Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្កូរ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្កុរ ឬ សំ. អង្កូរ) ពន្លក; ទំពាំង; លំពង់; ខ្នែងខ្ចី ។ ខ្មែរច្រើនប្រើតែដែលផ្សំភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា ព្រឹក្សង្កូរ ឬ រុក្ខង្កូរ (ព្រឹក-ក្ស័ងកូរ ឬ រុក-ខ័ង) ពន្លកឈើ; លំពង់ ឬ ខ្នែងឈើខ្ចី ។
- វេឡុរង្កូរ (--រ៉ង់--); បា. វេឡុ “ឫស្សី” + រ-អាគម + អង្កូរ) ទំពាំងឫស្សី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធង្កូរ ផង) ។
-
អង្កួច
( ន.នាមសព្ទ )
or កង្កួច
គ្រឿងផ្លុំមួយប្រភេទ ធ្វើដោយឫស្សីឬដោយដែកស្តើងមានអណ្ដាតដូចស្នែងផ្លុំសម្រាប់ផ្លុំលាន់ឮសូរសព្ទខ្ទរស្រួយ : ពួកក្មេងស្រុកព្រៃច្រើនចេះផ្លុំបង្កួច ។
-
អង្កួច
( កិ.កិរិយាសព្ទ )
or អង្កួចស្នែង
ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងរលាក់រលែកគួរឲ្យស្រណោះឬស្រងេះស្រងោច : អង្កួចស្នែងតូចធំរងំស៊ាន ។ កាលបើអ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នាគេហៅ បង្កូកស្នែង បទភ្លេងសុរិន្ទខ្នងភ្នំ ក៏ហៅ បង្កូកស្នែង ដែរ ព្រោះគេផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្រ្តីផងជាភ្លេងសម្រាប់ផ្លុំឲ្យកូនដំរីបារាសវាស្ដាប់ ឲ្យវាស្រងេះស្រងោច... ។ ន. ឈ្មោះបទសូត្រមានលំនាំឮស្រដៀងនឹងសូរអង្កួចស្នែង : បទអង្កួចស្នែង ។
-
អង្កួញ
( កិ.កិរិយាសព្ទ )
or កង្កួញ
បង្រួញដៃឬជើងរវៃចូលដើម្បីនឹងដាល់, តប់, ទាត់ , ធាក់ : អង្កួញដៃចូលដាល់, អង្កួញដៃគំរាម ។
-
អង្កួញដី
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ស្រដៀងនឹងវល្លិប្រេង : វល្លិអង្កួញដី ។
-
អង្កើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទូលអ្វីៗស្រាលៗដើរប្លើកៗ; ប្លើកៗ, ប្លើកចុះប្លើកឡើង : ទូលបង្វេចអង្កើក; ដើរអង្កើកចុះអង្កើកឡើង ។
-
អង្កៀម
( កិ.កិរិយាសព្ទ )
ខាំឬកកេរមិនដកមាត់ ដើម្បីឲ្យទក់, ឲ្យរេច, ឲ្យដាច់ : សុនខអង្កៀមព្រ័ត្រ, ឆ្មាអង្កៀមត្រីងៀត ។ បៀមបៅខាំជញ្ជក់ញំៗ : កូនបៅអង្កៀមដោះ ។ ព. ប្រ. ខំប្រឹងមិនលែង, ខំទទូចធ្វើទាល់តែសម្រេចប្រយោជន៍ : ធ្វើការអង្កៀមមិនព្រមលែង ។
- អង្កៀមចំណេះ ប្រឹងសម្ភីរៀនទាល់តែចេះ ។ល។
-
អង្កៀមងៀត
( ន.នាមសព្ទ )
ឈ្មោះបទសូត្រមួយយ៉ាង មានលំនាំសំឡេងរលាក់រលែក គ្រហឹមផ្អឹបធ្មេញប្រៀបប្រដូចនិងសូរសំឡេងឆ្មាកំពុងអង្កៀមត្រីងៀត គ្រហឹមបណ្តើរ : បទអង្កៀមងៀត ឬ បទឆ្មាអង្កៀមងៀត ។
-
អង្កេត
( ន.នាមសព្ទ )
or អង្កែត
( បារ.បារាំង ( ភាសាបារាំងសែស ) )
(អង្កែតិ៍ Enquête) ការស៊ើបសួរបញ្ជាក់សាក្សី, ដំណើរស៊ើបសួរសង្កេតអ្នកដឹងការណ៍ពិត : ធ្វើអង្កេត ។ ខ្មែរប្រើជា កិ. ឬ គុ. ក៏មាន : ចាត់អាជ្ញាទៅអង្កេត; អាជ្ញាអង្កេត ។ និយាយថា អង្កិត ក៏មាន ។
-
អង្កែ
( ន.នាមសព្ទ )
ក្តារហ៊ឹងសម្រាប់ដាក់គ្រឿងសក្ការបូជា : ដាក់ដបផ្កាលើអង្កែ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>