Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ

Chuon Nath's Khmer-Khmer Dictionary
  1. ជាលី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជាលិន៑) ព្រះ​នាម​ព្រះ​រាជបុត្រ នៃ​ព្រះ​បាទ​ស្រី​វេស្សន្ដរ (ក្នុង​វេស្សន្ដរ​ជាតក); ច្រើន​និយាយ​ថា : បាជាលី ឬ​នាង​ក្រឹស្នា​ បាជាលី ។
  2. ជាវ ( កិ.កិរិយាសព្ទ )
    លក់ ឬ​ទិញ (ពាក្យ​គោរព) : ជាវ​ព្រះ​ពុទ្ធ​រូប, ជាវ​គម្ពីរ, ជាវ​ត្រៃចីវរ, ជាវ​ដី ។
  3. ជាស ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​មួយ​ប្រភេទ សន្ដាន​បង្កួយ មាន​រន្ធ​នៅ​ក្នុង​ដី : អ្នក​ស្រុក​ខ្លះ​បរិភោគ​ជាស​ជា​អាហារ ។
  4. ជាំ ( គុ.គុនសព្ទ )
    ដែល​ឡើង​សម្បុរ​ខ្មៅ​សៅហ្មង, ខ្មៅ​ខៀវ : ខ្មៅ​ជាំ, មុខ​ជាំ ។ ប្រើ​ជា​មួយ​នឹង​ពាក្យ​ក្រហម​ក៏​បាន :
    - ក្រហម​ជាំ គឺ​ក្រហម​លាយ​ខ្មៅ​ច្រើន ។ ដែល​ជោក​បៀម​ទឹក :
    - ជោកជាំ, ព្រៃ​ជាំ , ដី​ជាំ ។
  5. ជា​មួយ​ផង ( និ.និបាតសព្ទ )
    ដែរ, ជា​មួយ, ផង​ដែរ ។ ឧ. ទៅ​ជា​មួយ, ទៅ​ផង, ទៅ​ដែរ ។ គឺ​រួម​ដំណើរ, ឬ​រួម​ការងារ ។
  6. ជិណ្ណ រូប
    (ដូច​គ្នា​នឹង ជិណ្ណកាយ ដែរ) ។
  7. ជិណ្ណកាយ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ជិន-ណៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជិណ៌កាយ) កាយ​ចាស់; ដែល​មាន​រូប​កាយ​ចាស់​គ្រាំគ្រា​ ទ្រុឌទ្រោម, ទ្រម ។
  8. ជិត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ទីទៃ​ពី​ឆ្ងាយ គឺ ទៀប, ក្បែរ, ខាង​គ្នា; ដែល​ទៅ​មក​ឆាប់​ដល់ : ផ្លូវ​នុះ​​ជិត​ដែរ​ទេ ។
  9. ជិត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​សាច់​ហាប់​ស្និទ្ធ​ជិត; ដែល​គ្មាន​ចន្លោះ​ធ្លុះ​ធ្លាយ, គ្មាន​ប្រហោង គ្មាន​ច្រក​ចេញ​ចូល : ពាង​នេះ​មាន​សាច់​ជិត​ល្អ​ណាស់ មិន​លេច​ទឹក​ទេ; ផ្លូវ​នេះ​ត្រូវ​ធ្វើ​របង​បិទ​រាំង​ឲ្យ​ជិត កុំ​ឲ្យ​គេ​ដើរ​ចេញ​ចូល​ទៀត ។
  10. ជិត ! or ជិតម៏
    សូរ​សំដី​ហៅ​ដំរី​ឲ្យ​ដើរ​ចូល​មក​ជិត : ជិត ! អា​ប្រកប ! ជិតម៏ ! អា​ប្រកប !

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar