Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទ

Chuon Nath's Khmer-Khmer Dictionary
  1. ទទាក់ទទាម ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទាក់​ៗ ទើស​ៗ វីមវាម​ញឹក​ញយ : គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះ​ស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​ត​ទៅ​ទៀត ។ ប្រើ​ជា គុ. ក៏​មាន : ដំណើរ​ទទាក់ទទាម ។
  2. ទទារ ( គុ.គុនសព្ទ )
    ដែល​ផ្ទុយ​ពី​ចោត, ដែល​មិន​សូវ​ច្រាក : ដំបូល​ផ្ទះ​នេះ​ទទារ​ណាស់ ។
  3. ទទាស់ទទែង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​នាំ​ឲ្យ​ទាស់​ទើស​ទែង; ដែល​នាំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា : ដំណើរ​នេះ នាំ​ឲ្យ​ទទាស់​ទទែង​ខ្លាំង​ណាស់ ។
  4. ទទីងទទាង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    កេងកាង, ងីកងាក, តតេងតតាង : ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ កុំ​មក​ទទីងទទាង​ជិត​គេ !
  5. ទទីទទ័រ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទទ័រ​ខ្លាំង, ទទ័រ​រឿយ​ៗ : ជីតា​ខ្ញុំ​ខំ​ប្រឹង​ដើរ​មក​ទាំង​ទទីទទ័រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទទ័រ ទៀត​ផង ។
  6. ទទីមទទាម ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    វីមវាម​ដោយ​ទញ់ទាល់​រក​ច្រក ឬ​រក​ដំណើរ​មិន​ឃើញ : វា​រវល់​តែ​នៅ​ទទីមទទាម ខ្ញុំ​រត់​ចោល​បាត់ ។
  7. ទទីមទទើម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទើម​ចុះ ទើម​ឡើង ច្រើន​ដង : ដើរ​ទទីមទទើម ។
  8. ទទីសទទាស ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទាស​ទៅ​ទាស​មក​ច្រើន​ដង, ងីសងាស​ខុស​ផ្លូវ​ខុស​គន្លង : មាណព​ម្នាក់​នោះ​ស្រវឹង​ស្រា ដើរ​ទទីសទទាស​ពេញ​តែ​ផ្លូវ ។
  9. ទទឹក ( កិ.កិរិយាសព្ទ )
    ត្រូវ​ទឹក : ទទឹក​ភ្លៀង, ទទឹក​ជោក ។ គុ. ដែល​ត្រូវ​ទឹក, ដិត​ទឹក, ដាប​ជ្រាប​ជោក​ដោយ​ទឹក : សំពត់​ទទឹក, អាវ​ទទឹក ។
  10. ទទឹង ( ន.នាមសព្ទ )
    ប្រវែង​ខាង​ខ្លី, ខាង​ទំហំ : ផ្ទះ​នេះ​មាន​ទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar