Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្គ--
(មើលក្នុងពាក្យ អង្គ ១ ន.) ។
-
អង្គញ់
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់ ។ ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់ : អង្គញ់ជង្គង់ ។
-
អង្គញ់ស្វា
( ន.នាមសព្ទ )
ឈ្មោះឈឺធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងខាងចុងបន្តិច បណ្តោយនិងទទឹងស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នា ផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោង ដូចគ្រាប់អង្គញ់សុទ្ធសាធ គ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឲ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះក្រាប់នៅរនោចខែកក្តិកនិងខ្នើតខែមិគសិរ : អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ ។
-
អង្គទ
( ន.នាមសព្ទ )
[អង់-គត់]
or អង្គត់
ឈ្មោះវល្លិមួយប្រភេទ សម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ : វល្លិអង្គត់ច្រើនមានសម្បូណ៌ក្នុងខែត្រកំពត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គទ ២ ន. ផង) ។
-
អង្គទ
( ន.នាមសព្ទ )
[អង់-គត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រឿងប្រដាប់ដើមដៃ, កងកន់ ។ (សំ. អង្គទ (អង់-គត់) ឈ្មោះពានរមួយជាកូននៃពាលីនិងនាងមន្ទោទរី, ជាសេនាព្រះរាម ក្នុងរឿងរាមកេរ្តិ៍) ។ ព. ប្រ. ខ្មែរហៅស្វាមួយប្រភេទ មាឌធំ ឥតកន្ទុយ ថា ស្វាអង្គទ (ហៅប្រៀបដោយពានរឈ្មោះ អង្គទ ក្នុងរឿងរាមកេរ្តិ៍) ។ ហៅវល្លិមួយប្រភេទថា វល្លិអង្គទ ប៉ុន្តែច្រើនសរសេរ អង្គត់ ជាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
អង្គនា
( ន.នាមសព្ទ )
[អង់-គៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្ត្រី, នាង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកនាងកញ្ញា ជាអង្គនា កំពុងពេញរៀន ខំប្រឹងសង្វាត មិនខ្ជិលអៀនប្រៀន មានចិត្តជាប់ញៀន ឆ្ពោះការសិក្សា ។ គំនិតមារយាទ ពុំដែលឃ្លៀងឃ្លាត ខុសចាកក្រឹត្យា ជាស្រីចុះបែប សណ្តាប់ចរិយា ពេញជាកញ្ញា ត្រឹមត្រូវគួររាប់ ។
-
អង្គប់
( កិ.កិរិយាសព្ទ )
ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ : អង្គប់អំបុក ។
-
អង្គប់
( ន.នាមសព្ទ )
នេសាទុបករណ៍ឬគ្រឿងប្រហារមានគន្លឹះថ្លោះបាន : អង្គប់កណ្តុរ, ខ្លាជាប់អង្គប់ ។
-
អង្គរ
( ន.នាមសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ទីដីជាទួលធំប៉ុន្តែទាបទេ នៅជិតមាត់បឹងធំជ្រៅ មានដើមឈើធំៗខ្ពស់ៗ ជាព្រៃស្ងាត់ គេហៅព្រៃនិងបឹងនោះថា ព្រៃអង្គរ, បឹងអង្គរ ទោះបីចំណេរកាលតមក គេកាប់ព្រៃនោះធ្វើជាចម្ការទៅហើយ ក៏គេនៅតែហៅថា ចម្ការព្រៃអង្គរ, បឹងអង្គរ ឬ បឹងព្រៃអង្គរ តាមឈ្មោះដើមនោះដែរ ។
-
អង្គរ
( ន.នាមសព្ទ )
[អង់-គ]
ពាក្យប្រើឃ្លាតក្លាយមកពី នគរ “ក្រុង, រាជធានី” ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ : អង្គរធំ នគរធំ (មហានគរបុរាណក្នុងខែត្រសៀមរាប) ។
- អង្គរបុរី (នគរបុរី) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ។
- អង្គរព្រះជ័យ ឬ - អង្គព្រះជ័យព្រះអារ្យ (នគរ--) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង ។
- អង្គររាជ (នគររាជ) ឈ្មោះអាណាខេត្តមួយរបស់ខ្មែរ នៅខាងទិសឧត្ដរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ ។ ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតនៅអាណាខេត្តនគររាជ : ភ្លេងអង្គររាជ (ភ្លេងនគររាជ); ដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះ ហៅថា អង្គររាជក្លាយ (នគររាជក្លាយ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឲ្យឃ្លាតផ្សេងខ្លះពីលំនាំដើម ហៅថា អង្គររាជជើងព្រៃ (នគររាជជើងព្រៃ) ។
- អង្គរវត្ត (នគរវត្ត “វត្តរបស់មហានគរ”) ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ ។ល ។
- ត្រីងៀតអង្គរ ឬ - ងៀតប្រាអង្គរ ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប ។
- ទឹកអង្គរបាក់ ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក ។ល។ (មើលក្នុងពាក្យ ប្រាក្រឹត ផង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>