Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខាម ( កិ.កិរិយាសព្ទ )
    ខ្លាច, ញញើត ។ ច្រើន​ប្រើ​ជាមួយ​នឹង​ពាក្យ
    - កោត : កោត​ខាម គឺ​កោត​ខ្លាច ទាំង​គោរព​ផង ។
  2. ខារ ( កិ.កិរិយាសព្ទ )
    ទាញ​អូស​ដោយ​គ្រឿង​ចក្រ : ខារ​ឈើ​ហុប​ពី​ក្នុង​ទឹក​មក​លើ​គោក ។
  3. ខារ ( គុ.គុនសព្ទ )
    (ក្សារ) ដែល​ស្ទើរ​ហាង​ស្ទើរ​ក្រពុល ស្ទើរ​ខ្មួរ : ក្លិន​ខារ ។
  4. ខារ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រប់​មួយ​ប្រភេទ ផ្លែ​មាន​រស​ខារ : ត្រប់​ខារ (ខ្លះ​ហៅ ត្រប់​ខ្មួរ) ។
  5. ខាល ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ៣ គឺ​ឆ្នាំ​ខ្លា ។
  6. ខាល់ ( កិ.កិរិយាសព្ទ )
    រុញ​ច្រាន​ទឹក​ទៅ​ខាង​ក្រោយ ដោយ​គ្រឿង​ចក្រ ឬ កង្ហារ ដើម្បី​ធ្វើ​នាវា​ឲ្យ​លឿន​ទៅ​មុខ : ស្លាប​ចក្រ​កប៉ាល់​វិល​ខាល់​ទឹក ។
  7. ខាវ ( កិ.កិរិយាសព្ទ )
    បើក​ក្ដោង​បញ្ឆៀង​ខ្យល់ ឬ ទទឹង​ខ្យល់ : បើក​ក្ដោង​ខាវ​ខ្យល់ ។
  8. ខាំ ( កិ.កិរិយាសព្ទ )
    កាត់​ដោយ​ធ្មេញ, ដោយ​ចង្កូម : ឆ្កែ​ខាំ ។
  9. ខាំង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ ខារ : ខារខាំង គឺ​ទប់​បិទ​ប្រឡាយ​មិន​ឲ្យ​ទឹក​ហូរ​ជាដើម (និយាយ​ដោយ​ស្រុក) ។
  10. ខិង ( ន.នាមសព្ទ )
    សំពត់​ដែល​គេ​ដេរ​ជា​ថង់ មាន​ខ្សែ​រូត​ចង្កេះ​សម្រាប់​ស្លៀក​សម្លុយ ។ កំប្រោង​រាង​ទាប : ប្លា​ធូ​ចំហុយ​មួយ​ខិង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar