Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មមុល
( កិ.កិរិយាសព្ទ )
ខំប្រឹងឱនខ្លួនរុលត្បុលត្រសុលចូល : ខំមមុលចូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជជ្រុលមមុល ផង) ។
-
មមើ
( កិ.កិរិយាសព្ទ )
បញ្ចេញវាចា, និយាយក្នុងវេលាកំពុងដេកលក់ ដោយយល់សប្ដិឃើញ : ដេកមមើ, មមើជេរគេ, មមើសើច, មមើយំ ។
-
មមើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ឬ គុ. ដែលមើកៗរឿយៗ : ធ្វើការមមើក; ដំណើរមមើក (ម. ប្រ.) ។
-
មមៀរ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សសៀរ ថា : ដើរសសៀរមមៀរ គឺដើរសសៀរសំរៀមៗក្បែរខាង ។
- អៀរមមៀរ ដែលសសៀររកតែខាងៗឬក្បែរ, កៀនដោយអាការអៀនប្រៀន ឬញញើតញញើម ។
-
មមែ
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ៨ (ពពែ) : ឆ្នាំមមែ ។
-
មមៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
មៃៗរឿយៗ គឺដែលភ្នកនឹករឿយៗមិនភ្លេច : នឹកមមៃ, គិតមមៃ (ច្រើនប្រើខាងសេចក្ដីព្រួយ, បារម្ភឬសេចក្ដីស្នេហា, អាល័យ) ។
-
មមោក
( ន.នាមសព្ទ )
កម្ទេចស្មៅ, ឫសស្មៅឬស្លឹកឈើដែលពុករលួយកកខាប់ទៅជាភក់ក្រាស់ដើរលុយពុំបាន ព្រោះផុងជ្រៅដកជើងពុំរួច : ក្របីផុងជាប់ក្នុងមមោក ។
-
មមំការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មមង្ការ) ។
-
មម៉េះមម៉ោះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or រម៉េះរម៉ោះ
ដែលមិនប្រាកដ, មិនមាំមួន; ដែលចេញអាការលេងៗ ដូចជាល្បែងកូនក្មេង : ធ្វើការមម៉េះមម៉ោះ ឬ--រម៉េះរម៉ោះ; ឫកមម៉េះមម៉ោះ ឬ --រម៉េះរម៉ោះ ។
-
មយី
( ប.បរិវារសព្ទ )
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ មាយា ថា : មយីមាយា គឺមាយាហួសពេក, មាយាច្រើនបែបច្រើនប្រភេទ; ច្រើននិយាយថា មយីមយា ឬ មយាមយ៉ ក៏តាមទម្លាប់អ្នកប្រើ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>