Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មយូរ
( ន.នាមសព្ទ )
[មយូរៈ ឬ មៈយូ]
ក្ងោក ។
- មយូរគតិ (មៈយូរៈគៈតិ) ដំណើរក្ងោក; ដំណើរដែលមានលំនាំស្រដៀងនឹងក្ងោក ។
- មយូរសព្ទ (មៈយូរៈស័ប) សូរសំឡេងក្ងោក; សូរសព្ទស្រដៀងនឹងសំឡេងក្ងោក ។
- មយូរា ក្ងោកទាំងឡាយ, ពួកក្ងោក ។
- មយូរី ក្ងោកញី (ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ) ។
-
មយូរឆត្រ
( ន.នាមសព្ទ )
[មៈយូរៈឆ័ត]
(មយូរ + ឆត្រ,--ឆត្ត) សំណុំកន្ទុយក្ងោកដែលចងជាកន្សោមត្រសុំ សម្រាប់កាន់ដើរហែរក្នុងពិធីសោក័ន្ត ។
-
មរ
( កិ.កិរិយាសព្ទ )
[ម ]
(មរ៑, ម្រ, ម្ឫ) ស្លាប់ (សម្រាប់ប្រើចំពោះតែក្នុងកាព្យដែលកវីត្រូវការប្រើខ្លះ កុំឲ្យខ្វះ ដូចជា) : ព្រឹកមិញគាត់ត្រាច់ចរ ល្ងាចគាត់មរ ឥតដឹងខ្លួន នេះគឺការគាប់ជួន នាំឲ្យខ្លួនមានគ្រោះកាច ។
-
មរ
( ន.នាមសព្ទ )
ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំ ព្រមទាំងស្លឹកត្រុំស្រស់ផងឲ្យរលួយហើយកូរឲ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់ : គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្លះ ទៀតផង) ។
-
មរកត
( ន.នាមសព្ទ )
[មៈរៈកត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះកែវឬត្បូងសម្បុរខៀវខ្ចី ឬ បៃតង : កែវមរកត, ត្បូងមរកត ។
- ព្រះកែវមរកត ព្រះពុទ្ធរូបមរកតដែលព្រះនាគសេនមហាថេរសាងក្នុងមជ្ឈិមប្រទេសក្នុងកាលខាងដើមនៃសតវត្សទី ៦ នៃពុទ្ធសករាជ ...។
-
មរដក
[មរៈដក់ ]
(មើលពាក្យ មរតក) ។
-
មរណ
(មើលក្នុងពាក្យ មរណៈ) ។
-
មរណា
( ន.នាមសព្ទ )
[មៈរៈណា ឬ ម-រៈនា ]
(ពហុ. របស់ មរណ) សេចក្ដីស្លាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មរណាភិប្រាយ ដំណើរចង់ស្លាប់, ការតាំងចិត្តនឹងសម្លាប់ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិប្រាយ ផង) ។
- មរណាសន្នកម្ម (មៈរៈណាសន់-ន៉ៈក័ម) អំពើ (ល្អឬ អាក្រក់) ដែលធ្វើក្នុងកាលជិតស្លាប់ ។
- មរណាសន្នកាល (មៈរៈណាសន់-ន៉ៈ--) កាលឬវេលាជិតស្លាប់ ។
-
មរណុបាយ
( ន.នាមសព្ទ )
[មៈរៈ-- ]
or មរណោបាយ
( បា.បាលី ( បាលីភាសា ) )
( < មរណ + ឧបាយ) ឧបាយនឹងឲ្យស្លាប់, ឧបាយសម្លាប់, ឧបាយបម្រុងនឹងសម្លាប់ ។
-
មរណៈ
( ន.នាមសព្ទ )
[មៈរៈណៈ ]
or មរណ៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មរណ) សេចក្ដីស្លាប់ ។
- មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់” : ធ្វើមរណកាល, ទទួលមរណកាល ។
- មរណចេតនា (មៈរៈណៈចេតន៉ា) ចេតនាដែលប៉ងនឹងសម្លាប់ ។
- មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់ ។
- មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន (ព. ប្រ.) ។
- មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។
- មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ (ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរោត្ដមផង) ។
- មរណបណ្ណ (មៈរៈណៈប័ន) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។
- មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ :
- មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព (ស្លាប់) ។
- មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។
- មរណវេលា ឬ - មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។
- មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មច្ចុ ផង) ។
- មរណសញ្ញា សញ្ញាក្នុងមរណ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។
- មរណស្សតិ (មៈរៈណ័ស-សៈតិ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណនុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។
- មរណហេតុ (មៈរៈណៈហែត) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>