Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខុនណាង ( ន.នាមសព្ទ )
    ស្រី​ជា​ភរិយា​មន្ត្រី : ពួក​ខុនណាង, ជំទាវ​ខុនណាង ។
  2. ខុនហ្នឹង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (គន ហ្នឹង អ. ថ. ខុនហ្នឹង “មនុស្ស​ម្នាក់”) ដំណើរ​ដាច់​ស្រេច​ទៅ​លើ​មួយ​ៗ : ដំណើរ​នុ៎ះ នឹង​យក​ជា​ខុនហ្នឹង​ពុំ​បាន (ពាក្យ​ធម្មតា, មិន​សូវ​ប្រើ) ។
  3. ខុប ( គុ.គុនសព្ទ )
    ង​ចូល, កោង​ចូល : មាត់​ខុប, ក្រចក​ខុប, រាង​ខុប​បន្តិច ។
  4. ខុយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ខុស​មិន​ចំ​តម្រង់ : បាញ់​ខុយ, ចោល​ខុយ ។
  5. ខុរ​ៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ស្រមុក : ស្រមុក​ខុរ​ៗ ។
  6. ខុល ( គុ.គុនសព្ទ )
    ផ្អួរ, ខ្មួរ : ផ្អក​ខុល, ព្រហក់​ខុល ។
  7. ខុស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ទីទៃ​ពី​ត្រូវ គឺ​ដែល​មិន​ត្រូវ, ដែល​កន្លង : អំពើ​ខុស, សេចក្ដី​ខុស; ធ្វើ​ខុស, បាញ់​ខុស ។
  8. ខូង ( គុ.គុនសព្ទ )
    ផត, ទ្រុឌ : ដី​ខូង ជាដើម ។
  9. ខូច ( គុ.គុនសព្ទ )
    ដែល​មាន​កិរិយា​អាក្រក់, មាន​ពុតត្បុត : មនុស្ស​ខូច។ ព. ផ្ទ. ជា។
  10. ខូច ( កិ.កិរិយាសព្ទ )
    វិនាស, អន្តរាយ, យក​ជា​ការ​មិន​បាន : ខូច​ចិត្ត, ខូច​ខ្លួន, ខូច​របស់​ទ្រព្យ ។ ស្លាប់ : ជីតា​ខ្ញុំ​ខូច​ពី​យប់​មិញ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar