Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គឃ្លើន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​អាការ​អង់​អាច​ឥត​ញញើត, ងងើល, ជជើល​ឥត​ក្រែង: ដើរ​គឃ្លើន, ឫក​គឃ្លើន, ដំណើរ​គឃ្លើន ។
  2. គង ( កិ.កិរិយាសព្ទ )
    លើក​វត្ថុ​ដែល​មាន​សណ្ឋាន​វែង​ដាក់​សង្កត់​លើ​អ្វី​ៗ តាម​ត្រូវ​ការ​ ឬ​លើក​ជើង, លើក​ដៃ​ដាក់​លើ​គ្នា ឬ​ដាក់​លើ​អ្នក​ដទៃ : គង​ឈើ, គង​ឫស្សី​លើ​ដំបូល​ទូក, លើ​គំនរ​ឧស; លើក​ជើង​គង​លើ​គ្នា, លើក​ដៃ​គង​ថ្ងាស ។
  3. គង ( កិ.កិរិយាសព្ទ )
    ទាស់, ឆ្គង : និយាយ​ពាក្យ​គង​ទៅ​លើ​គេ, និយាយ​គង​លើ​ច្បាប់​ ។
  4. គង ( ន.នាមសព្ទ )
    គ្រឿង​ភ្លេង ឬ គ្រឿង​សម្រាប់​វាយ​ឲ្យ​សញ្ញា​គ្នា​ធ្វើ​ដោយ​លោហ​ជាតិ មាន​សណ្ឋាន​មូល មាន​ដោះ​ផត​ខាង​ក្នុង : គង​តូច, គង​ធំ, វាយ​គង​ប្រជុំ​គ្នា​ស្ដាប់​ធម៌ ។
  5. គងពិសី ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក ១ ក្នុង​ខេត្ត​កំពង់ស្ពឺ : ស្រុក​គងពិសី ព្រោះ​មាន​គង​ដ៏​ពិសី​ក្នុង​សម័យ​ព្រេង​នាយ ។
  6. គង់ ( គុ.គុនសព្ទ )
    សល់​នៅ, ទ្រព្យ​គង់; ជាប់​ស្វិត​កាប់​មិន​មុត : មនុស្ស​គង់ ។ កិ. វិ. : ទុក​ឲ្យ​គង់ ។
  7. គង់ ( កិ.កិរិយាសព្ទ )
    អង្គុយ (រ. ស.; ស. ស.) : ស្ដេច​គង់​ក្នុង​ព្រះ​ពន្លា, និមន្ត​លោក​គង់​ក្នុង​រោង​បុណ្យ ។
  8. គង់តែ ( និ.និបាតសព្ទ )
    មុខ​តែ, ប្រាកដ​ជា, មុខ​ជា : គង់​តែ​នឹង​ទៅ, គង់​តែ​នឹង​ឃើញ ។
  9. គង់វង្ស ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [-វង់ ]
    គង់​ពូជ​វង្ស​នៅ​មិន​សូន្យ, គង់​ដំណែល ឬ​ប្រពៃណី​នៅ​ដូច​ដើម : ឃើញ​ត្រូវ​រក្សា​សុជីវ​ធម៌​ឲ្យ​គង់​វង្ស, រក្សា​ប្រពៃណី​ល្អ​ឲ្យ​គង់​វង្ស ។ (វង់ និង វង្ស មាន​សំឡេង​ដូច​គ្នា, គួរ​ប្រយ័ត្ន​កុំ​សរសេរ​ឲ្យ​ច្រឡំ វង់ ជា វង្ស ឬ វង្ស ជា វង់ ។
  10. គង់​នៅ ( កិ.កិរិយាសព្ទ )
    ឋិត​នៅ, សម្រេច​ឥរិយាបថ​ទាំង ៤ គឺ ដើរ, ឈរ, អង្គុយ, ដេក (រ. ស.; ស. ស.) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar