំពុងដេករលីវៗជិតលក់ : មមាលឃើញខ្លាដេញខាំ, ដេកមមាលឃើញខ្មោចលង ។
-
មមិងមមាំង
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលមិងមាំងងេងងោងស្ទាក់ស្ទើរស្មារតីមិនជាក់លាក់ : ឈរមមិងមមាំង; មនុស្សមមិងមមាំង ។
-
មមិចមមៀវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលប្របិចប្របោចតិចៗរឿយៗ; ដែលរញ៉ឹករញ៉ុករម៉េះរម៉ោះស្រាលៗ : ធ្វើការមមិចមមៀវ ។
-
មមី
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ៧ (សេះ) : ឆ្នាំមមី ។
-
មមី
( គុ.គុនសព្ទ )
ដែលពភ្លឹម, ដែលធ្ងន់ភ្នែកពព្រឹម : ភ្នែកមមី ។
- មមីមមើ កិ. វិ. ដែលនៅធ្មេចភ្នែកព្រឹមៗស្ទើរលក់ស្ទើរភ្ញាក់ មិនទាន់ដឹងខ្លួនច្បាស់ប្រាកដដូចជាមមើ : ភ្ញាក់ពីដេកមមីមមើ, ស្ទុះក្រោកឡើងទាំងមមីមមើ ។
-
មមីស
( ន.នាមសព្ទ )
រោមដែលដុះទីកំបាំង : មមីសក្លៀក (ព. សា.; ព. រា ហៅ រោមក្លៀក) ។
-
មមឹះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
មឹះៗរឿយៗ : ធ្វើការមមឹះ ។ មមឹះមមៀវ (ដូចគ្នានឹង មមិចមមៀវ ដែរ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>